Friday, January 31, 2025
Homeព័ត៌មានជាតិកម្ម​ករ​លាង​រថយន្ត​ខ្យល់​គរ ថៅ​កែ​មិន​អើពើ​​

កម្ម​ករ​លាង​រថយន្ត​ខ្យល់​គរ ថៅ​កែ​មិន​អើពើ​​

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ចប់ម៉ោងធ្វើការ​អស់កំលាំងពេកបានទៅផឹកស្រា កំដៅសាច់​ត្រឡប់មកវិញហូបបាយរួចមានអាការៈខ្យល់គដួលសន្លប់រឹងថ្គាមទូរស័ព្ទប្រាប់ ថៅកែមិនអើពើ ហើយទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់រដ្ឋនិងឯកជនរាប់ម៉ោងមិនឃើញ ទៅដឹងទៀតធ្វើឲ្យ ប្រជាពលរដ្ឋផ្ទុះកំហឹង  ​កាលពីវេលាម៉ោង៦និង៣០យប់ថ្ងៃទី​​៣០ ខែមិនាឆ្នាំ២០១៧​ស្ថិតនៅជាប់របងកងទ័ពឆត្រ័យោង៩១១ ក្នុងការ៉ាស់លាងរថយន្តនិងម៉ូតូយីហោ ចាន់  រិទ្ធ  នៅភូមិផ្សារកំបូលសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។​

បុរសដែលខ្យល់គមានឈ្មោះ មាស  អនអាយុ៥៧ឆ្នាំ មុខរបរកម្មករលាងរថយន្តនិងម៉ូតូ ស្នាក់នៅភូមិផ្សារ​កំបូល  សង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ ​​មានស្រុកកំណើតនៅភូមិធំ​សង្កាត់ ពញាពន់  ខណ្ឌព្រែកព្នៅ ។​

​ប្រភពព័ត៌មានពីកម្មករធ្វើការជាមួយគ្នាបាននិយាយថា  ​ជារៀងរាល់ថ្ងៃជនរងគ្រោះជា​កម្មករ​លាងរថយន្តនិង​ម៉ូតូ ​នៅពេលចប់ការងារូបគាត់តែងតែទៅហូបស្រាថ្នាំនៅ តៀមស្រាជិត ការាស់ខាងលើដោយហូបចំនួនមួយពែងថ្លៃ៥០០រៀល​ដើម្បីកំដៅសាច់និងបំបាត់ការឈឺចុក ចាប់ក្នុងខ្លួន  ​ហើយបន្ទាប់មកគាត់បានហូបបាយ​ជាធម្មតា ។ លុះនៅពេលបូបបាយហើយ​លោក​អ៊ុំ​ខាងលើមានអាការៈធីងធោងហើយដួល​បាត់មាត់បាត់ករឹងថ្គាម   ភ្លាមៗ​នោះ​កម្មករដែលធ្វើ​ការជា មួយគ្នាជួយរឹតគក់ច្របាប់ ​ព្រមទាំង​ប្រជាពលរដ្ឋ​នៅជិតកន្លែងកើតហេតុ​បានមកជួយមើលពេញ ការាស់។​

ប្រភពបានបន្តទៀតថា​ពេលជនរងគ្រោះដួលសន្លប់ហើយបានទាក់ទងទៅថៅកែ​ការាស់ហើយ ដោយថៅកែនិយាយ​​ថា  ខ្យល់គងាប់ៗទៅហើយបើអាម៉េចអាម៉ា អោយអូសចេញពីការាស់ របស់ គាត់កុំអោយមានបញ្ហាដល់គាត់។​កម្មករដែលរស់នៅជាមួយថៅកែ  ដោយលឺសូ​សំដីនិយាយ គ្មាន ទទួលខុសត្រូវអញ្ចឹង​អស់សង្ឃឹមយ៉ាងខ្លាំង ដោយគិតថាខ្លួននិងជនរងគ្រោះរស់នៅដូចតែគ្នាបើឈឺ ស្កាត់គឺមិនអើពើឡើយ។

ប្រភពពី​កម្មកររស់នៅជាមួយ ថៅកែ​បានលួចនិយាយថាកាលពីប៉ុន្មានខែមុន កម្មករ លាងរថយន្ត មានគ្នាប្រមាណជិត១០នាក់ក្នុងម្នាក់ៗតំលៃប្រាក់ឈ្នួល​ក្នុងមួយខែបាន ៨០ដុល្លារក្នុងមួយខែ ហើយប្រមាណជាងមួយខែមកហើយ កម្មករបានរត់ចោលអស់  ​នៅសល់តែ៣នាក់ទាំងជន រងគ្រោះ កម្មករបានបន្តទៀតថាបើនិយាយពីកាហូបចុកវិញ​មិនបានគ្រប់គ្រាន់ឡើយ សូម្បីតែចាន ឆ្នាំងក៏មិនទុកនៅការាស់ដែរដោយយកទៅផ្ទះអស់ ហើយកម្មករ២នាក់ខាងលើ ពួកគាត់នឹង សុំឈប់ហើយព្រោះ​ថៅ​កែគ្មានការ ទទួលកាខុសត្រូវដូច្នះ។​

ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់រដ្ឋមកដឹកយកទៅសង្គ្រោះ តែរថយន្តរបស់រដ្ឋមិនបានទៅដឹកទេប្រាប់ថាជាប់រវល់ហើយខាងពេទ្យរដ្ឋ ប្រាប់អោយហៅ ពេទ្យឯកជនទៅ ​តែរង់ចាំជាច្រើនម៉ោង​មិនឃើញរថយន្តមកសង្គ្រោះរបស់ រដ្ឋនិងឯកជនទៅដឹក សោះ ធ្វើឲ្យប្រជាពលរដ្ឋលើកឡើងថា​ ប្រជាពលរដ្ឋក្រីក្រ ទាក់ទងរថយន្តសង្គ្រោះមិនបានទេ  បើសិនជាករណីគ្រោះថ្នាក់ចរាចរណ៍ចាប់រថយន្តបង្ក និងម៉ូតូបង្ក វិញសមត្ថកិច្ចទៅមិនទាន់រថយន្ត សង្គ្រោះរបស់គ្លីនិកឯកជនទេ ដឹកជនរងគ្រោះយកទៅ​បាត់ហើយ ។

បន្ទាប់ពីទាក់ទងទៅរថយន្តសង្គ្រោះរាប់ម៉ោងហើយនៅតែមិនមានរថយន្តទៅដឹកទៀត ក្រុមគ្រួសារបានដឹកជនរងគ្រោះទៅសំរាកនៅផ្ទះកូននៅភូមិត្រពាំងគល់ជិតកន្លែងកើតហេតុដើម្បីហៅពេទ្យទៅព្យាបាលនៅផ្ទះតែម្តង ៕ ថោង ធឹម

RELATED ARTICLES