តែចំណុចមួយដែលលើសពីប្រជាជនក្រីក្រ នៅទូទាំងប្រទេស គឺត្រង់ដែលប្រជាជនក្រីក្រ និងយុវជន យុវនារីយើងដែលនៅតាមព្រំដែន ត្រូវទទួលរងនូវអំពើឈ្លានពានផ្ទាល់ពីសំណាក់ ពួកចក្រពត្តិនិយម និងពួកវាតទីនិយមមកពី ខាងក្រៅដែលមានចក្រពត្តិអាមេរិក និងជា ពិសេសនៅពេលចំពោះមុខនេះ គឺពួកយួនឈ្លាន ពានវាតទីលេបទឹកដីជាប់ជាប្រចាំ។ អំពើឈ្លាន ពានបាញ់រះបាញ់ផ្លោងឆក់ប្លន់បំផ្លិចបំផ្លាញពី សំណាក់ពួកយួន ឈ្លានពានវាតទីលេបទឹកដី មកលើប្រជាជន យុវជន យុវនារីយើងនៅតាម ព្រំដែន ប្រៀបបាននឹងជំងឺរ៉ាំរ៉ៃមួយ ដែលរាត-ត្បាតប្រជាជន យុវជន យុវនារីយើងជាប់ជា ប្រចាំ មិនដឹងពេលណាងើបឡើងរួចបានទេ។
ដោយត្រូវខ្មាំងទាំងក្នុងប្រទេស ទាំងក្រៅ ប្រទេសជិះជាន់ ឆក់ប្លន់កាប់សម្លាប់ពូជពង្ស រាប់ច្រើនដំណមកហើយ យុវជនយុវនារីយើង នៅតាមព្រំដែន មានភ្លើងកំហឹងជាតិ និងភ្លើង កំហឹងវណ្ណៈ ឆាបឆេះពុះកញ្ជ្រោលក្តៅងំជាប់ប្រចាំ។
ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាងនៃ បក្សកុម្មុយនិស្តកម្ពុជាយើង ភ្លើងកំហឹងដ៏សន្ធោ សន្ធៅនេះ បានប្រែក្លាយទៅជាកម្លាំងដ៏ខ្លាំងក្លា វាយសម្រុកទៅលើចក្រពត្តិអាមេរិក ពួកអា យ៉ងធីវគី(យួនខាងត្បូង)ឈ្លានពានវាតទីលេប ទឹកដី និងពួកអាក្បត់ លន់ នល់ រំដោះមាតុភូមិ កម្ពុជា រំដោះប្រជាជាតិ ប្រជាជនកម្ពុជា និង រំដោះវណ្ណៈក្រីក្របានទាំងស្រុង និងជាស្ថាពរនា ថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដ៏មហាអស្ចារ្យ។
ក្រោយពីបានឆ្លងកាត់ចលនាតស៊ូបដិវត្តន៍ ជាបន្តបន្ទាប់ ហើយដោយបានបក្សយកចិត្ត ទុកដាក់អប់រំ បំពាក់បំប៉នជាបន្តបន្ទាប់ កំហឹង ជាតិ កំហឹងវណ្ណៈរបស់យុវជន យុវនារីយើង នៅតាមព្រំដែន រឹតតែឆាបឆេះពុះពោរសន្ធោ សន្ធៅឡើង ហើយប្រែក្លាយទៅជាជំហរប្រយុទ្ធ កាន់តែស្រួចស្រាវទ្វេឡើងថែមទៀត។ ជំហរ ប្រយុទ្ធដ៏ស្រួចស្រាវនេះ បានកែប្រែអ្វីៗទាំង អស់នៅតាមព្រំដែនឱ្យប្រែប្រួលថ្មីជាបន្តបន្ទាប់។ ជាក់ស្តែង ចាប់តាំងពីក្រោយថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥មក យុវជនយុវនារីកងចល័តយើង នៅតាមព្រំដែន បានកែប្រែទឹកដីខ្លោចនៅ តាមចំនៀរព្រំដែននៃមាតុភូមិយើង ដែលធ្លាប់ តែក្រៀមក្រោះ ជាយូរមកហើយ ឱ្យទៅជាវាល ស្រែថ្មីមានប្រព័ន្ធភ្លឺ ទំនប់ ប្រឡាយព្រែកជីក អាងទឹកមានស្រូវចម្រុះពណ៌ត្រគុំត្រកាល មាន ដំណាំសព្វមុខពណ៌បៃតងស្រងាត់ ខួបប្រាំង ខួប វស្សា មានផ្ទះសហករណ៍ដ៏សមរម្យតម្រៀបគ្នា ជាជួរៗ ដែលផ្តល់នូវសុភមង្គលដល់ប្រជាជន និងសមូហភាពយើងយ៉ាងកក់ក្តៅបំផុត។
ភូមិឃុំទាំងឡាយនៅតាមព្រំដែន បាន ក្លាយទៅជាតំបន់សេដ្ឋកិច្ច និងជាពិសេសភូមិ ឃុំទាំងនេះ បានប្រែក្លាយទៅជាប៉មការពារដ៏ រឹងមាំជួរមុខបំផុត នៃកម្ពុជាប្រជាធិបតេយ្យ យើង។ ប៉ុន្តែនៅចំពោះមុខដែលកម្ពុជាប្រជា-ធិបតេយ្យយើងរីកចម្រើនទៅមុខដោយឯករាជ្យ ម្ចាស់ការយ៉ាងនេះ ពួកយួនដែលមានគោល-បំណងជាយុទ្ធសាស្ត្រយូរមកហើយ ចង់យកកម្ពុជាប្រជាធិបតេយ្យយើង ទៅបញ្ចូលក្នុងសហព័ន្ធឥណ្ឌូចិនដែលរណបយួនដើម្បីលេបត្របាក់ប្រជា- ជាតិ ប្រជាជន និងទឹកដីកម្ពុជាយើងទាំងមូល នោះ ពួកវាមិនសប្បាយចិត្តទេ។ ពួកវាក្តៅ-ក្រហាយសម្បើមណាស់។ ចាប់តាំងពីសង្គ្រាម ឈ្លានពានរបស់ចក្រពត្តិអាមេរិក ត្រូវបានបញ្ចប់ ទាំងនៅកម្ពុជាទាំងនៅវៀតណាម ពួកយួន លោភលន់ តែងរិះរកគ្រប់វិធី ប្រើគ្រប់ឧបាយកល ខ្មៅងងឹត ធ្វើសកម្មភាពបំផ្លិចបំផ្លាញបដិវត្តន៍ កម្ពុជា ប្រជាជនកម្ពុជាប៉ុនប៉ងវាយរំលំបក្សកុម្មុយ-និស្តកម្ពុជា និងរំលំកម្ពុជាប្រជាធិបតេយ្យ ជា បន្តបន្ទាប់។ ប៉ុន្តែអំពើឧក្រិដ្ឋផ្សេងៗរបស់ពួកវា មកលើបក្សកុម្មុយនិស្តកម្ពុជា និងទឹកដីកម្ពុជា យើងកន្លងមក ដើម្បីវាយបំបាក់ និងលេបត្របាក់ កម្ពុជា តាមយុទ្ធសាស្ត្រសហព័ន្ធឥណ្ឌូចិននេះ ក៏ត្រូវប្រជាជននិងកងទ័ពបដិវត្តន៍យើង ក្រោម ការដឹកនាំក៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់បក្ស យើង វាយកម្ចាត់ឱ្យបរាជ័យជាបន្តបន្ទាប់។ ដូច្នេះហើយ បានជាចាប់តាំងពីដើមខែកញ្ញា ឆ្នាំ១៩៧៧មក ពួកយួនដែលពាក់ស្លាកជាកុម្មុយ-និស្ត ជាអ្នកបដិវត្តន៍សង្គមនិយម បានបញ្ជាកងទ័ពវាជាច្រើនកងពល ដោយមានកាំភ្លើងធំ និង រថក្រោះរាប់រយគ្រឿង និងមានយន្តហោះជួយ អន្តរាគមន៍នៅពេលខ្លះៗផង ឱ្យចូលមកឈ្លាន ពានទឹកដីយើងជាចំហនិងដោយទ្រង់ទ្រាយធំ មានលក្ខណៈជាសង្គ្រាមមិនប្រកាស ដើម្បី ឆក់ប្លន់ស្រូវអង្ករ គោក្របី ជ្រូកមាន់ របស់ ប្រជាជនយើងទៅដោះស្រាយការអត់ឃ្លានរបស់ ពួកវានាពេលចំពោះមុខនេះ និងក្នុងគោល-បំណងជាយុទ្ធសាស្ត្រ លេបត្របាក់កម្ពុជាតែមួយ ព្រឹបតែម្តង។
ក្នុងពេលវាយលុកឈ្លានពានយ៉ាងកាចសាហាវនេះ ពួកខ្មាំងយួនបានកាប់ខ្ទេច សម្លាប់ ខ្ទេច ដុតខ្ទេច បំផ្លាញខ្ទេច ទាំងអាយុជីវិត ទាំង ទ្រព្យសម្បត្តិរបស់ប្រជាជនយើង។
(នៅមានត)
ដោយ៖ ឈឹម សេរីភួន