Sunday, November 24, 2024
Homeនយោបាយបេក្ខ​នារីមេ​ឃុំបក្ស​ប្រឆាំង តុលា​ការ​កោះហៅ​ថ្ងៃទី​២០ មេសា

បេក្ខ​នារីមេ​ឃុំបក្ស​ប្រឆាំង តុលា​ការ​កោះហៅ​ថ្ងៃទី​២០ មេសា

ភ្នំពេញ ៖ ចៅសង្កាត់រងទី២ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងជាបេក្ខនារី មេឃុំគណបក្សសង្គ្រោះជាតិ ដែលជាគណបក្ស ប្រឆាំង កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សិត ត្រូវបាន តុលាការកោះហៅឱ្យចូលទៅបំភ្លឺ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ ពាក់ព័ន្ធនឹង ករណីដឹកនាំប្រជាពលរដ្ឋប្រឆាំងតវ៉ាដីសាលា រៀន។

យោងតាមដីកាកោះរបស់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចុះថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ថា “យើង បងប៉ង់ ចាន់សុទ្ធារ៉ា តំណាងអយ្យការអម សាលាដំបូងខេត្តបាត់ដំបង អញ្ជើញឈ្មោះស៊ិន ចាន់ពៅរ៉ូហ្សេត ភេទស្រី កើតឆ្នាំ១៩៨៥ ទី- លំនៅបច្ចុប្បន្ន ផ្ទះលេខ២០៤ ក្រុមទី០៧ ភូមិ នអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឱ្យចូលទៅកាន់អយ្យការអម សាលាដំបូងខេត្តបាត់ដំបង (បន្ទប់ខ) នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង០៣ៈ០០ នាទីរសៀល ដើម្បីឆ្លើ់យបំភ្លឺពាក់ព័ន្ធនឹងបណ្តឹង របស់ឈ្មោះសៅ ប៊ុនទិត្យ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះ ឱ្យបានទាន់ពេលវេលា និងយកឯកសារផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើ មកជាមួយផង ប្រសិនបើមាន”។

ពាក់ព័ន្ធនឹងដីកោះរបស់តុលាការខាងលើ នេះ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេត បានបញ្ជាក់ ប្រាប់ “នគរធំ ”នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ថា នាងកំពុងរកមេធាវីជួយការពារក្តីឱ្យនាង។ ដូច្នេះនាងមិនទាន់អាចជម្រាបបានថា នឹងចូល តាមដីកាកោះនោះឬយ៉ាងណាឡើយ រង់ចាំរក មេធាវីបានសិន ទើបអាចបញ្ជាក់បាន។ ប៉ុន្តែនាង មិនមានការព្រួយបារម្ភពីបញ្ហានេះទេ ព្រោះ សំអាងថា នាងមិនបានធ្វើអ្វីខុស ហើយក៏មិន ដឹងថា តុលាការបានចោទនាងពីរឿងអ្វី។

កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេត បានលើក ឡើងពីបញ្ហានេះថា “ចាស! ខ្ញុំរកមេធាវីមិន ទាន់បានទេ កំពុងព្យាយាមរក។ ដូច្នេះមិនទាន់ ច្បាស់ទេ ចាំរកមេធាវីបានសិន ខ្ញុំនឹងជម្រាប ជូនបន្តទៀត។ ខ្ញុំមិនដឹងថា គេចោទពីបទអីផង ពីព្រោះខ្ញុំអត់ទាន់បានដឹងអំពីករណីគេចោទ គ្រាន់តែថា ខ្ញុំដឹងឈ្មោះអ្នកប្តឹង ហើយអ្នក ដែលប្តឹងហ្នឹងវាមានពាក់ព័ន្ធរឿងដីសាលារៀន។ តាមពិតដំណើរររឿងនេះ ដំបូង ខ្ញុំជាអាជ្ញាធរ នៅហ្នឹង ជាចៅសង្កាត់រងទី២ សង្កាត់អូរចារ ហើយប្រជាពលរដ្ឋបានទំនាក់ទំនងមកខ្ញុំឱ្យជួយ ឃ្លាំមើល ព្រោះគាត់ឆ្ងល់ថា សាលាមត្តេយ្យ ហ្នឹង គាត់មិនដឹងថា មូលហេតុអីបានមានគេ ធ្វើពាក្យអះអាងថា ជាដីរបស់គេ? ព្រោះអ្នក ដែលដឹងប្រវត្តិដីហ្នឹងថា ជាដីត្រូវបានបញ្ចូលទៅ ក្នុងសាលារដ្ឋ តែគេអះអាងថាជាដីរបស់គេ ពួកគាត់ឆ្ងល់ ហើយទាក់ទងទៅអាជ្ញាធរមូលដ្ឋាន អី អត់មានអ្នកណាចុះមកមើល គាត់ទាក់ទង ខ្ញុំ ហើយខ្ញុំក៏បានចុះទៅមើលអ៊ីចឹងទៅ។ ខ្ញុំ មិនដឹងប្រវត្តិដីហ្នឹងដែរ ព្រោះថា ខ្ញុំមិនមែន ជាអ្នកនៅលើដីហ្នឹងទេ ហើយការដីហ្នឹងចូល ទៅជាក្រសួងអប់រំ របស់រដ្ឋហ្នឹង កាលពីឆ្នាំ ២០១១ហ្នឹង ក៏ខ្ញុំមិនទាន់បានក្លាយជាចៅសង្កាត់រងនៅហ្នឹងនៅឡើយដែរ។ អ៊ីចឹងក៏ខ្ញុំ ឆ្ងល់ដែរ ពេលដែលខ្ញុំបានឃើញប្រជាពលរដ្ឋ ប្រាប់ថា ជាសាលារបស់រដ្ឋ។ អ៊ីចឹងហើយ ក្រោយ មកឃើញខាងគ្រូដែលគាត់ធ្លាប់បង្រៀននៅហ្នឹង អីហ្នឹង ក៏គាត់ថាជាសាលារបស់រដ្ឋ ហើយវាជា ចម្ងល់។ ក៏មានករណីប្រជាពលរដ្ឋ ចង់ដឹងឱ្យ មានការបំភ្លឺ គាត់ធ្វើជាញត្តិទៅសាលាខេត្ត ដើម្បីឱ្យលោកអភិបាលខេត្តមកបំភ្លឺរឿងសា- លាមត្តេយ្យហ្នឹង ថាតើសាលាមត្តេយ្យហ្នឹង វា ទៅជាយ៉ាងណាហើយ? វាដូចព័ត៌មានដែល គាត់លេចឮហ្នឹងឬអត់?ហើយបន្ទាប់មកទៀត មក ក៏មានព្រះរាជអាជ្ញា មកសាលាសង្កាត់ ហើយ គាត់មកអានសាលក្រម ដែលតុលាការបាន សម្រេច។ យុត្តិធម៌ មិនយុត្តិធម៌ គឺមិនសម្រេច លើខ្ញុំទេ អាស្រ័យទៅលើតុលាការ ពីព្រោះ ក្រោយមក ប្រជាពលរដ្ឋក៏បានដាក់ពាក្យទៅ តុលាការ ហើយខ្ញុំមិនដឹងថា ប្រជាពលរដ្ឋប្តឹង ថ្ងៃណាផង ព្រោះប្រជាពលរដ្ឋអត់ឱ្យខ្ញុំពាក់ព័ន្ធ នឹងករណីហ្នឹងទេ គាត់ធ្វើអីតែខ្លួនគាត់។ គ្រាន់តែថា វាជាចម្ងល់របស់ប្រជាពលរដ្ឋ ក៏ដូចជាខ្ញុំ ហេតុអីសាលារបស់រដ្ឋ ត្រូវបានតុលាការកាត់ ទៅឯកជន។ ហើយរឿងសុខចិត្តឬមិនសុខចិត្ត អាស្រ័យលើពលរដ្ឋដែលគាត់ធ្លាប់រស់នៅស្គាល់ ប្រវត្តដីហ្នឹង ហើយក៏ដូចជាអាជ្ញាធរមូលដ្ឋាន ចាស់ដែលគាត់បានធ្លាប់ស្គាល់ប្រវត្តិដីហ្នឹងដូច គ្នា ហើយកាលពីឆ្នាំ២០១១ គេបានបញ្ចូលដី ហ្នឹងទៅជាសម្បត្តិរបស់រដ្ឋហើយ។ ដូច្នេះពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនោះ បានដាក់ទៅ តុលាការហើយ ខ្ញុំមិនដឹងថា ដំណើរការយ៉ាង ម៉េចផង ប៉ុន្តែស្រាប់តែពេលកន្លងមកហ្នឹង មាន ដីកាកោះហៅខ្ញុំ ហើយជាមួយនឹងប្រជាពលរដ្ឋ ដទៃទៀត បើតាមខ្ញុំមើលឃើញ និងសួរខាង ប៉ុស្តិ៍ គេថា ១៤នាក់ ទាំងខ្ញុំដែរ មិនមែនតែខ្ញុំ ម្នាក់ឯងទេ។ នេះជាដីកាកោះលើកទី១ ប៉ុន្តែ សម្រាប់ខ្ញុំៗមិនមានការភ័យខ្លាចអី ឬមួយ បារម្ភអីទេ ពីព្រោះក្នុងនាមខ្ញុំជាអាជ្ញាធរមួយ រូប រាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ខ្ញុំត្រូវតែ ដឹង ខ្ញុំត្រូវតែឮ ពីព្រោះយើងជាតំណាង។ បើសិនជាយើងជាតំណាងដែលបានជាប់ឆ្នោត ដោយសារប្រជាពលរដ្ឋ រាល់ទុក្ខកង្វល់របស់ ប្រជាពលរដ្ឋ យើងមិនទៅជិត យើងមិនអើពើ អាហ្នឹងវាដូចជាយើងតំណាងម្នាក់ដែលចោលម្សៀត ដែលមិនសមក្លាយទៅជាតំណាងប្រជា- ពលរដ្ឋ ជាអាជ្ញាធរមានន័យអី។ អាហ្នឹងបើ តុលាការសម្រេចយ៉ាងម៉េច កាន់តែល្អមើលដែរ ដែលអាជ្ញាធរគ្រាន់តែឃ្លាំមើលប្រជាពលរដ្ឋ ត្រូវបានគេប្តឹង”។

ក្រៅពីរងដីកាកោះរបស់តុលាការ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានទទួលស្គាល់ថា ជិត ២០ឆ្នាំ ដែលនាងចូលរួមជាមួយគណបក្សប្រឆាំង ១៥ឆ្នាំ ហើយបានជួយធ្វើការគណបក្ស មិន ដែលរាថយនោះ ទើបតែពេលនេះ នាងបាន ជួបរឿងរ៉ាវផ្ទួនៗគ្នា៧យ៉ាង មិនដឹងជាជួបគ្រោះ ឬជួបលាភសម្រាប់នាង គឺ១-គេបំផ្លាញកិត្តិយស នាងក្នុងនាមជាស្ត្រី (ប្រភពមិនច្បាស់លាស់ តាម Facebook)។ ២-គេចោទនាងថា កិប លុយជំនួយសប្បុរសជន (ប្រភពមិនច្បាស់)។ ៣-យុវជនសកម្មគណបក្សមួយនោះ ចោទនាង ថាបោកលុយម្ចាស់ជំនួយ ថាយកមកសង់ផ្ទះ ឱ្យម្តាយមីងបង្កើត ឈ្មោះយាយធូរ តែមិនយក ឱ្យបែរជាធ្វើផ្ទះវីឡា ទិញផ្ទះល្វែង ទិញឡាន ទំនើប (ហ្វេសប៊ុកមួយហ្នឹង ផៀសត អាខោនពិត ធ្វើឱ្យយុវជនបក្សរបស់គេ ហ្សារេ ពេញ Facebook បន្តពេញបាត់ដំបង)។ ៤-តុលាការកោះ ហៅទៅបំភ្លឺនៅថ្ងៃទី២០ ខែមេសា រឿងសាលា មត្តេយ្យក្នុងភូមិអូរចារ។ ៥-ក្រសួងមហាផ្ទៃ លែងបើកប្រាក់ខែសង្កាត់ ចំនួន៣ខែ ដែលនៅ សេសសល់ មុនផុតអាណត្តិនេះ។ ៦-បក្សមួយ នោះដើរនិយាយតាមភូមិនៅសង្កាត់អូរចារថា នាងត្រូវបានគេបណ្តេញចេញ ឈប់ឱ្យធ្វើការ ហើយ ព្រោះគណបក្សសង្គ្រោះជាតិ ដកនាង ចេញ ដូច្នេះលែងហ៊ានចូលសាលាសង្កាត់ ហើយ អាចគេចខ្លួនផងដែរ។ ៧-យកជំនួយជួយពលរដ្ឋ ក្នុងសង្កាត់អូរចារ គេប្រាប់ថា ត្រូវរាយការណ៍ និងសុំច្បាប់ ព្រោះនាងលែងមានតួនាទីជាចៅ សង្កាត់រងទី២ទៀតហើយ…។

ទោះយ៉ាងណា កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេត បានបញ្ជាក់ជំហររឹងមាំថា “គ្រោះឬលាភ មិន ជាបញ្ហាសម្រាប់នាងខ្ញុំទេ ព្រោះនាងខ្ញុំបាន ដាក់ដើមទុន២ គឺជីវិត និងភាពស្មោះត្រង់រួច ទៅហើយ។ ដូច្នេះខ្ញុំសូមអំនាវនាវថា នៅសល់ ៦៨ថ្ងៃទៀតទេ គឺបោះឆ្នោតជ្រើសរើសមេឃុំ ចៅសង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នឹងចូលមកដល់ សូមបងប្អូនប្រជាពលរដ្ឋនៅ សង្កាត់អូរចារ បោះឆ្នោតឱ្យគណបក្សសង្គ្រោះ- ជាតិ លេខរៀងទី១ រូបសញ្ញាព្រះអាទិត្យរះ ដើម្បីនាងខ្ញុំបានធ្វើជាចៅសង្កាត់ថ្មី ស្អាតស្អំ បម្រើប្រជាពលរដ្ឋ ដោយមិនមានការរើសអើងប្រកាន់និន្នាការគណបក្សនយោបាយឡើយ ហើយនាងខ្ញុំកក់ក្តៅក្នុងការតស៊ូរបស់នាងខ្ញុំ ផងដែរ ដែលបានថ្នាក់ដឹកនាំគណបក្ស នៅតែ លើកទឹកចិត្តដល់នាងខ្ញុំ”។

កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សិត បានរៀបរាប់ បន្តថា “ជាធម្មតាទេ សម្រាប់សង្គមបច្ចុប្បន្ន សម្រាប់គណបក្សប្រឆាំង មិនថាខ្ញុំ ឬអ្នកដទៃ ទៀតដែលចូលបម្រើសកម្មភាពគណបក្សប្រឆាំង គឺទទួលការប្រឈម ប៉ុន្តែគ្រាន់តែប្រឈមតិច ឬមួយក៏ធ្ងន់ប៉ុណ្ណឹងឯង។ ប៉ុន្តែសម្រាប់ថ្នាក់ដឹកនាំគណបក្ស តែងតែលើកទឹកចិត្តដល់សកម្មជន សកម្មនារីដែលធ្វើកិច្ចការងារជាប្រយោជន៍ រួម ទៅដល់សង្គម ដើម្បីពលរដ្ឋ ក៏ដូចជាដើម្បី ប្រទេសជាតិ។ អ៊ីចឹងយើងម្នាក់ៗដែលស្ម័គ្រចិត្តចូលរួមជាមួយគណបក្សនេះ គឺបានដាក់ចិត្ត ដាក់កាយហើយក្នុងការទទួល ក្នុងការប្រឈម នូវសង្គមបច្ចុប្បន្ន ហើយយើងមិនមែនធ្វើដើម្បី បុគ្គលណាមួយ បក្សណាទេ យើងធ្វើដើម្បី ពលរដ្ឋយើង ដើម្បីប្រទេសជាតិយើង។ អ៊ីចឹង បើយើងមានបញ្ហាដើម្បីប្រជាពលរដ្ឋ យើង មានបញ្ហាដើម្បីប្រទេសជាតិយើង អាហ្នឹងមិន ដឹងធ្វើយ៉ាងម៉េចដែរ។ ចំពោះក្រសួងមហាផ្ទៃ មិនបើកប្រាក់ខែឱ្យពីខែ៣ទៅហើយ សល់តែ ៣ខែទៀត នឹងចូលអាណត្តិថ្មីនោះ មិនមែនតែ ខ្ញុំម្នាក់ទេ គឺទូទាំងប្រទេស គឺបំបិទតែភាគីម្ខាង ឯភាគីម្ខាងទៀត គឺធ្វើការធម្មតា ហើយទទួល បានប្រាក់បៀវត្សអីធម្មតា អាហ្នឹងវាអយុត្តិធម៌ សម្រាប់ពួកយើងដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដូចគ្នា។ ប៉ុន្តែខ្ញុំមានជំនឿថា គណបក្សសង្គ្រោះជាតិ នៅសង្កាត់អូរចារ នឹងទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ពីព្រោះក្នុងនាមខ្ញុំដែលជា អ្នកបម្រើប្រជាពលរដ្ឋនាពេលកន្លងមក ដែល បានជាប់ពីឆ្នាំ២០១២ ហើយមកដល់ពេលនេះ ជិត៥ឆ្នាំហើយៗប្រជាពលរដ្ឋបានស្គាល់ខ្ញុំស្ទើរ គ្រប់ឃុំទាំងអស់ ហើយគាត់បានឃើញនូវទង្វើ របស់ខ្ញុំដែលបានបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ហើយខ្នះខ្នែងជួយប្រជាពលរដ្ឋ។ ដូច្នេះ ឯង ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋនឹងធ្វើសេចក្តី សម្រេចចិត្ត និងផ្តល់ឱកាសឱ្យខ្ញុំក្លាយទៅជា ចៅសង្កាត់ពិតប្រាកដនៅឆ្នាំ២០១៧។ ក្នុងនាម ខ្ញុំជាស្ត្រីម្នាក់ ហើយក៏ជាប្រធានយុវជនគណបក្សសង្គ្រោះជាតិ ផងដែរ សម្រាប់ខេត្តបាត់ដំបង ជំហររបស់ខ្ញុំ គឺនាងខ្ញុំមិនរាថយដាចខាត ក្នុងការបម្រើប្រជាពលរដ្ឋ ទោះបីមានការ គំរាមកំហែងផ្នែកផ្លូវចិត្ត ផ្នែករូបរាងកាយ ក៏ ខ្ញុំត្រូវតែដើរទៅមុខ ពីព្រោះអ្វីដែលខ្ញុំដើរ គឺជា អំពើល្អ ជាភាពត្រឹមត្រូវ ដើម្បីជួយសង្គមជាតិ របស់ខ្ញុំ ជួយប្រទេសជាតិរបស់ខ្ញុំ បើទោះបី មានហេតុការណ៍អីកើតឡើងចំពោះខ្ញុំ ក៏ខ្ញុំត្រូវ ប្តេជ្ញាចិត្តថា បើថ្ងៃណាមួយ ខ្ញុំមានឱកាសបម្រើ ប្រជាពលរដ្ឋ ខ្ញុំនឹងបម្រើប្រជាពលរដ្ឋតទៅមុខ ទៀត ហើយខ្ញុំជឿជាក់ថា អំពើល្អ សកម្មភាព ល្អ ភាពត្រឹមត្រូវ គឺមិនសាបសូន្យទេ ហើយ ខ្ញុំបានជះឥទ្ធិពលទៅដល់អ្នកដទៃទៀត ឱ្យមាន ការជឿជាក់រឹតតែខ្លាំងសម្រាប់សកម្មភាពណា ដែលយើងធ្វើអំពើល្អ គឺគ្មានការស្តាយក្រោយទេ៕ កុលបុត្រ

 

RELATED ARTICLES