Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិតៃវ៉ាន់​​បង្កើន​វត្តមាន​យោ​ធា​លើ​​កោះ​​នៅ​សមុទ្រ​ចិន​ខាងត្បូង

តៃវ៉ាន់​​បង្កើន​វត្តមាន​យោ​ធា​លើ​​កោះ​​នៅ​សមុទ្រ​ចិន​ខាងត្បូង

សមុទ្រចិនខាងត្បូង៖ កោះតៃវ៉ាន់​បន្ត​ធ្វើយោធូនីយកម្ម​នៅកោះមួយ​ក្នុងតំបន់​ស​មុ​​ទ្រចិនខាងត្បូង​ដែល​អះអាងទាមទារ​ដោយ​ចិន វៀតណាម និង​ហ្វីលីពីន​។

កាសែត Apple Daily របស់តៃវ៉ាន់​បានរាយការណ៍​កាលពីថ្ងៃអង្គារថា​យោធា​កោះ​តៃវ៉ាន់​កំពុង​​ពង្រឹងកម្លាំង​នៅលើ​តំបន់ Taiping ដែលគេស្គាល់ថា​ជាកោះ Itu Aba ។ តាមការ​ឲ្យដឹងពីក្រសួងការពារ​ជាតិ​តៃប៉ិ ជើងទម្របាញ់​គ្រាប់រុក្កែត​ឬកាំជ្រួចហ្វូង​ដែលបញ្ជាពីចម្ងាយនិងមាន​សមត្ថភាព​​ប្រឆាំងនិងការ​វាយប្រហារផ្លូវគោក​នឹង​ត្រូវ​រៀបចំ​​ដើម្បី​គាំទ្រ​ដល់​ប្រព័ន្ធការពារ​ឆ្នេរ​សមុទ្រ​ ។

រដ្ឋាភិបាលតៃប៉ិ​ក៏​កំពុងពិនិត្យឡើងវិញ​នូវ​លទ្ធភាព​នៃការ​ដាក់ពង្រាយ​ប្រព័ន្ធ​អាវុធ​ XTR-120 ការពារ​រយៈចម្ងាយ​ខ្លី​ដោយស្វ័យប្រវត្តិ​ដែល​ក្នុងនោះមាន​កាំភ្លើង​យន្ត​ប្រភេទ ​T-75  ពីរដើមដែលមាន​គ្រាប់​ទំហំ​២០មីលីម៉ែត្រ​ទៀតផង​។

ចំណែកកាសែត Taipei Times  រាយការណ៍ថា​អាវុធទាំងនេះ​ត្រូវបានអភិវឌ្ឍន៍​ឡើងដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យានិងវិទ្យា​សាស្ត្រ Chungshan របស់កោះតៃវ៉ាន់​ដែល​អា​ចប្រតិបត្តិការ​ដោយការចុច​បញ្ជាពីចម្ងាយ​បាន ។

ថ្មីៗនេះ​កោះតៃវ៉ាន់​បានដាក់ពង្រាយ​កាំភ្លើង​ធំ​ប្រឆាំងយន្តហោះចម្បាំង​ដែលមាន​ខ្នាត​គ្រាប់​ទំហំ​៤០មីលីម៉ែត្រ​​ និងកាំភ្លើងត្បាល់​ទំហំ​១២០មីលីម៉ែត្រ​និង​ប្រព័ន្ធបាញ់​គ្រាប់រុក្កែត​ប្រឆាំងរថពាសដែក AT-4 ។

ការធ្វើ​យោធូបនីយកម្ម​លើ​បណ្តាកោះ​ដែល​អះអាងទាមទារ​ដោយ​ចិន​ក្នុង​សមុទ្រ​ចិនខាងត្បូង​កំពុង​កើតមានឡើង​ ប៉ុន្តែ​ផលប្រយោជន៍​អន្តរជាតិ​​មាន​ភាព​សោះកក្រោះ​នៅក្នុង​សកម្មភាព​របស់​ក្រុងប៉េកាំង​ជាមួយនិង​ភាព​តានតឹង​រឹត​តែខ្លាំង​ឡើង​នាពេលថ្មីៗនេះ​លើឧបទ្វីបកូរ៉េ ។ ចិនបាន​កសាងបណ្តាញផ្លូវ​​សម្រាប់យន្តហោះ​រួចស្រេចហើយ​លើ​បណ្តាកោះ​សិប្បនិម្មិត​ក្នុង​ប្រជុំកោះ Spratlys ។ កាលពីដើមខែមេសា​ចិនបានដាក់ពង្រាយ​យន្តហោះចម្បាំង​ម៉ូដែល J-11 លើ​ប្រជុំកោះ Paracel ដែល​អះអាង​ទាមទារ​ដោយវៀតណាម ។

គួរបញ្ជាក់ថា​វៀតណាម​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​បាញ់​គ្រាប់រុក្កែត​រយៈ​ចម្ងាយ​ឆ្ងា​យ​​នៅលើ​កោះ​មួយ​ដែលស្ថិតនៅកៀកនឹងតំបន់ Taiping ហើយ​ហ្វីលីពី​ន​វិញ​ត្រូវ​បានគេរំ​ពឹង​ថា​នឹងដឹកនាំ​ធ្វើសមយុទ្ធរួមគ្នា​ជាមួយកងកម្លាំងសហរដ្ឋអាមេរិក​ក្នុ​ង​ខែ​ឧសភាខាងមុខនេះ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES