មីយ៉ាន់ម៉ា៖ មន្ត្រីបានរាយការណ៍នៅថ្ងៃអង្គារនេះថាក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យជាតិស្រង់ព្រះនៅទូទាំងប្រទេសដែលមានរយៈពេល៤ថ្ងៃ មីយ៉ាន់ម៉ាមានអ្នកស្លាប់សរុបចំនួន២៨៥នាក់និងរបួស១.០៧៣នាក់ ។
ចំនួនអ្នកស្លាប់ក្នុងអំឡុងពេលនៃពិធីបុណ្យស្រង់ព្រះឆ្នាំ២០១៧នេះកើនច្រើនជាងឆ្នាំមុន១៣នាក់។
នៅគ្រានោះដែរករណីឧក្រិដ្ឋកម្មសរុប១.២០០នាក់ក៏ត្រូវបានចុះបញ្ជីផងដែរក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យជាតិនេះ ។
ក្នុងចំណោមអ្នកស្លាប់មាន១០នាក់ស្លាប់នៅក្នុងទីក្រុងណៃពិដោ ៤៤នាក់ក្នុងទីក្រុងរ៉ង់ហ្គូន ៣៦នាក់ក្នុងទីក្រុងម៉ង់ដាឡៃ ២៦នាក់ក្នុងតំបន់ Sagaing ១១នាក់ក្នុងតំបន់ Tanintharyi ៣៧នាក់ក្នុងតំបន់ Bago ១១នាក់ក្នុងតំបន់ Magway ២០នាក់ក្នុងរដ្ឋ Mon ១៧នាក់ក្នុងរដ្ឋ Rakhine ២៩នាក់រដ្ឋ Shan និង២៨នាក់ក្នុងតំបន់ Ayeyawaddy ។
ចំណែកអ្នកស្លាប់ក្នុងករណីឧក្រិដ្ឋកម្មគឺមានពាក់ព័ន្ធនិងឃាតកម្ម គ្រោះថ្នាក់ចរាចរណ៍ ប្រើប្រាស់គ្រឿងញៀន ចោរកម្ម និងក្រុមប្រើហិង្សា ។
ឆ្នាំ២០១៧នេះពិធីបុណ្យប្រពៃណីជាតិស្រង់ព្រះ Thingyan បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃព្រហស្បត្តិ៍រហូតដល់ថ្ងៃអាទិត្យ ។
ក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យជាតិមួយនេះប្រទេសមីយ៉ាន់ម៉ាមានអ្នកស្លាប់សរុបទាំងអស់ចំនួន២៧២នាក់និងរបួស១.០៨៦នាក់។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា