ព័ត៌មានកីឡាប្លែកៗ
យោងតាមប្រភពព័ត៌មានពីកាសែតអង់គ្លេស The sun ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ Santa Catarina នៅប្រជុំកោះ Madeira ប្រទេសព័រទុយហ្គាល់នឹងត្រូវប្ដូរឈ្មោះទៅជា ទៅជាអាកាសយានដ្ឋានរ៉ូណាល់ដូវិញ។
សេចក្តីប្រកាសប្តូរឈ្មោះនេះ ត្រូវបានធ្វើឡើងដោយលោកMiguel Albuquerque អភិបាលក្រុងប្រចាំតំបន់នោះ ក្នុងអំឡុងពេលដែលកីឡាកររ៉ូណាដូសម្ពោធសណ្ឋាគារថ្មី Pestana CR7 Hotel ។
ការសម្រេចប្តូរឈ្មោះនេះ គឺជាការដឹងគុណចំពោះវីរភាពរបស់កីឡាកររ៉ូណាល់ដូ ដែលបានលើកកិត្តិយសប្រទេសជាតិរបស់ខ្លួនតាមរយៈស្នាដៃជាច្រើន
ដូចជាការឈ្នះពានរង្វាន់បាល់មាស ៤ដង,ឆេមពានលីក,អេស្ប៉ាញព្រីមេរ៉ាលីហ្គា, និងពានរង្វាន់អង់គ្លេសប្រឺមីញេលីកជាពិសេសគឺ ការជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់លើកពានរង្វាន់បាល់ទាត់យូរ៉ូ 2016 នៅប្រទេសបារាំងកាលពីពេលថ្មីៗកន្លងទៅនេះ។
គួររំឮកថា កោះ Madeira គឺជាទឹកដីកំណើតរបស់រ៉ូណាល់ដូ ដែលនៅទីនោះក៏មានសារមន្ទីររបស់ខ្សែប្រយុទ្ធ Real Madrid មួយផងដែរ។ ក្រៅពីអាជីពបាល់ទាត់កីឡាករ រូបនេះមានជំនួញមួយចំនួននៅប្រទេសព័រទុយហ្គាល់ដូចជាសណ្ឋាគារនៅទីក្រុង Funchal និង Lisbon៕
ប្រែសម្រួលដោយ៖ ហេង ដេត