Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋបាល លោកត្រាំ​ បង្ហាញ ពីគម្រោង​លក់ យន្តហោះ F-16 ឲ្យ​បារ៉ែន

រដ្ឋបាល លោកត្រាំ​ បង្ហាញ ពីគម្រោង​លក់ យន្តហោះ F-16 ឲ្យ​បារ៉ែន

អាមេរិក៖ ប្រភពពី​អង្គសមាជមួយ​បាន​ឲ្យ​ដឹងថា​រដ្ឋបាលរបស់លោកប្រធានាធិ​បតី​ដូណាល់ ត្រាំ បាន​បង្ហើបប្រាប់ដល់​សភា​អំពីផែនការណ៍​របស់ខ្លួនក្នុងការ​លក់យន្តហោះ Lockheed Martin F-16 ចំនួន១៩គ្រឿង​ដល់ប្រទេស​បារ៉ែន​ក្នុង​ទំហំទឹកប្រាក់​៥ប៊ីលានដុល្លារ​ ។

ក្រសួងការបរទេស​កាលពី​ដើមឡើយ​​ក៏ធ្លាប់ធ្វើការ​កត់សម្គាល់​ចំពោះ​មុខ​សភា​អំពី​ការ​លក់​អាវុធ​ទាំងនេះ​ក្នុងអំឡុងអាណត្តិរដ្ឋបាលរបស់លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ ផងដែរ ។

វា​ត្រូវបានគេ​លើកយកអំណះអំណាង​មកថា​ដោយសារ​តែមាន​ក្តីបារម្ភថា​បារ៉ែន​មិ​នធ្វើតាមសន្យា​​​របស់ខ្លួនក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​របាយការណ៍​សិទ្ធិមនុស្ស ។

ទន្ទឹមនិងនេះសមាជិក​សភាសហរដ្ឋអាមេរិក​មិន​អាច​ធ្វើការអត្ថាធិប្បាយ​ជុំវិញ​ករណី​ខាងលើ​ថាតើ​ការលក់អាវុធនាពេលនេះ​ជាកម្មវត្ថុ​នៃ​បញ្ហា​ក្តីបារម្ភអំពី​សិទ្ធិមនុស្ស​ឬមួយយ៉ាងណានោះឡើយ ។

គួរកត់សម្គាល់ថា​ការលក់​អាវុធ​សហរដ្ឋអាមេរិក​ដល់​ប្រទេស​បារ៉ែន​ដែលមាន​ទំហំទឹកប្រាក់​៤,៨៦៧​ប៊ីលានដុល្លារ​ក្នុងនោះ​រួមមាន​យន្តហោះចម្បាំង​ចំណុះ​២៣ម៉ាស៊ីន អមដោយប្រព័ន្ធរ៉ាដានិង​​ឧបករណ៍​បាញ់មីស៊ីល​តម្រង់គោលដៅ​សត្រូវ​លើអាកាសដូចគ្នា ការបាញ់​ពីអាកាស​មកលើ​ដៃ​ក៏ដូចជាគ្រឿងបន្លាស់​មួយ​ចំនួនទៀត​។ ចំណែកក្រុមហ៊ុនផលិតយន្តហោះ Lockheed Martin បានបដិសេធ​មិនបកស្រាយអ្វីទាំងអស់ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES