Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក​បដិសេធ​មិនបាន​ទម្លាក់គ្រាប់​កំទេចពួក​អាល់សា​បាប់​​នៅ​សូម៉ាលី​

អាមេរិក​បដិសេធ​មិនបាន​ទម្លាក់គ្រាប់​កំទេចពួក​អាល់សា​បាប់​​នៅ​សូម៉ាលី​

អាមេរិក៖ ទីបញ្ជាការអាហ្វ្រិក-អាមេរិកកាលពីថ្ងៃច័ន្ទនេះបាន​បដិសេធ​មិនបាន​ដឹកនាំ​វាយប្រហារ​ពីដែនអាកាស​ប្រឆាំងនិងពួក​អាល់សាបាប់​ដែល​បោះទីតាំង​នៅ​ភាគ​និរតី​ប្រទេស​សូម៉ាលីឡើយ​កាលពីថ្ងៃសៅរ៍​នេះ​ដែលក្នុងនោះ​មាន​យុទ្ធ​ជន​ជាង​១០០នាក់​រាប់បញ្ចូល​មេបញ្ជាការ​របស់ពួកគេ​២០នាក់​ត្រូវបានសម្លាប់​។

ទីបញ្ជាការ​រួមអាហ្វ្រិក-អាមេរិក​ដែល​កាលពី​មុនបានដឹកនាំ​វាយប្រហារ​ពី​ដែ​ន​អាកាស​ប្រឆាំងនិងក្រុមភេរវករ​ក្នុងប្រទេសសូម៉ាលី​បានថ្លែងថា​ការវាយ​ប្រហារ​របស់ខ្លួនថ្មីៗនេះភាគច្រើន​​ក្នុង​តំបន់​ Horn របស់ប្រជាជាតិ​អាហ្វ្រិក​មួយនេះ​ដែល​បានធ្វើ​ឡើង​ក្នុងអំឡុង​ខែមករា​ ។

តាមសេចក្តីថ្លែងការណ៍​មួយ​បង្ហាញថា​យោធាសហរដ្ឋអាមេរិក​មិនបាន​ដឹកនាំ​​​ធ្វើ​សកម្មភាព​​ណាមួយ​ក្នុងតំបន់​នោះឡើយ។ ព្រោះថា​ការវាយប្រហារ​ភាគច្រើ​ន​របស់​សហរដ្ឋអាមេរិក​ក្នុងប្រទេស​សូម៉ាលី​គឺ​បានធ្វើឡើង​កាលពីខែមករា​តែប៉ុ​ណ្ណោះ​ ។

គួរកត់សម្គាល់ថា​រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន​បានធ្វើ​កិច្ចការ​ជាមួយនិង​សម្ព័ន្ធមិត្ត​និងដៃគូរបស់ខ្លួន​តាមទម្លាប់​ជាធម្មតា​ក្នុង​កិច្ចខិតខំប្រឹងប្រែង​សម្របសម្រួល​ក្នុង​ផ្នែក​សន្តិសុខ​និង​ស្ថិរភាពក្នុងតំបន់ ។

លោកបានបន្តថា​យើង​មើលឃើញពី​គុណតម្លៃ​​រដ្ឋាភិបាលសហព័ន្ធ​​នៃ​ភាពជា​ដៃគូ​របស់​សូម៉ាលី​និងការគាំទ្រ​របស់ខ្លួន​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កត់សម្គាល់​ពី​សន្តិសុខ​និង​ស្ថិរភាព​ក្នុងតំបន់​ ។ តួយ៉ាង​ដូច​ជា​កិច្ចសហប្រតិបត្តិការ​​នៃការ​ចាប់​ផ្តើមនៃ​កម្មវិធី​ហ្វឹកហ្វឺន​ផ្នែកភស្តុភារ​ជាដើម ។

គួររំលឹកថា​ទាហានសហរដ្ឋអាមេរិក​នឹង​ចូល​រួម​ជាមួយនិង​កងកម្លាំង​សូម៉ាលី​​ដោយ​បញ្ជូន​កងប្រតិបត្តិការ​ពិសេសសហរដ្ឋអាមេរិក​មួយ​កងតូច​ដែល​មានវត្តមាន​ក្នុងការគាំទ្រ​ប្រឆាំងភេរវកម្មនៅ​ទីនោះរួចជាស្រេច​ដើម្បី​ជួយ​គាំទ្រ​ដល់​កម្លាំងក្នុងស្រុក​ប្រយុទ្ធ​និង​ពួកអាល់សាបាប់ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES