ប្រេង៖ ទីភ្នាក់ងារព័ត៌មាន IRNA បានរាយការណ៍ថាតម្លៃប្រេងឆៅប្រភេទស្រាលរបស់អ៊ីរ៉ង់ក្នុងសប្តាហ៍ដែលបញ្ចប់ត្រឹមថ្ងៃទី៣១ខែមីនាបានឡើងថ្លៃ១,២១ដុល្លារឬស្មើនឹងតម្លៃលក់ចេញ៤៨,៧៨ដុល្លារក្នុងមួយបារ៉ែល។
នៅគ្រានោះដែរអ៊ីរ៉ង់លក់ចេញប្រេងឆៅប្រភេទធ្ងន់របស់ខ្លួនក្នុងតម្លៃហាងឆេង៤៩,១៧ដុល្លារក្នុងមួយបារ៉ែលក្នុងអំឡុងសប្តាហ៍ដែលបានលើកឡើងខាងលើនេះកើនឡើង៥៤សេនធៀបនឹងសប្តាហ៍មុន ។
តម្លៃប្រេងប្រភេទធ្ងន់របស់ប្រទេសអ៊ីរ៉ង់គឺស្ថិតក្នុងអត្រា៥១,៧១ដុល្លារជាមធ្យមគិតចាប់តាំងពីដើមឆ្នាំ២០១៧រហូតដល់ថ្ងៃទី៣១ខែមីនា។ ទន្ទឹមនិងនេះជាមួយនិងកំណើន៧៩សេនធៀបនឹងសប្តាហ៍មុនតម្លៃហាងឆេងគោលរបស់អង្គការ OPEC គឺស្ថិតក្នុងហាងឆេង៤៩,៤៥ដុល្លារក្នុងមួយបារ៉ែល។
កាលពីសប្តាហ៍មុនទីភ្នាក់ងារព័ត៌មាន Shana បានរាយការណ៍ថាតម្លៃប្រេងអ៊ីរ៉ង់បានបង្ហាញឲ្យឃើញពីកំណើន១២ដុល្លារក្នុងឆមាសទី១នៃប្រតិទិនឆមាសដំបូងរបស់អ៊ីរ៉ង់(ថ្ងៃទី២១ខែមីនាដល់ថ្ងៃទី៤ខែមេសា)ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំទៅ ។
បើទុកជាទីផ្សារប្រេងកំពុងទទួលបទពិសោធន៍មួយចំនួនមានទាំងកើនឡើងនិងធ្លាក់ថ្លៃ ប៉ុន្តែដោយសារភាពវិជ្ជមាននៃប្រសិទ្ធភាពរបស់អង្គការ OPEC អនុសញ្ញាក្រៅពី OPEC តម្លៃហាងឆេងប្រេងបច្ចុប្បន្នគឺនៅតែមានកម្រិតខ្ពស់ជាងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា