ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ចប់ម៉ោងធ្វើការអស់កំលាំងពេកបានទៅផឹកស្រា កំដៅសាច់ត្រឡប់មកវិញហូបបាយរួចមានអាការៈខ្យល់គដួលសន្លប់រឹងថ្គាមទូរស័ព្ទប្រាប់ ថៅកែមិនអើពើ ហើយទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់រដ្ឋនិងឯកជនរាប់ម៉ោងមិនឃើញ ទៅដឹងទៀតធ្វើឲ្យ ប្រជាពលរដ្ឋផ្ទុះកំហឹង កាលពីវេលាម៉ោង៦និង៣០យប់ថ្ងៃទី៣០ ខែមិនាឆ្នាំ២០១៧ស្ថិតនៅជាប់របងកងទ័ពឆត្រ័យោង៩១១ ក្នុងការ៉ាស់លាងរថយន្តនិងម៉ូតូយីហោ ចាន់ រិទ្ធ នៅភូមិផ្សារកំបូលសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
បុរសដែលខ្យល់គមានឈ្មោះ មាស អនអាយុ៥៧ឆ្នាំ មុខរបរកម្មករលាងរថយន្តនិងម៉ូតូ ស្នាក់នៅភូមិផ្សារកំបូល សង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិធំសង្កាត់ ពញាពន់ ខណ្ឌព្រែកព្នៅ ។
ប្រភពព័ត៌មានពីកម្មករធ្វើការជាមួយគ្នាបាននិយាយថា ជារៀងរាល់ថ្ងៃជនរងគ្រោះជាកម្មករលាងរថយន្តនិងម៉ូតូ នៅពេលចប់ការងារូបគាត់តែងតែទៅហូបស្រាថ្នាំនៅ តៀមស្រាជិត ការាស់ខាងលើដោយហូបចំនួនមួយពែងថ្លៃ៥០០រៀលដើម្បីកំដៅសាច់និងបំបាត់ការឈឺចុក ចាប់ក្នុងខ្លួន ហើយបន្ទាប់មកគាត់បានហូបបាយជាធម្មតា ។ លុះនៅពេលបូបបាយហើយលោកអ៊ុំខាងលើមានអាការៈធីងធោងហើយដួលបាត់មាត់បាត់ករឹងថ្គាម ភ្លាមៗនោះកម្មករដែលធ្វើការជា មួយគ្នាជួយរឹតគក់ច្របាប់ ព្រមទាំងប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានមកជួយមើលពេញ ការាស់។
ប្រភពបានបន្តទៀតថាពេលជនរងគ្រោះដួលសន្លប់ហើយបានទាក់ទងទៅថៅកែការាស់ហើយ ដោយថៅកែនិយាយថា ខ្យល់គងាប់ៗទៅហើយបើអាម៉េចអាម៉ា អោយអូសចេញពីការាស់ របស់ គាត់កុំអោយមានបញ្ហាដល់គាត់។កម្មករដែលរស់នៅជាមួយថៅកែ ដោយលឺសូសំដីនិយាយ គ្មាន ទទួលខុសត្រូវអញ្ចឹងអស់សង្ឃឹមយ៉ាងខ្លាំង ដោយគិតថាខ្លួននិងជនរងគ្រោះរស់នៅដូចតែគ្នាបើឈឺ ស្កាត់គឺមិនអើពើឡើយ។
ប្រភពពីកម្មកររស់នៅជាមួយ ថៅកែបានលួចនិយាយថាកាលពីប៉ុន្មានខែមុន កម្មករ លាងរថយន្ត មានគ្នាប្រមាណជិត១០នាក់ក្នុងម្នាក់ៗតំលៃប្រាក់ឈ្នួលក្នុងមួយខែបាន ៨០ដុល្លារក្នុងមួយខែ ហើយប្រមាណជាងមួយខែមកហើយ កម្មករបានរត់ចោលអស់ នៅសល់តែ៣នាក់ទាំងជន រងគ្រោះ កម្មករបានបន្តទៀតថាបើនិយាយពីកាហូបចុកវិញមិនបានគ្រប់គ្រាន់ឡើយ សូម្បីតែចាន ឆ្នាំងក៏មិនទុកនៅការាស់ដែរដោយយកទៅផ្ទះអស់ ហើយកម្មករ២នាក់ខាងលើ ពួកគាត់នឹង សុំឈប់ហើយព្រោះថៅកែគ្មានការ ទទួលកាខុសត្រូវដូច្នះ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់រដ្ឋមកដឹកយកទៅសង្គ្រោះ តែរថយន្តរបស់រដ្ឋមិនបានទៅដឹកទេប្រាប់ថាជាប់រវល់ហើយខាងពេទ្យរដ្ឋ ប្រាប់អោយហៅ ពេទ្យឯកជនទៅ តែរង់ចាំជាច្រើនម៉ោងមិនឃើញរថយន្តមកសង្គ្រោះរបស់ រដ្ឋនិងឯកជនទៅដឹក សោះ ធ្វើឲ្យប្រជាពលរដ្ឋលើកឡើងថា ប្រជាពលរដ្ឋក្រីក្រ ទាក់ទងរថយន្តសង្គ្រោះមិនបានទេ បើសិនជាករណីគ្រោះថ្នាក់ចរាចរណ៍ចាប់រថយន្តបង្ក និងម៉ូតូបង្ក វិញសមត្ថកិច្ចទៅមិនទាន់រថយន្ត សង្គ្រោះរបស់គ្លីនិកឯកជនទេ ដឹកជនរងគ្រោះយកទៅបាត់ហើយ ។
បន្ទាប់ពីទាក់ទងទៅរថយន្តសង្គ្រោះរាប់ម៉ោងហើយនៅតែមិនមានរថយន្តទៅដឹកទៀត ក្រុមគ្រួសារបានដឹកជនរងគ្រោះទៅសំរាកនៅផ្ទះកូននៅភូមិត្រពាំងគល់ជិតកន្លែងកើតហេតុដើម្បីហៅពេទ្យទៅព្យាបាលនៅផ្ទះតែម្តង ៕ ថោង ធឹម