Sunday, November 24, 2024
Homeនយោបាយរប​ត់​ន​យោ​បា​យ​

រប​ត់​ន​យោ​បា​យ​

កម្ពុជាយើង បងប្អូនបានប្រែក្លាយកំហឹងឈឺចាប់នេះឱ្យទៅជាកម្លាំងខ្លាំងក្លាមហិមា ធ្វើបដិវត្តន៍វាយកម្ចាត់និងកម្ទេចខ្មាំងសត្រូវគ្រប់ ប្រភេទ រួមចំណែករំដោះប្រទេសជាតិ រំដោះ ប្រជាជនក្រីក្រនិងរំដោះនារីភេទ លុះត្រាបាន សម្រេចមហាជ័យជម្នះទាំងស្រុង និងជាស្ថាពរ នៅថ្ងៃ១៧ មេសា ១៩៧៥។

តាមរយៈមហាជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ប្រទេសជាតិប្រជាជនកម្ពុជា ពិសេសបងប្អូននារីយើងបានរំដោះខ្លួនទាំងខាងស្មារតីទាំងខាងនយោបាយ ទាំងខាងសម្ភារៈ មានសិទ្ធិសេរី-ភាពស្មើមុខមាត់នឹងបុរសហើយ។ បងប្អូននារី យើងបានកាន់កាប់រដ្ឋអំណាចបដិវត្តន៍យ៉ាងណែន នៅក្នុងដៃ ទាំងខាងនយោបាយ យោធា សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ទាំងស្រុងហើយ។ ក្នុងរយៈពេល ជាង២ឆ្នាំកន្លងទៅនេះ បងប្អូននារីយើងនៅស្រុក កំពង់រោទ៍ បានចូលរួមក្នុងមហាចលនាវាយ សម្រុកការពារប្រទេសជាតិ បន្តធ្វើបដិវត្តន៍ សង្គមនិយមនិងកសាងសង្គមនិយមតាមមុខព្រួញ ការងាររៀងៗខ្លួនគ្មានដែលគិតគូរពីការនឿយ ហត់លំបាកស្រួលទាំងអស់។ ដូច្នេះបានជានៅ គ្រប់ទីកន្លែងក្នុងស្រុកកំពង់រោទ៍ទាំងមូលទីណាៗ ក៏មានប្រព័ន្ធសំណង់ចាត់ចែងទឹក មានដីស្រែ សម្រាប់ធ្វើមួយឆ្នាំម្តងនិងពីរដង វិលចុះវិល ឡើងគ្រប់រដូវ។ ក្នុងឆ្នាំ៧៧ កន្លងទៅនេះ ស្រូវ ស្រែក្នុងស្រុកកំពង់រោទ៍បានកើនច្រើនលើសលប់ គ្របដណ្តប់នៅលើវាលរាបដ៏ធំធេងល្វឹងល្វើយ មានទាំងស្រូវកំពុងទុំពណ៌លឿងឆ្អិនឆ្អៅ មាន ទាំងស្រូវកំពុងដុះលូតលាស់ល្អត្រគុំត្រគោល។ ក្នុងរដូវចម្រូតនេះ កសិករ សហករណ៍ យុវជន យុវនារីកងចល័តយើងបានសាមគ្គីគ្នាវាយសម្រុក ច្រូតកាត់ប្រមូលទុកដាក់ផល និងធ្វើស្រូវប្រាំង យ៉ាងមមាញឹកគ្រប់កន្លែង។ ក្នុងពេលដែលបង ប្អូនកំពុងដុតដៃដុតជើងវាយសម្រុកធ្វើការងារ យ៉ាងមមាញឹកនេះខ្មាំងយួនវាតទីនិយមលេប ទឹកដី បានលើកទ័ពជាច្រើនកងពល វាយលុក ឈ្លានពាន ឆក់ប្លន់ កាប់សម្លាប់ បាញ់រះ បាញ់ ផ្លោងមានចំនួនច្រើនលើសលប់ ប្រើប្រាស់មធ្យោ-បាយសង្គ្រាមសម្បូរបែប វាយលុកចូលឈ្លានពាន មិនឱ្យដឹងខ្លួនមុនយ៉ាងនេះ កសិករសហករណ៍ យុវជន យុវនារីកងចល័តយើងមួយចំនួនត្រូវ ពួកវាឡោមព័ទ្ធបាញ់សម្លាប់យ៉ាងឃោរឃៅ បំផុត។ ដោយឡែកយុវនារីកងចល័តយើង ត្រូវពួកវាប្រើអាវុធគំរាមកំហែងចាប់បង្ខំរំលោភ លើរូបរាងកាយយ៉ាងថោកទាបជាងសត្វតិរច្ឆាន ទៅទៀត។ នៅពេលខ្មាំងប្រព្រឹត្តអំពើអម-នុស្សធម៌ កំសាកថោកទាបមកលើរូបរាងកាយ បងប្អូនបានប្រយុទ្ធនឹងវាយ៉ាងអង់អាចក្លាហាន ហើយមានយុវនារីយើងខ្លះត្រូវខ្មាំងយួនឈ្លាន ពាន លេបទឹកដី ចាប់រំលោភ ហើយបាញ់ចោល បំបាត់ដានទៀត។ ឯបងប្អូននារីខ្លះទៀតដែល នៅសល់ត្រូវខ្មាំងយួនចាប់ធ្វើបាបរំលោភលើរូប រាងកាយ រហូតទាល់តែសន្លប់បាត់ស្មារតីដេក ស្តូកស្តឹង។ ក្នុងសភាពការណ៍យ៉ាងនេះកងទ័ព បដិវត្តន៍យើងបានវាយសម្រុកកម្ចាត់ និងកម្ទេច ខ្មាំងយួនវាតទីនិយមលេបទឹកដីធ្វើឱ្យវាស្លាប់ និងរបួសអស់ជាច្រើននៅលើសមរភូមិប្រយុទ្ធ ហើយបានវាយដណ្តើមយកយុវនារីកងចល័ត យើងមកវិញជាបន្តបន្ទាប់។ តែនៅពេលដែល រំដោះបានមកហើយ បងប្អូនយើងខ្លះត្រូវសន្លប់ បាត់ស្មារតី បងប្អូនខ្លះទៀតត្រូវទុរន់ទុរាយ៉ាង ខ្លាំង។

ក្នុងសភាពយ៉ាងនេះ កងទ័ពបដិវត្តន៍យើង បានសែងនិងដឹកយុទ្ធមិត្តដែលត្រូវទទួលរងគ្រោះ ដោយអំពើឃោរឃៅព្រៃផ្សៃហ្វាស៊ីសរបស់ខ្មាំង យួនឈ្លានពាន យកទៅព្យាបាលឯមន្ទីរពេទ្យ នៅសមរភូមិក្រោយយ៉ាងរួសរាន់គ្មានបង្អែក បង្អង់ឡើយ។ ដោយការយកចិត្តទុកដាក់ថែទាំ ព្យាបាលយ៉ាងដិតដល់ពីពេទ្យបដិវត្តន៍យើង បងប្អូននារីមួយចំនួនច្រើនក៏បានធូរស្រាលជា សះស្បើយជាបន្តបន្ទាប់ តែបងប្អូនខ្លះទៀតដែល ត្រូវពួកវារំលោភធ្វើបាបខ្លាំងពេកទៅក៏ ត្រូវពលី យ៉ាងខ្លោចផ្សាបំផុត។

យើងខ្ញុំបានធ្វើដំណើរទៅតំបន់ស្វាយរៀង ហើយបានទៅជួបសាកសួរសុខទុក្ខយុវនារីកង ចល័តយើងដែរ។ ពេលយើងខ្ញុំបានសួរសុខទុក្ខ និងសួរនាំពីសភាពការណ៍ជាក់ស្តែងនៅទីនោះ បងប្អូនយុវនារីកងចល័តយើងទាំងអស់ ស្រក់ ទឹកភ្នែកច្រោកៗ និយាយទាំងអួលណែនដើមក មកកាន់យើងខ្ញុំពោរពេញទៅដោយភ្លើងកំហឹង ឈឺចាប់យ៉ាងពុះពោរសន្ធោសន្ធៅចំពោះខ្មាំង យួនឈ្លានពានវាតទីលេបទឹកដីថា “យើងទាំង អស់គ្នាឈឺចាប់ណាស់ ចំពោះអំពើឈ្លានពាន វាតទីលេបទឹកដីរបស់ខ្មាំងយួន ដែលបានបង្កឱ្យ មានវិនាសកម្មយ៉ាងច្រើនមកលើប្រទេសជាតិ និងប្រជាជនយើង និងចាប់រំលោភលើនារីយើង ខ្ញុំយ៉ាងព្រៃផ្សៃយ៉ាងនេះ”។

រថក្រោះខ្មែរក្រហម នៅព្រំដែនវៀតណាម ឆ្នាំ១៩៧៨

កាលពីសម័យសង្គមចាស់ ពួកចក្រពត្តិ អាណានិគមនិយម ពួកអាក្បត់ជាតិ និងវណ្ណៈ ជិះជាន់គ្រប់ប្រភេទវាបានរំលោភធ្វើបាបនារី កម្ពុជា យើងយ៉ាងព្រៃផ្សៃ ជារៀងរហូតមក។ ដល់សម័យសង្គ្រាមបដិវត្តន៍ជាង៥ឆ្នាំកន្លងទៅ នេះ ក៏ពួកអាធីវគីព្រៃនគរ វាចាប់នារីយើង រំលោភធ្វើបាបយ៉ាងព្រៃផ្សៃទៀត។ តែចាប់ តាំងពីក្រោយរំដោះមក យើងខ្ញុំទាំងអស់គ្នាស្មាន ថាអស់ហើយ អំពើដ៏អាស្រូវលាមកថោកទាប បែបនេះ ព្រោះចក្រពត្តិអាមេរិក អាយ៉ងធីវគី ព្រៃនគរ ពួកអាក្បត់លន់ នល់ និងបក្សពួកវា ព្រមទាំងរបបវា ត្រូវរលំរលាយអស់ហើយយើង ខ្ញុំរីករាយណាស់។

យើងខ្ញុំមានមោទនភាពយ៉ាងខ្ពង់ខ្ពស់បំផុត ចំពោះអនាគតរបស់យើងខ្ញុំជានារីភេទ ក៏ដូចជា ចំពោះនារីកម្ពុជាយើងទូទៅដែរ។ យើងខ្ញុំតែង តែយល់ថាចាប់ពីពេលនេះទៅ នារីភេទយើង លែងជួបប្រទះនឹងអំពើជិះជាន់ឆក់ប្លន់ ចាប់រំ-លោភធ្វើបាបដូចសត្វធាតុពីសំណាក់ចក្រពត្តិនិង ពួកអាក្បត់ គ្រប់ប្រភេទហើយ។

(នៅមានត)

ដោយ៖ ឈឹម សេរីភួន

RELATED ARTICLES