សមុទ្រចិនខាងត្បូង៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានថ្លែងនៅថ្ងៃច័ន្ទនេះថាលោកបានចេញបញ្ជាឲ្យយោធាធ្វើការពង្រឹងកម្លាំងរបស់ខ្លួនតាមតំបន់នានាក្នុងសមុទ្រចិនខាងត្បូងដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្រុងម៉ានីលដើម្បីរក្សានូវតុល្យភាពនៃភូមិសាស្ត្រនយោបាយនិងធានាបានថាចិនមិនបំពាក់សព្វាវុធវាយប្រហារនៅទីនោះ ។
លោក Duterte ថាហ្វីលីពីនចង់បានសន្តិភាពនិងមិត្តភាពជាមួយចិន ប៉ុន្តែលោកក៏ចង់ឲ្យហ្វីលីពីនរ៉ាប់រងនូវអ្វីដែលជាទឹកដីរបស់ខ្លួនមានក្នុងប្រជុំកោះថ្មប៉ប្រះទឹកនិងកោះនានាដែលត្រូវបានគេដណ្តើមយកក្នុងដែនទឹកជម្លោះ ។ តែយ៉ាងណាលោកបានថ្លែងថាហ្វីលីពីននឹងមិនចាប់ផ្តើមធ្វើការកសាងកម្លាំងយោធាណាមួយនោះឡើយ ។
មន្ត្រីយោធានិងការពារជាតិហ្វីលីពីនបានថ្លែងកាលពីថ្ងៃសុក្រថាពួកគេនឹងធ្វើឲ្យប្រសើរឡើងនូវអ្វីដែលមានស្រាប់នៅតំបន់នោះនិងមិនកាន់កាប់ទឹកដីថ្មីឡើយ ដែលការលើកឡើងបែបនេះត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក Duterte បានក្រើនរំលឹកថាលោកបានចេញបញ្ជាឲ្យកងទ័ពកាន់កាប់កោះដែលគ្មានមនុស្សរស់នៅនិងកោះទឹករាក់ដែលអះអាងទាមទារដោយហ្វីលីពីន ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា