ភ្នំពេញ ៖ ស្រ្តីម្នាក់ យំបង្ហូរទឹកភ្នែក ទៅសុំការអន្តរាគមន៍ពីអាជ្ញាធរបន្ទាប់ពី រស់នៅជាមួយប្តីហេងស៊យ ៥ខែ ដឹងតែប្រច័ណ្ឌ មិនថានិយាយជមួយមនុស្សប្រុស មិនថាមនុស្សស្រី ប៉ះដៃ យកដៃប៉ះជើងយកជើងឥតត្រាប្រណី រហូតដល់ស្រ្តីជាប្រពន្ធទ្រាំលែងបាន រត់ចូលសាលាសង្កាត់ចោមចៅ កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ។
ស្រ្តីរងកម្មមានឈ្មោះ ហាយ ណែម អយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ស្រុកកំណើត ភូមិជ្រៃ ឃុំជ្រៃ ស្រ្កស្វាយអន្ទរ ខេត្តព្រៃវែង ។ ចំណែកលោកប្តីហេងស៊យ មានឈ្មោះ ឈឹម សារ៉ន ៤៩ ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើត ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
តាមការយំរៀបរាប់ពីស្រ្តីកំសត់ខាងលើបាបនឲ្យដឹងថា ក្រោយពីប្តីដើមរបស់គាត់ រៀបការពេញច្បាប់ បានស្លាប់ចោលទៅ៧ឆ្នាំមកហើយ បន្សល់ទុកឲ្យប្រពន្ធក្លាយជាស្រ្រីម៉េម៉ាយ កូនស្រីម្នាក់ ។ ស្រ្តីដដែលបន្តទៀតថា ម៉េម៉ាយយូរឆ្នាំ មកធ្វើការជាកម្មការនីរោងចក្រ នៅភ្នំពេញ ទំនេរពីការងារ ឆ្លៀតទៅលំហែរអារម្មណ៍ ការប្រគុំតន្ត្រីនៅប៉ុស្តិ៍ទូរស្សន៍ ញឹកញយដង ក៏បានជួបស្គាល់ បង្កើតបង្កាត់ស្នេហ៍ថ្មី ជាមួយប្រុសចំណាស់ ជាសន្តិសុខ ខាងលើ ហើយឈានទៅដល់ សុំស្រឡាញ់ សុំសែនព្រេនជាមួយ យកគ្នាជាប្តីប្រពន្ធ អស់រយៈពេល៥ខែកន្លងមកហើយ ។ ក៏ប៉ុន្តែ អ្វីៗខុសស្រឡះទាំងអស់ ជួបចំប្រុសកើតរោគប្រច័ណ្ឌ និយាយលេង កុំថាឡើយមនុស្សប្រុស សូម្បីមនុស្សស្រីក៏និយាយលេងមិនបានដែរ ដឹងតែប្រើអំពើហឹង្សារ លួសថ្ងៃតិចណាស់ ។ ស្រ្តីដដែលបន្តទៀតថា សូម្បីទៅផ្សាររកទិញម្ហូបយូរ ក៏មិនបានដែរ បើមិនកណ្តាប់ដៃទេ ក៍ទាត់ធាក់ដែរ ។
ទង្វើរបែបនេះ រហូតដល់រសៀលថ្ងៃទី១៩ ខែមេសា នេះ បន្ទាប់ល៩កប្តី ចាប់ប៩ចសក់ វាយសំពងក្បាល នឹងអាយកូម ទើបទ្រាំលែងបានទៀតហើយ សម្រេចចិត្តរត់ចូលសាលាសង្កាត់ចោមចៅ ឲ្យជួយអន្តរាគមន៍ ឈប់៤ស់នៅជាមួយទៀតហើយ៕