Saturday, February 1, 2025
Homeព័ត៌មានជាតិប្រុស​ស្ទាក់​ផ្លូវ​លូក​ស្ទាប​នាង​ក្រមុំប្តឹង​ ប៉េអឹម​ចាប់

ប្រុស​ស្ទាក់​ផ្លូវ​លូក​ស្ទាប​នាង​ក្រមុំប្តឹង​ ប៉េអឹម​ចាប់

ខេត្តស្ទឹងត្រែង ៖ បុរសល្មោភកាមម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក បានស្ទាក់ ចាប់នារីក្រមុំម្នាក់ លូកស្ទាបអង្អែលសព្វកន្លែង និងប៉ុនប៉ងចាប់រំលោភសេពសន្ថវៈទៀតផង តែសំណាងល្អ នារីរងគ្រោះបានប្រឹងរើបម្រះ រួចផុតពីក្រញាំតណ្ហារបស់ជនល្មោភកាមរូប នោះទាន់ពេល និងបានទៅដាក់ពាក្យបណ្តឹងឱ្យ កម្លាំងអាវុធហត្ថ ចុះចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានលូកស្ទាបកូនក្រមុំគេនេះ បានកើតមានឡើង កាលពីវេលាម៉ោង៦និង ៤៧នាទីព្រលប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិលុន ឃុំសេកុង ស្រុកសៀមប៉ាង។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ ខ្លួន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០១៧។

ជនសង្ស័យល្មោភកាម មានឈ្មោះក្លង់ ប៊ុនធឿន អាយុ២៩ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះក..គ អាយុ២១ឆ្នាំ មានលំនៅ ក្នុងភូមិជាមួយគ្នា។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ និង៤៧នាទីព្រលប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ខណៈដែលនាងទើបនឹងដើរត្រឡប់មកពីស្រែ វិញតែម្នាក់ឯង ស្រាប់តែដល់ពាក់កណ្តាលផ្លូវ ក៏ជួបជាមួយជនសង្ស័យដែលកំពុងស្ថិតក្នុង សភាពស្រវឹងជោក រួចក៏បានមកឈរស្ទាក់ពី មុខនាងជាប់ និងហៅនាងឱ្យនៅនិយាយគ្នា មួយភ្លែតសិន តែនាងមិនព្រម ក៏គេចចេញ ប៉ុន្តែ ភ្លាមនោះ ជនសង្ស័យក៏ស្ទុះមកចាប់ឱបនាងជាប់ រួចប្រើដៃលូករាវខ្លួនប្រាណនាងសព្វកន្លែង ព្រម ទាំងប៉ុនប៉ងចាប់នាងរំលោភសេពសន្ថវៈទៀត ផង ទើបធ្វើឱ្យនាងភ័យ ក៏ប្រឹងរើបម្រះ រហូត រួចផុតពីក្រញាំតណ្ហារបស់ជនសង្ស័យ និងបាន រត់គេចមកផ្ទះវិញយ៉ាងឆាប់រហ័ស។

នារីរងគ្រោះ បន្តថា ក្រោយកើតហេតុ នាងបានយករឿងរ៉ាវប្រាប់ឪពុកម្តាយ រួចក៏នាំ គ្នាទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកសៀមប៉ាង ដើម្បីឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។

មន្ត្រីអាវុធហត្ថ បានបញ្ជាក់ថា ក្រោយ ទទួលបានពាក្យបណ្តឹងរបស់នារីរងគ្រោះ កម្លាំង អាវុធហត្ថ បានចុះធ្វើការស្រាវជ្រាវ រហូតឈាន ដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាននៅវេលា ម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧។

នៅចំពោះមុខមន្ត្រីអាវុធហត្ថ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប៉ុនប៉ងរំលោភ សេពសន្ថវៈនារីរងគ្រោះពិតប្រាកដមែន តែមិន បានសម្រេចនោះទេ គ្រាន់តែបានលូកស្ទាប មួយសន្ទុះប៉ុណ្ណោះ។ មូលហេតុក៏ព្រោះតែរូបគេ បានផឹកស្រាស្រវឹងខ្លាំងពេក។

ជនសង្ស័យត្រូវបានមន្ត្រីអាវុធហត្ថ រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

RELATED ARTICLES