សូម៉ាលី៖ យោងតាមប្រជាជនដែលរស់នៅតំបន់នោះឲ្យដឹងថាកងទ័ពរបស់ប្រទេសអេចូពីដែលបានប្រយុទ្ធគ្នាជាមួយនិងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមអាល់សាបាប់បានដកចេញពីមូលដ្ឋានយោធាដ៏សំខាន់មយយក្នុងតំបន់ភូមិភាគកណ្តាល Galgudud របស់សូម៉ាលី។
ក្រុមយុទ្ធជនប្រដាប់អាវុធអាល់សាបាប់បានគ្រប់គ្រងលើតំបន់ El Bur តាមរយៈការដកចេញរបស់កងទ័ពអេចូពីនិងទាហានកងទ័ពជាតិរបស់សូម៉ាលីមួយចំនួនទៀតកាលពីព្រឹកថ្ងៃច័ន្ទ ។
ការធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់ពួកអាល់សាបាប់នៃក្រុង El Bur ត្រូវបានអះអាងដោយលោក Nur Hassan Gutale អភិបាលស្រុកនៃតំបន់ខាងលើដែលជាអ្នកលើកឡើងថាកងទ័ពអេចូពីមិនបានប្រាប់សមត្ថកិច្ចរបស់លោកអំពីហេតុផលនៃការដកទ័ពចេញនោះឡើយ ។
លោក Gutale បានឲ្យដឹងទៀតថាកងទ័ពអេចូពីនិងទ័ពរបស់យើងបានដកចេញពីក្រុងនេះហើយបច្ចុប្បន្នគឺស្ថិតក្រោមការគ្រប់គ្រងរបស់ពួកសកម្មប្រយុទ្ធ ។
រដ្ឋាភិបាលអេចូពីមិនបានឲ្យដំណឹងដល់ពួកយើងអំពីផែនការណ៍ដកកម្លាំងយោធារបស់ពួកគេឡើយ ហើយនៅពេលដែលយើងបានឃើញពីតាំងដែលត្រូវបោះបង់ចោល កងទ័ពយើងក៏បោះបង់ចោលតំបន់ទាំងនោះដែរ ។
ទោះជាយ៉ាងណាពលរដ្ឋក្រុង El Bur បានលើកឡើងថាក្រុមសកម្មប្រយុទ្ធអាល់សាបាប់ធ្វើដំណើរទៅក្នុងតំបន់នោះនិងប្រមូលយករថយន្តជាច្រើនគ្រឿងនិងចល័តចូលក្រុងកាលពីព្រឹកថ្ងៃច័ន្ទនេះដោយគ្មានការប្រយុទ្ធអ្វីឡើយ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា