Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិ​​តួកគី​ ត្រៀ​ម​ខ្លួន ​សម្រាប់​ ប្រតិបត្តិ​ការ យោធាថ្មី​នៅ​ មជ្ឈិមបូព៌ា

​​តួកគី​ ត្រៀ​ម​ខ្លួន ​សម្រាប់​ ប្រតិបត្តិ​ការ យោធាថ្មី​នៅ​ មជ្ឈិមបូព៌ា

តួកគី៖ ប្រធានាធិបតី​តួកគីលោក Recep Tayyip Erdogan បាន​​ឲ្យ​ដឹងកាលពី​ថ្ងៃច័ន្ទ​ថា​រដ្ឋាភិបាល​កំពុង​បង្កើន​ប្រតិបត្តិ​ការ​យោធាថ្មីមួយ​បន្ទាប់​ពី​បាន​បញ្ចប់​យុទ្ធនា​ការ​យោធា Euphrates Shield ក្នុង​តំបន់​ភាគខាងជើង​ប្រទេស​ស៊ីរី​។

​លោក Erdogan បាន​ថ្លែងក្នុងអំឡុងពេល​នៃពិធី​បើក​គម្រោង​​ជាច្រើនក្នុ​ខេត្តភាគ​ឦសាន​​ Trabzon ថា​ដំណាក់កាលដំបូងរបស់​​នៃ​ប្រតិបត្តិការ Euphrates Shield បាន​បញ្ចប់ហើយ​បន្ទាប់ពី​ក្រុង​អាល់បាប់​របស់ស៊ីរីត្រូវបានបោសសម្អាត​ក្រុម​ភេរ​វករចេញអស់។ បច្ចុប្បន្ន​យើង​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ប្រតិបត្តិការ​ថ្មី​ប្រឆាំងនិង​ក្រុម​ភេរវករ​ក្នុង​តំបន់​ដទៃទៀត​។

កាលពី​ថ្ងៃពុធសប្តាហ៍មុន​នាយករដ្ឋមន្ត្រី​តួកគី​លោក Binali Yildirim បានប្រកាស​ថា​ប្រតិបត្តិការ​ Euphrates Shield ដល់ពេល​ត្រូវបញ្ចប់ហើយ ។ លោកប្រតិបត្តិការ​ថ្មី​នឹង​មាន​ឈ្មោះ​ខុសគ្នា​ ។ យើង​​មាន​ការ​ភ្ញាក់ផ្អើលថ្មី​ចំពោះ​ក្រុម​ភេរវករ​ទាំងអស់​។

លោកបន្ថែមថា​ជាមួយ​និង​បំណង​ប្រាថ្នា​របស់​ព្រះជាម្ចាស់​ប៉ុន្មានខែ​បន្ទាប់​នឹង​ដល់អំឡុងពេល​​និទាឃរដូវ​​របស់​តួកគី​និង​ប្រជាជន​តួកគី​ ហើយម្យ៉ាងវា​ក៏​ជា​ការបញ្ចប់​នូវ​រដូវត្រជាក់​របស់ក្រុមភេរវករផងដែរ ។

ទោះជាយ៉ាងណាលោកបានកត់សម្គាល់ថា​ប្រតិបត្តិការ​ Euphrates Shield បាន​ចាប់ផ្តើម​ឡើង​ដោយ​រដ្ឋាភិបាល​ក្រុងអង់ការ៉ា​ក្នុង​តំបន់​ភាគខាង​ជើង​នៃ​ប្រ​ទេ​ស​ស៊ីរី​​ជាមួយនិងការ​គាំទ្រ​ដោយ​កងទ័ព​រំដោះប្រជាជន​​ស៊ីរី​​ដែលស្ថិតក្រោម​ការ​គំទ្រពី​តួកគីកាលពីថ្ងៃទី​៤​ខែ​សីហា​ឆ្នាំ​២០១៦ ក្នុងទិសដៅ​បោសសម្អាត​ភេរវករ​ស៊ីរី​តាមមព្រំដែនរបស់ខ្លួន​។ បើតាមតួលេខ​ក្រុមសកម្មប្រយុទ្ធ​រាប់ពាន់នាក់​ត្រូវបា​សម្លាប់​​ក្នុងប្រតិបត្តិការ​នេះ ជាមួយគ្នានោះដែរ​ទាហានតួកគី​ជាង​៧០នាក់​ក៏ត្រូវបានសម្លាប់ផងដែរ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES