ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែខឹងសម្បានឹងប្រពន្ធដែលចូលចិត្តដើរលេងហាមប្រាមយ៉ាង ណាក៏មិនស្តាប់ ក៏ប្រមូលសម្លៀកបំពាក់ដុតចោល ខ្ទេច និងបានវាយតប់ប្រពន្ធបណ្តាលឱ្យរងរបួស ទៀតផង លុះប្រពន្ធដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចកោះហៅទៅអប់រំ ក៏ស្រាប់តែបុរសជាប្តី បាន យកប្រេងកាតមកចាក់ស្រោចខ្លួន និងប៉ុនប៉ង ដុតសម្លាប់ខ្លួន តែត្រូវបានសមត្ថកិច្ចអន្តរាគមន៍ ទាន់ពេល និងឃាត់ខ្លួននាំយកទៅចាត់ការតាម ច្បាប់។
ករណីបុរសជាប្តីប៉ុនប៉ងដុតសម្លាប់ខ្លួនឯង នេះបានកើតមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១១និង០៥នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចបុរីសន្តិភាព ស្ថិតក្នុងភូមិ ត្រាំងបោក សង្កាត់ពងទឹក ខណ្ឌដង្កោ។
បុរសដែលយកប្រេងកាតមកចាក់ស្រោច ខ្លួនបម្រុងនឹងដុតខ្លួនឯងនេះ មានឈ្មោះសាន្ត រត្ន័នា អាយុ៣១ឆ្នាំ មុខរបរជាចុងភៅ។ ចំណែក ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះម៉ម ស្រី អាយុ ៣១ឆ្នាំ មុខរបរចុងភៅដូចគ្នា។ ប្តីប្រពន្ធខាងលើ សព្វថ្ងៃស្នាក់នៅភូមិកើតហេតុខាងលើ។
តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀប– រាប់ប្រាប់ថា ប្តីរបស់នាងគឺជាមនុស្សញៀនថ្នាំ ហើយនៅរាល់ពេលដែលប្រើប្រាស់គ្រឿងញៀន ម្តងៗ ប្តីកំណាចនេះតែងតែវាយធ្វើបាបនាងជា ញឹកញាប់។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ប្តីនេះបានរករឿងវាយធ្វើបាបនាង និងថែមទាំងបានប្រមូលយកខោអាវរបស់នាង ដុតចោលខ្ទេចអស់គ្មានសល់ ទើបធ្វើឱ្យនាងទ្រាំ លែងបាន ក៏រត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលពងទឹក ឱ្យជួយកោះហៅប្តីយកទៅ អប់រំ។
ស្ត្រីរងគ្រោះជាប្រពន្ធ បន្តថា ក្រោយពី ដាក់ពាក្យបណ្តឹងរួច សមត្ថកិច្ចមិនទាន់បាន កោះហៅទៅសួរនាំផង ស្រាប់តែនៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៧ ប្តីកំណាចរូបនោះ បានធ្វើសកម្មភាពវាយបំផ្លាញសម្ភារៈនៅក្នុង ផ្ទះសាជាថ្មីម្តងទៀត និងវាយម៉ូតូមួយគ្រឿង ម៉ាកស្មាស ពណ៌ខ្មៅ រួចក៏យកប្រេងកាតមក ចាក់ស្រោចពេញខ្លួនឯង (ប្តី) បម្រុងដុតសម្លាប់ ខ្លួនទៀតផង ទើបកើតមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចចុះជួយអន្តរាគមន៍ ធ្វើឱ្យប្តីនាងភ័យ រត់ចូលទៅសម្ងំក្នុងបន្ទប់ឡៅតឿបាត់ ដោយ ចាក់សោពីខាងក្នុងជាប់ រហូតទាល់តែសមត្ថកិច្ច ប្រើវិធីសាស្ត្រលួងលោមយ៉ាងយូរ ទើបប្តីនេះ ព្រមបើកទ្វារឱ្យសមត្ថកិច្ចចូលទៅចាប់ខ្លួនតាម សម្រួល។
ស្ត្រីជាប្រពន្ធ បានបញ្ជាក់ថា ប្តីរបស់នាង ម្នាក់នេះ ធ្លាប់ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍– សែនជ័យ ហៅទៅអប់រំណែនាំជាច្រើនលើក ច្រើនសារួចមកហើយ ពោលគឺតាំងពីទឹកដីបុរី សន្តិភាព២នេះ មិនទាន់កាត់ទៅខាងខណ្ឌដង្កោ មកម៉្លេះ តែយ៉ាងណា ប្តីរបស់នាងនៅតែមិន រាងចាលសោះ។
នៅចំពោះមុខសមត្ថកិច្ច ភាគីបុរសជាប្តី បានអះអាងថា មូលហេតុដែលរូបគេវាយប្រពន្ធ ដោយសារតែខឹងប្រពន្ធចេះតែដើរលេងជាមួយ មិត្តភក្តិ និយាយមិនស្តាប់ ទើបគេវាយបែប នេះ។ លុះពេលហាមប្រពន្ធមិនព្រមស្តាប់បែប នេះ រូបគេក៏ចង់សម្លាប់ខ្លួនតែម្តង។
បុរសជាប្តី ដែលបានធ្វើសកម្មភាពវាយ បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងប្រើអំពើហិង្សា ក្នុងគ្រួសារ រួចចាក់ប្រេងកាតប៉ុនប៉ងដុតសម្លាប់ ខ្លួនទៀតនេះ ត្រូវបានសម្ថតកិច្ចខណ្ខដង្កោ នាំយកទៅសាកសួរនៅអធិកាដ្ឋានខណ្ឌ និងរៀបចំ កសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
ណន អ៊ាត