Saturday, October 19, 2024
Homeតារាខ្មែរញ៉ែម សុគន្ធ ធ្វើខួបកំណើតឲ្យនី មុនីនាថ

ញ៉ែម សុគន្ធ ធ្វើខួបកំណើតឲ្យនី មុនីនាថ

តារាសម្ដែងនី មុនីនាថ បានទៅចូលរួមកម្មវិធីជប់លៀងធំ របស់ប៉ុស្ដិ៍លេខ៥ ដើម្បីលើកទឹកចិត្តដល់តារាដែលបានថតចប់រឿង ”នាងនាថបាត់ដំបង” និងរឿង ”នរណាម្នាក់សម្រក់ទឹកភ្នែកដើម្បីអូន” កាលពីរាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្បាលថ្នល់ ស្រាប់តែកំពុងផឹកស៊ីសប្បាយរីករាយនោះ តារាសម្ដែងចង្កាព្រែក លោកញ៉ែម សុគន្ធ បានលើកនំខេកឲ្យទៅមុនីនាថ ហើយតារាទាំងអស់បានច្រៀងបទ ”Happy Birthday to You” នាំឲ្យតារាទឹកភ្នែកស្រឡាំងកាំង និយាយអ្វីសឹងមិនចេញឡើយ។

នី មុនីនាថ ស្ទុះទៅឱបលោកញ៉ែម សុគន្ធ ហើយនិយាយទាំងរំភើបថា ”ខ្ញុំអរគុណដល់បងគន្ធ ដែលបានធ្វើឲ្យខ្ញុំ Surprise យប់នេះ។ តាមពិតខួបខ្ញុំនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ទេ តែខ្ញុំមិនបានធ្វើកម្មវិធីអីធំដុំដូចគេទេ គឺជួបជុំតែក្រុមគ្រូសារប៉ុណ្ណោះ។ ខួបខ្ញុំឆ្នាំនេះគម្រប់អាយុ២៦ឆ្នាំ”។

ក្រៅពីលោកញ៉ែម សុគន្ធ នោះ ក៍មានតារាប្រុសស្រីជាច្រើនទៀតដែលបានចូលរួមកម្មវិធីជប់លៀងរបស់ប៉ុស្ដិ៍លេខ៥  បានអបអរថ្ងៃខួបកំណើតនាងនី មុនីនាថ ដែរ ដោយមានអ្នកខ្លះបានចាប់ឱបថើបនាងដោយក្ដីស្រលាញ់ទៀតផង។ តែគេមិនឃើញគូដណ្ដឹងនាង លោកអ៊ឹង សូឡាំង ដែលលេចឭថា មកស្រុកខ្មែរ ជួបថ្លើមថ្លៃស្ងាត់ៗនោះ មកជួនពរថ្ងៃកំណើតបណ្ដូលចិត្តឡើយ៕

RELATED ARTICLES