Thursday, December 5, 2024
Homeកីឡាជាតិមឿន​ សុខ​ហ៊ុច​ និង​ផង់​ សុភាព​ ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ “ខ្សែ​ក្រវាត់​ជើង​ឯក​ស្រា​បៀរ​កម្ពុជា​”​

មឿន​ សុខ​ហ៊ុច​ និង​ផង់​ សុភាព​ ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ “ខ្សែ​ក្រវាត់​ជើង​ឯក​ស្រា​បៀរ​កម្ពុជា​”​

ភ្នំពេញ៖ អ្នកប្រដាល់ មឿន សុខហ៊ុច ក្លិបពុទ្ធសេរីវង្សកីឡា និងអ្នកប្រដាល់ ផង់ សុភាព ក្លឹបរាជសីហ៍ ខេត្តរតនគិរីបានដឹកដៃគ្នាឡើងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ប្រកួតដណ្ដើម ខ្សែក្រវាត់ជើងឯក ស្រាបៀរកម្ពុជា ទម្ងន់៦៥គីឡូក្រាម បន្ទាប់ពីអ្នកទាំង២នាក់ បានយក ឈ្នះអ្នកប្រដាល់ថៃ ដូចគ្នាដោយពិន្ទុ។

អ្នកប្រដាល់ មឿន សុខហ៊ុច ក្លិបពុទ្ធសេរីវង្សកីឡា បានយកឈ្នះអ្នកប្រដាល់ថៃ Pha Yaknoy ដោយពិន្ទុដាច់ ខណៈអ្នកប្រដាល់ ផង់ សុភាព ក្លឹបរាជសីហ៍ខេត្តរតនគិរី ក៏ឈ្នះអ្នកប្រដាល់ថៃ  Phlay Noy នាល្ងាចថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០១៦ នេះ នៅលើសង្វៀនCambodia Beer នៅ SEATV  នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ដូច្នេះ អ្នកប្រដាល់ មឿន សុខហ៊ុច ក្លឹបពុទ្ធសេរីវង្សកីឡា និងអ្នកប្រដាល់ ផង់ សុភាព ក្លិបរាជសីហ៍ខេត្តរតនគិរី ត្រូវប៉ះគ្នាឡើងវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមតំណែងព្រឹត្តិការណ៍ ប្រកួតដណ្ដើមខ្សែក្រវាត់ជើងឯកស្រាបៀរកម្ពុជាទម្ងន់៦៥គីឡូក្រាម ឆ្នាំ២០១៦។ ចំណែកអ្នកប្រដាល់ថៃ Pha Yaknoy ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Phlay Noy ប្រជែងដណ្តើមយកលេខ៣ និងលេខ៤ តែប៉ុណ្ណោះ៕

RELATED ARTICLES