Sunday, November 24, 2024
Homeនយោបាយរបត់​ន​យោ​បា​យ​

របត់​ន​យោ​បា​យ​

ផ្លូវជាតិលេខ២ គឺជាផ្លូវដែលតភ្ជាប់ពី រាជធានីភ្នំពេញ ទៅដល់ព្រំដែនយួន ដោយឆ្លង កាត់ទីប្រជុំជន ខេត្តតាកែវ ស្រុកកោះអណ្តែត និងស្រុកគិរីវង់ ជាដើម។

ចាប់តាំងពីចុងឆ្នាំ ១៩៧៧មក កងទ័ពយួន ឈ្លានពានវាតទីលេបទឹកដី បានប្រើរថក្រោះ កាំភ្លើងធំជាច្រើនរយគ្រឿង និងកងថ្មើរជើង ជាច្រើនកងពលដែលវាចាត់ទុកថាជាកងទ័ពធុន ឆើតៗរបស់វានោះ មកឈ្លានពានចូលទឹកដី កម្ពុជានៅតាមផ្លូវជាតិលេខ២ ម្តុំភ្នំដិន ហើយ បុកចូលជ្រៅមកដល់ទម្លាប់ ក្នុងស្រុកគិរីវង់ និង មួយមុខព្រួញទៀតមកដល់រមេញ ក្នុងស្រុក កោះអណ្តែត ដែលមានចម្ងាយប្រមាណពី១០-២០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-យួន។

ស្ថិតនៅចំពោះមុខអំពើឈ្លានពានមិនឱ្យ ដឹងខ្លួនជាមុនរបស់កងទ័ពយួនវាតទីលេបទឹកដី មកលើមាតុភូមិកម្ពុជាជាទីស្នេហាដោយទ្រង់ ទ្រាយធំជាខ្សែសង្វាក់ និងយ៉ាងព្រហើនកោង កាចបំផុតនេះ វីរយុទ្ធជនយើងមួយក្រុមមានគ្នាតែ ១០នាក់ ដែលមានភារៈនៅការពារព្រំដែន តាមផ្លូវជាតិលេខ២នេះ គ្មានភិតភ័យតក់ស្លុត ឬក៏សុខចិត្តលុតជង្គង់ចុះញ៉ម សារភាពខ្មាំង ឬ ក៏បាក់បបខ្លបខ្លាចកងទ័ពយួន ដ៏ច្រើនសន្ធឹក សន្ធាប់នោះឡើយ។

វីរយុទ្ធជនយើង១០រូប នៅសមរភូមិផ្លូវ ជាតិលេខ២នេះ ដែលជាឧបករណ៍ផ្តាច់ការដ៏ បរិសុទ្ធនិងស្មោះត្រង់បំផុតនៃបក្សកុម្មុយនិស្ត កម្ពុជា និងជាកុលបុត្រដ៏ឆ្នើមនៃវីរប្រជាជន ក្រីក្រ បានជ្រោងទង់វាយសម្រុកខ្មាំងយួនយ៉ាង ខ្លាំងក្លាជាប់ទាំងយប់ទាំងថ្ងៃ ដោយគ្មានគិតគូរ អ្វីទាំងអស់។

វីរយុទ្ធជនយើង១០រូបនេះ ដែលធ្លាប់បាន លត់ដំសាកល្បងសាចុះសាឡើងនៅក្នុងភ្លើង សង្គ្រាមបដិវត្តន៍ជាង៥ឆ្នាំ ដ៏សន្ធោសន្ធៅប្រឆាំង ចក្រពត្តិអាមេរិក បរិវារនិងពួកអាក្បត់ជាតិឆ្កែ បម្រើវា បានដេញវាយប្រហារនិងវាយកម្ទេច ខ្មាំងយួនយ៉ាងខ្លាំងក្លាបំផុតជាប់៣យប់៣ថ្ងៃ ឥតដកដៃសំចៃកម្លាំងឡើយ វាយទាល់តែវា បាក់ទ័ពដល់បាក់ហើយ ទើបមានកម្លាំង១កង វរសេនាតូចទៀតទៅជួយវាយ។ មួយកងវរ-សេនាតូចនេះវាយខ្មាំងខ្លាំងណាស់ នៅផ្លូវលេខ ២ វាយទាល់តែខ្មាំងកាន់កាប់ផ្លូវលេខ២នេះមិន បាន ហើយយើងដណ្តើមកាន់កាប់កំណាត់ផ្លូវ លេខ២ ពីទន្លាប់មកជិតថ្នល់បំបែកបានទាំងស្រុង។ ដូច្នេះកងទ័ពបដិវត្តន៍កម្ពុជាយើង ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវនិងភ្លឺស្វាងនៃបក្សកុម្មុយនិស្តកម្ពុជា ពិតជាកងទ័ពបដិវត្តន៍អង់អាចក្លាហាន និងខ្លាំងពូកែមហាអស្ចារ្យមែន! កងទ័ពនេះ ខ្មាំងធំប៉ុណ្ណាមានអាវុធសម្បូរបែបយ៉ាងណា ក៏ហ៊ានវាយដែរ ហើយវាយដាច់ខាតវាយដោយ ម្ចាស់ការគំនិតផ្តើមច្នៃប្រឌិតរស់រវើកក្នុងឋានៈ ជាកងទ័ពស្រួច កងទ័ពឈានមុខ និងជាអ្នក ឈ្នះ អ្នកវាយសម្រុកជាន់ខ្មាំងជាប់ជានិច្ច។

នេះហើយជាធាតុពិត និងគុណភាពប្រយុទ្ធ ដ៏ខ្ពង់ខ្ពស់បំផុតរបស់វីរកងទ័ពបដិវត្តន៍កម្ពុជា យើង ដែលមានធាតុវណ្ណៈអធន ដ៏បរិសុទ្ធ មាន គោលជំហរប្រយុទ្ធវាយខ្មាំងដាច់ខាតគ្រប់ពេល វេលា និងហ៊ានធ្វើពលិកម្មកម្រិតខ្ពស់បំផុតជូនបក្ស វណ្ណៈនិងប្រជាជន ដោយឥតលក្ខខណ្ឌឡើយ។

យើងខ្ញុំយុវជន យុវនារីបដិវត្តន៍ទូទាំង ប្រទេស ប្តេជ្ញាគោរពរៀនសូត្រនូវគោលជំហរ វាយខ្មាំងដាច់ខាត គោលជំហរលះបង់និងគោល ជំហរវីរភាពដ៏ខ្ពង់ខ្ពស់របស់វីរកងទ័ពបដិវត្តន៍ យើងនៅគ្រប់សមរភូមិការពារព្រំដែន ដើម្បី កសាងជួរយុវជន យុវនារីបដិវត្តន៍យើង ឱ្យទៅជា កម្លាំងស្នូលក្នុងកិច្ចការពារឯករាជ្យជាតិអធិប-តេយ្យជាតិ កិត្តិយសជាតិ និងបូរណភាពដែនដី ជាតិក្នុងពេលបច្ចុប្បន្នក៏ដូចតទៅអនាគតរៀង រហូតទៅ និងជាកម្លាំងស្នូលក្នុងការបន្តធ្វើបដិ-វត្តន៍សង្គមនិយម និងកសាងសង្គមនិយមគ្រប់ ផ្នែកនៅកម្ពុជាប្រជាធិបតេយ្យយើងឱ្យរីកចម្រើន ថ្កុំថ្កើងរុងរឿងលើគ្រប់វិស័យ ដោយសន្ទុះមហា លោតផ្លោះ មហាអស្ចារ្យ។

នៅក្នុងទស្សនាវដ្តីទង់បដិវត្តន៍ ដើមខែ មករា ឆ្នាំ១៩៧៨ នោះដែរ ក៏មានចុះផ្សាយអត្ថបទ មួយទៀតមានចំណងជើងថាៈ

“កំហឹងឈឺចាប់របស់យុវនារីយើងនៅស្រុក កំពង់រោទិ៍ ចំពោះខ្មាំងយួនឈ្លានពានវាតទី លេបទឹកដី” មានខ្លឹមសារថា កាលនៅក្នុងសម័យ សង្គមចាស់ បងប្អូននារីក្រីក្រយើងនៅស្រុក កំពង់រោទិ៍ ក៏ដូចជាបងប្អូននារីយើងនៅទូទាំង ប្រទេសដែរ តែងត្រូវទទួលរងនូវការជិះជាន់ ពីសំណាក់ចក្រពត្តិអាណានិគមនិយម ពួក អាក្បត់ជាតិ និងពួកវណ្ណៈជិះជាន់គ្រប់ប្រភេទ យ៉ាងធ្ងន់ធ្ងរបំផុត។ ខ្មាំងសត្រូវទាំងអស់នេះ វាបានចាត់ទុកនារីយើងជាភេទទន់ខ្សោយគ្មាន កម្លាំង គ្មានសមត្ថភាពធ្វើការងារបានដូចបុរស ទេ។ ធ្ងន់ធ្ងរជាងនេះទៅទៀត ពួកវាបានចាត់ ទុកនារីយើង គ្រាន់តែជាឧបករណ៍បម្រើការ សប្បាយ ពុករលួយពាលាអាវ៉ាសែរបស់ពួកវា តែប៉ុណ្ណោះ។

កងរថក្រោះវៀតណាម ចូលមកក្នុងទឹកដីកម្ពុជា ឆ្នាំ១៩៧៨

កាលនៅក្នុងសម័យសង្គ្រាមជាង៥ឆ្នាំកន្លង ទៅ បងប្អូននារីយើងនៅស្រុកកំពង់រោទិ៍ក៏ ដូចជាបងប្អូននារីកម្ពុជាយើងដែលនៅជាប់នឹង ព្រំដែនកម្ពុជា-យួនដែរ ត្រូវទទួលរងគ្រោះថ្នាក់ ដល់អាយុជីវិតសឹងជាប្រចាំ ដោយត្រូវពួកអា ធីវគីព្រៃនគរ បរិវារចក្រពត្តិអាមេរិក វាចាប់ បង្ខំរំលោភលើរូបរាងកាយយ៉ាងព្រៃផ្សៃហ្វាស៊ីស បំផុត នៅពេលដែលពួកវាបើកប្រតិបត្តិការសឹក ចូលឈ្លានពានរាតត្បាតលើទឹកដីយើងតែរាល់ លើក។ ចំពោះអំពើជិះជាន់មើលងាយមើលថោក មនុស្សដូចសត្វធាតុយ៉ាងនេះ បងប្អូននារីយើង តែងចងគំនុំ ហើយមានកំហឹងជាតិនិងកំហឹង វណ្ណៈឆេះឡើងពុះពោរសន្ធោសន្ធៅចំពោះពួកវា ឥតដែលមានភ្លេចឡើយ។

នៅមានត

ដោយ៖ ឈឹម សេរីភួន

RELATED ARTICLES