Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិគ្រោះ​ថ្នាក់ច​រា​ចរ​ណ៍​​ក្នុង​​អំឡុង​ពេល​​ចូល​ឆ្នាំថ្មីនៅ​ឡាវ​​ស្លាប់​​២២នាក់​

គ្រោះ​ថ្នាក់ច​រា​ចរ​ណ៍​​ក្នុង​​អំឡុង​ពេល​​ចូល​ឆ្នាំថ្មីនៅ​ឡាវ​​ស្លាប់​​២២នាក់​

ឡាវ៖ យោងតាម​នាយកដ្ឋានប៉ូលិសចរាចរណ៍​ចំណុះ​ក្រសួង​សន្តិសុខ​សាធា​រ​ណៈ​​ឲ្យ​ដឹងថា​ក្នុងអំឡុង​ពេល​បុណ្យ​ឈប់​សម្រាក​ចូលឆ្នាំថ្មី​ឡាវ​៣ថ្ងៃ​​គ្រោះ​ថ្នាក់​ចរាចរណ៍​បានកើតឡើង​នៅទូទាំងប្រទេស​ចំនួន​១៥៩ករណី​ដែល​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​​២២នាក់​។

​ការ​បើកបរ​ដោយ​ស្រវឹង​ត្រូវបានគេទទួលស្គាល់ថា​ជា​កត្តា​ចម្បង​មួយ​ដែល​ជា​មូលហេតុ​បណ្តាលឲ្យ​កើតមានគ្រោះថ្នាក់ចរាចរណ៍​គួបផ្សំជាមួយនិងការ​ប្រើប្រាស់​ល្បឿនរបស់យានយន្ត ។

ទីភ្នាក់ងារ​ព័ត៌មានរដ្ឋឡាវ​ Vientiane Times បាន​ស្រង់សម្តី​មន្ត្រីប៉ូលិស​នាយ​កដ្ឋាន​ចរាចរណ៍​នៅថ្ងៃពុធនេះថា​ភាគច្រើននៃអ្នក​ស្លាប់​ក្នុងអំឡុង​ថ្ងៃ​ទី​១៤ដល់​១៦ខែមេសា​គឺ​ប្រជាជនវ័យក្មេង​។

ប្រភពបន្តថា​ឡាវមាន​អត្រា​គ្រោះថ្នាក់ចរាចរណ៍​កម្រិត​ខ្ពស់​បើប្រៀបធៀបនឹង​បណ្តា​ប្រទេស​ដទៃ​ក្នុង​តំបន់​ក្នុងនោះមាន​ទោចក្រយានយន្តឬម៉ូតូ​គឺស្ថិតក្នុង​អត្រា​៩៥%​នៃ​យានយន្ត​ដែល​​គ្រោះថ្នាក់ទាំងអស់ហើយ​បុរស​មាន​៩០%​នៃ​បរិមាណ​អ្នកស្លាប់​ទាំងអស់​។

ក្នុងអំឡុងឆ្នាំ​២០១៦ ប្រទេសឡាវមាន​ប្រជាជន​១.០៨៦​នាក់​ត្រូវបាន​សម្លាប់ក្នុង​ករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន​៥.៦១៦ករណី​នៅទូទាំងប្រទេស​ដែល​ជាបរិមាណ​កើនឡើងធៀបនឹង​ឆ្នាំ​២០១៥​ ខណៈ​ដែលមាន​ប្រជាជន​៩៩៥នាក់​ស្លាប់​ក្នុង​ករណីគ្រោះថ្នាក់​ចរាចរណ៍ ៥.៥៧១ ករណី ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES