Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិមេដឹក​នាំអាហ្វ្រិក​ខាងត្បូង​បដិសេ​ធសំណើ​​​ចុះចេញពី​តំណែង

មេដឹក​នាំអាហ្វ្រិក​ខាងត្បូង​បដិសេ​ធសំណើ​​​ចុះចេញពី​តំណែង

អាហ្វ្រិកខាងត្បូង៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Jacob Zuma កាលពី​ថ្ងៃ​អាទិត្យនេះ​បានទាត់ចោល​ការអំពាវនាវ​ឲ្យ​រូបលោក​ចុះ​ចេញពីតំណែង​ ដោយ​ លើកឡើងថា​វាសនា​របស់លោក​​នឹងត្រូវបានកំណត់​ដោយ​សំឡេងភាគច្រើន​ជា​ដាច់ខាត ។

លោក ​Zuma ថ្លែង​នៅក្នុង​កម្មវិធី​មួយ​ថា​ខ្ញុំនឹង​លាលែងពីតំណែង​លុះត្រា​តែ​មាន​សំឡេងភាគច្រើនជាដាច់ខាត​។ លោកថា​លោក​នឹងមិនដើរ​ចេញ​ឡើយ​វាលែង​ប្រ​ជាជន​អាហ្វ្រិកខាងត្បូង​ភាគច្រើន​ចង់ឲ្យ​រូបលោក​ធ្វើដូច្នេះ ។

មួយវិញទៀតមានតែ​ប្រជាជន​អាហ្វ្រិកខាងត្បូងតែប៉ុណ្ណោះ ដែលនឹង​​អាច​ទម្លាក់​លោក​​​​ចេញពី​តំណែង​បាន ។ លោកបានថ្លែងថា​ប្រជាជនមួយចំនួន​ចង់ឲ្យលោក​ចុះ​ចេញពីតំណែង​ដោយសារតែ​លោក​កំពុង​ប្រាប់​ពីការពិត​។

លោក​ Zuma បាននិងកំពុង​ឆ្លើយតប​នឹង​ការ​តវ៉ា​ពាសពេញ​ប្រទេស​ដែល​ធ្វើ​ឡើង​កាលពីថ្ងៃទី​៧ខែមេសា​និង​​ក្នុងពេល​នៃការ​អំពាវនាវ​ឲ្យ​លោកចុះចេញពីតំណែង​។ ការ​តវ៉ានេះ​ដែរ​បាន​ផ្ទុះឡើង​​តាមរយៈ​ការ​រៀបចំ​ឡើងវិញ​នៃ​គណៈរដ្ឋមន្ត្រីមួយ​ដែល​អនុវត្តដោយ​លោក Zuma កាលពីថ្ងៃទី​៣១​ខែមីនា​។

ទោះជាយ៉ាងណា​លោក Zuma បញ្ជាក់​ថា​លោកនឹងបន្ត​ពុះពារ​នឹងបម្រែបម្រួល​នៃ​សេដ្ឋកិច្ច​ដូចជាការ​ដោះស្រាយបញ្ហា​ដែលមាន​ស្រាប់​អស់​រយៈ​ពេល​ជាយូរមកហើយនោះ ។ ​ភាពអំណោយផលនៃសេដ្ឋកិច្ច​នឹងផ្លាស់ប្តូរ​ចំពោះ​ប្រជាជន​គ្រប់ៗគ្នា​អាច​រីករាយជាមួយនិងវាបាន ។ លោកបាន​អំពាវនាវ​បញ្ចប់​នូវ​ភាពក្រីក្រ​ក្នុង​ចំណោម​ជនជាតិ​ស្បែកខ្មៅ​ ប្រសិនជា​ពួកគេ​ទម្លាក់​ប្រធានាធិបតី​ចេញពីតំណែង​​តាមរយៈ​ការ​​លើកឡើង​តវ៉ាបែបនេះ អ្នកជំនាន់ក្រោយ​នឹង​ធ្វើ​ដូចគ្នានេះដែរ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES