ក្រោយពេលកងទ័ពខ្មែរក្រហម ដកថយ ទៅក្នុងទឹកដីកម្ពុជាវិញ គេឃើញតែសាកសព នៅរាយប៉ាយពេញភូមិ សពខ្លះដាច់ដៃ ខ្លះដាច់ ជើង ខ្លះទៀតត្រូវកាប់ដាច់ជាច្រើនកំណាត់ ខ្លះទៀតត្រូវកាត់ក្បាល និងខ្លះទៀតត្រូវវះ យកថ្លើម។
ប្រភពព័ត៌មានមួយទៀត បានឱ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៧៨ កងទ័ពខ្មែរ ក្រហមជាច្រើនរយនាក់បានបើកការវាយប្រហារ មកដល់ឃុំបាជុក ខេត្តអានយ៉ាង ដែលជាប់នឹង ព្រំដែនកម្ពុជា។ ឃុំបាជុក មានជនជាតិវៀត-ណាម ដើមកំណើតខ្មែរ (ខ្មែរកម្ពុជាក្រោម) រស់នៅជាច្រើន។
ពេលកងទ័ពខ្មែរក្រហម ចូលទៅដល់ ពួកគេបានប្រមូលអ្នកភូមិ ឱ្យនៅប្រមូលផ្តុំជា ក្រុមៗ ដោយក្នុងមួយក្រុមៗមានគ្នាពី៣០ទៅ ៥០នាក់ រួចហើយពួកគេបណ្តើរយកទៅបាញ់ ចោលទាំងអស់។
ពេលនោះ អ្នកភូមិមួយចំនួន បាននាំគ្នា រត់ទៅពួននៅក្នុងវត្ត ដោយគិតថា ទីវត្តមាន សុវត្ថិភាពជាងនៅតាមផ្ទះ។ ប៉ុន្តែវត្តអារាមទាំង ២ គឺវត្តភឺឡៃ និងវត្តតាំប៊ូ ត្រូវកងទ័ពខ្មែរក្រហម ចូលទៅបំផ្លាញហើយសម្លាប់អ្នកភូមិដែលរត់ ទៅជ្រកពួននៅទីនោះទាំងអស់ ដោយបានបន្សល់ ទុកសាកសពនៅក្នុងថ្លុកឈាម២កន្លែងនៅក្នុង កម្រាលឥដ្ឋក្នុងព្រះវិហារ និងមានសាច់និង ឈាមជនរងគ្រោះជាច្រើននៅដិតដាមជាប់នៅ តាមជញ្ជាំង។
ក្រោយមក អ្នកស្រុកនៅទីនោះ បានហៅ ឈ្មោះវត្តទាំង២ថាជាវត្ត៥០០ និងវត្ត៦០០វិញ ដោយសារតែពេលនោះមានវត្តមួយត្រូវខ្មែរក្រ-ហម សម្លាប់អ្នកភូមិអស់៥០០នាក់ និងវត្តមួយ ទៀត ខ្មែរក្រហមសម្លាប់អ្នកភូមិអស់៦០០នាក់។
ក្រោយមកទៀត រដ្ឋអំណាចវៀតណាម បានបង្កើតបូជនីយដ្ឋានមួយឈ្មោះបូជនីយដ្ឋាន បាជុក ដែលមានទីតាំងស្ថិតនៅជាប់របងវត្ត ភីឡៃ ដោយមានដាក់តាំងលលាដ៍ក្បាលជនរង-គ្រោះចំនួន៨៥០ ដែលត្រូវកងទ័ពខ្មែរក្រហម ចូលទៅសម្លាប់កាលពីពេលនោះ។
ហេតុការណ៍សម្លាប់អ្នកភូមិសាហាវព្រៃ ផ្សៃ និងច្រើនជាងគេរបស់កងទ័ពខ្មែរក្រហម នៅក្នុងឃុំបាជុកនោះ មាន៣កន្លែងធំៗ។ អ្នក ភូមិឈ្មោះហា ជីង៉ា ភេទស្រី អាយុ៥៦ឆ្នាំ រស់ នៅឃុំបាជុក បានអះអាងថា នៅថ្ងៃទី១៧ ខែ មីនា ពេលកងទ័ពខ្មែរក្រហម ចូលទៅដល់ពួក វាបានបណ្តេញអ្នកភូមិឱ្យចាកចេញពីផ្ទះទាំង អស់ឱ្យទៅប្រមូលផ្តុំគ្នានៅទីវាលឡេគួយ រួច ហើយបាញ់ចោលទាំងអស់។ ក្មេងៗខ្លះត្រូវខ្មែរ ក្រហម សម្លាប់ដោយចាប់ជើងបោកក្បាលនឹង គល់ឈើ។
ពេលនោះគាត់សន្លប់មិនដឹងខ្លួននៅជាមួយ នឹងគំនរសាកសព នៅពេលដឹងខ្លួនគាត់ឃើញ នៅជុំវិញគាត់សុទ្ធតែសាកសព ហើយមានតែ រូបគាត់ម្នាក់ប៉ុណ្ណោះ ដែលបានរួចជីវិតនៅ វាលឡេគួយ នោះ។
អ្នកភូមិម្នាក់ទៀតឈ្មោះវ៉ាន់ ឡី ភេទប្រុស អាយុ៥៧ឆ្នាំ ជាកសិករនៅក្នុងឃុំបាជុក នោះដែរ បានអះអាងថា នៅថ្ងៃទី២៤ ខែមីនា គាត់ឃើញ កងទ័ពខ្មែរក្រហម បណ្តើរអ្នកភូមិរាប់រយនាក់ បង្ខំឱ្យដើរកាត់ស្ពានមួយ រួចបាញ់សម្លាប់ចោល ទាំងអស់។ ឃើញដូច្នេះគាត់និងក្រុមគ្រួសារ ក៏នាំគ្នារត់ទៅពួនសម្ងំនៅក្នុងរូងភ្នំ ក៏នៅតែខ្មែរ ក្រហមរកឃើញ ហើយបាញ់សម្លាប់ក្រុមគ្រួសារ គាត់ចោលអស់ ពេលនោះគាត់ក៏ត្រូវរបួស តែ ព្យាយាមរត់គេចខ្លួន។
កសិករវៀតណាមម្នាក់ទៀត ឈ្មោះបួយ វ៉ាន់គី អាយុ៧១ឆ្នាំ រស់នៅឃុំបាជុក ដែរ បាន អះអាងថា នៅថ្ងៃទី២២ ខែមេសា ពេលកងទ័ព ខ្មែរក្រហម ចូលទៅដល់ភូមិគាត់ អ្នកភូមិប្រមាណ ៣០០នាក់នាំគ្នាទៅប្រមូលផ្តុំគ្នានៅក្នុងវត្តឡៃ ទុយ ត្រូវពួកខ្មែរក្រហមតាមទៅបាញ់សម្លាប់ ទាំងអស់។ អ្នកភូមិ៣០០នាក់ទៀត រត់គេចខ្លួន ទៅសម្ងំពួននៅក្រោម បល្ល័ង្កព្រះ ក៏ត្រូវពួក ខ្មែរក្រហម បោកគ្រាប់បែកសម្លាប់អស់ដែរ។ ពេលនោះគាត់បាត់បង់ប្រពន្ធនិងកូន៤នាក់ ព្រមទាំងសាច់ញាតិចំនួន៤៤នាក់ទៀត។
នៅក្នុងត្រីមាសទី៤ ឆ្នាំ១៩៧៧ កងទ័ព ខ្មែរក្រហម ដែលចូលទៅវាយប្រហារលើភូមិ របស់វៀតណាមនោះ ក៏ត្រូវពួកវៀតណាម ចាប់ខ្លួនជាឈ្លើយសឹកបានមួយចំនួនដែរ។
យោធាខ្មែរក្រហម ឈ្មោះសៀម សាវិញ មានស្រុកកំណើតនៅខេត្តស្វាយរៀង នៅអង្គ-ភាពកងអនុសេនាតូចលេខ១០ កងអនុសេនាធំ លេខ២ វរសេនាតូចលេខ៤ ត្រូវចាប់ខ្លួនជាឈ្លើយ សឹក បានឆ្លើយសារភាពថា នៅយប់ថ្ងៃទី២៤ និង២៥ ខែកញ្ញា ឆ្នាំ១៩៧៧ អង្គភាពពួកគាត់ បានវាយចូលមកភូមិសាម៉ាត របស់វៀតណាម ដុតផ្ទះសម្បែង រំលោភនារីភេទ និងសម្លាប់ ប្រជាជនវៀតណាម គ្មានរើសមុខ។
កាលពីយប់ថ្ងៃទី៣០ ខែមេសា និងថ្ងៃ ទី១ ខែឧសភា ឆ្នាំ១៩៧៧ កងទ័ពកងពលធំ លេខ៣ និងលេខ៤ ត្រូវបានបញ្ជូនឱ្យមកសហការ គ្នាជាមួយកងទ័ពតំបន់២០ តំបន់២១ តំបន់២៣ និងកងទ័ពភូមិភាគបូព៌ា បើកការវាយលុកចូលទៅ ក្នុងទឹកដីវៀតណាម ក្នុងខេត្តតាយនិញ ជម្រៅ ៧គីឡូម៉ែត្រ ហើយបានសម្លាប់ប្រជាជនវៀត-ណាម អស់ជាច្រើននាក់។
សៀម សាវិញ បញ្ជាក់ថា ពេលវាយលុក ចុងក្រោយនេះ ពួកគាត់បានវាយប្រហារទៅ លើកម្លាំងការពារព្រំដែនរបស់វៀតណាម ដែល ឈរយាមនៅប៉ុស្តិ៍លេខ២៧ ក្នុងភូមិលេខ៨។ នៅពេលកងទ័ពវៀតណាម ធ្វើការវាយបកវិញ គាត់បាត់ម្ចាស់ការ និងត្រូវរងរបួស មិនអាចរត់ ទៅណារួច ក៏ត្រូវកងទ័ពវៀតណាម ចាប់ខ្លួន បានជាមួយនឹងកាំភ្លើងអាកាមួយដើម និងគ្រាប់ បែក៤គ្រាប់នៅជាប់នឹងខ្លួន។
នៅមានត
ដោយ៖ ឈឹម សេរីភួន