Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកវៀតណាម​​​ចង់​ដំឡើង​​ពន្ធ​​​រថយន្ត​ភិកអាប់​​ដើម្បី​ប្រកួត​ប្រជែង​ទីផ្សារ

វៀតណាម​​​ចង់​ដំឡើង​​ពន្ធ​​​រថយន្ត​ភិកអាប់​​ដើម្បី​ប្រកួត​ប្រជែង​ទីផ្សារ

ទីផ្សាររថយន្ត៖ រដ្ឋាភិបាល​វៀតណាម​បាន​ណែ​នាំ​ក្រសួងហិរញ្ញវត្ថុ​ឲ្យ​ធ្វើការ​ពិចារ​ណា​ផ្លាស់ប្តូរ​នូវ​ការ​ហូតពន្ធ​ប្រើប្រាស់​ពិសេស​លើ​​រថយន្ត​ភិកអាប់​ដែល​នាំចូល​ទាំ​ងអស់​ដើម្បី​​កម្រិត​នូវ​ការ​ប្រកួតប្រជែង​សម្រាប់វិស័យ​រថយន្ត ។

គិតចាប់តាំងពីខែកក្កដា​ឆ្នាំ​២០១៦ ការហូតពន្ធ​ត្រូវបានកែសម្រួល​ថ្មី​ត្រឹមតែ​១៥%​ប៉ុណ្ណោះ​ គឺមាន​កម្រិត​ទាប​ជាង​អត្រា​​ដែល​កំណត់​សម្រាប់​រថយន្តទេសចរណ៍​យ៉ាង​ច្រើន ។

នេះ​ក៏​ជា​ភាព​ខុសគ្នា​ដ៏ធំមួយ​នៅក្នុងការ​ហូតយកពន្ធ​ផ្សេងៗទៀត​រវាង​រថយន្ត​ពីរគ្រឿង​ ក្នុងផ្នែកតារាងពន្ធ​ឬការ​ហូតពន្ធផងដែរ​។ ក្នុងនោះ​រថយន្តភិកអាប់​ដែល​នាំចូល​ពី​បណ្តាប្រទេស​ក្នុងតំបន់​អាស៊ាន​ត្រូវហូតយកពន្ធ​ត្រឹមតែ​៥%​ប៉ុណ្ណោះ ខណៈ​រថយន្តទូទៅ​៣០% ។

ចំណែកការ​ចំណាយ​ធំៗ​ដទៃ​ទៀត​ក្នុងការ​ទិញរថយន្ត​មួយគ្រឿង​​ រួមមានថ្លៃ​ចុះ​បញ្ជី​គឺត្រឹមតែ​២%​នៃ​តម្លៃ​រថយន្ត​ភិកអាប់​របស់ពួកគេ​ និង​១០ទៅ​១៥%​សម្រាប់​រថយន្តផ្សេងៗ ។

ទោះជាយ៉ាងណារថយន្តភិកអាប់​មាន​តម្លៃ​ត្រឹមតែ​២៦.៥៩៥ដុល្លារទៅ​​៣១.០២៨ដុល្លារ​ ។ ភាគច្រើននៃរថយន្ត​ភិកអាប់​ក្នុងប្រទេស​វៀត ណាម​គឺត្រូវ​បាន​នាំចូលពីប្រទេស​ថៃ​ដែលស្ថិតក្នុងចំណោម​មជ្ឈមណ្ឌល​ផលិតកម្ម​រថយន្ត​ភិកអាប់​ធំជាងគេ​បំផុត​លើពិភពលោក ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES