ស៊ូដង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ស៊ូដង់បានឲ្យដឹងថាលោកប្រធានាធិបតី Omar al-Bashir នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលតំបន់អារ៉ាប់នៅដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធនេះក្នុងប្រទេសហ្ស៊កដានី បើទុកជាតុលាការឧក្រិដ្ឋកម្មអន្តរជាតិចេញដីកាចាប់ខ្លួនលោកពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងមនុស្សឃាតយ៉ាងណាក្តី ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរបានជំរុញឲ្យហ្ស៊កដានីបដិសេធមិនលោក al-Bashir ចូលប្រទេសនេះឬចាប់ខ្លួនតែម្តង ។ រដ្ឋាភិបាលស៊ូដង់លើកឡើងថាខ្លួនជាសមាជិកសមាគមអារ៉ាប់មួយដែរ ដូច្នេះស៊ូដង់មានសិទ្ធិចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃមេដឹកនាំអារ៉ាប់ ។
លោក Al-Bashir ត្រូវបានគេចោទប្រកាន់ថាមានពាក់ព័ន្ធនឹងការធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅនៅក្នុងតំបន់ Darfur របស់ប្រទេសនេះ ។ អង្គការសហប្រជាជាតិបានវាយតម្លៃថាមានប្រជាជន៣០ម៉ឺននាក់បានស្លាប់បាត់បង់ជីវិតនៅទីនោះហើយ២,៧លាននាក់ទៀតបានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ។
ទីភ្នាក់ងារព័ត៌មានស៊ូដង់ SUNA បានរាយការណ៍កាលពីថ្ងៃអាទិត្យថាលោកប្រធានាធិបតីនឹងចូលរួមក្នុងកិច្ចប្រជុំកំពូល។ លោកបានធ្វើដំណើរទៅចូលរួមជារឿយៗចាប់តាំងពីតុលាការអន្តរជាតិចេញដីកាចាប់ខ្លួនលោក ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា