ភ្នំពេញ ៖ តារាចម្រៀងរូបស្រស់ និយមតុបតែងខ្លួនសិចស៊ី ជាអតីតបេក្ខភាព Cambodia Idol រដូវកាលទី៣ កញ្ញា ញឹមសួន សោភាទេពី ត្រូវបានស្ត្រីម្នាក់ ចោទប្រកាន់ថា ព្យាយាមចង់ប្តីគេ ដោយបបួលមកថតនៅក្នុងរោងកុនឯកជន តែ២នាក់ ឆ្លៀតឱកាសពេលដែលប្រពន្ធគេកំពុងតែមានផ្ទៃពោះ ៦ខែ ដែលការចោទប្រកាន់នេះ ត្រូវបានសោភាទេពី បញ្ចេញប្រតិកម្ម ឆ្លើយតបថា មុខមាត់នាងប៉ុណ្ណឹងដែរ មិនឃ្លានប្តីគេទេ ហើយក៏មិនបានដណ្តើមប្តីអ្នកណាដែរ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ បើនៅតែចោទប្រកាន់ បរិហារកេរ្តិ៍នាងទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ មានម្ចាស់គណនីបណ្តាញសង្គម ឈ្មោះ Ti Sava បានបង្ហោះ រូបភាពតារាចម្រៀង ញឹមសួន សោភាទេពី ជាច្រើនសន្លឹក ភ្ជាប់ជាមួយសំណេរចោទប្រកាន់មកលើស្រីស្អាត ញឹម សួន សោភាទេពី ថាបានព្យាយាមបបួលប្តីរបស់ខ្លួន មកថត នៅក្នុងរោងកុនឯកជន ដែលមានតែពីរនាក់ ឆ្លៀតឱកាសពេលដែលនាងកំពុងតែមានផ្ទៃពោះ ៦ខែ។
ម្ចាស់គណនី Ti Sava បានសរសេររៀបរាប់ថា “ពោះធំ ៦ខែ មីអ្នកចម្រៀងម្នាក់ ចូលចិត្តយកបទគេ ច្រៀងតាម វាឆាតមកហៅប្តីយើងថត តែថតនៅ Movie Private (កន្លែងមើលកុន) ទើបដឹងថាកន្លែងហ្នឹង តែមានតែ ២ នាក់ មានពូក មានខ្នើយ មានស្រា ហើយយកថ្នាំសម្រើប ដាក់ក្នុងស្រា ឱ្យប្តីយើងផឹក វាថាផឹក បាននិយាយការងារចេញ! មកដល់ផ្ទះ គាត់ប្រាប់ខ្ញុំទាំងអស់ ខ្ញុំគិតថា កន្លែងមើលកុន វាទៅ មានគ្នា បានឱ្យប្តីទៅ មានអី វាទៅតែឯង ប្តីយើងក៏តែឯង ប្តីខ្ញុំផឹក ២កំប៉ុង ក៏ចេញមកវិញថា ប្រញាប់ តែខ្ញុំមិនជឿថា អត់បានធ្វើទេ មីហ្នឹងមុខអាក្រក់ប៉ុនណា តែត្រូវថ្នាំសម្រើបហើយ អាចទេថាអត់? វាផុស ថេកឈ្មោះប្តីយើង ទឹកមុខដូចអត់ឃ្លានមកពីណាចឹង វាថា បើផុសពីវា វានឹងសម្លាប់ខ្លួន វាថា វាមិនដឹងអី ទាំងរូបភ័ស្តុតាង វាចេញវីដេអូ និយាយពីប្តីយើងថា ប្តីយើងស្អាតចេះចុះ រូបវាជាមួយប្តីយើង មានទាំងអស់ អីក៏អត់ឃ្លានប្តីខ្ញុំម៉េះ បើវាយកនាងឯង ខ្ញុំឱ្យ បើសិនវាជ្រុលធើនាងហើយ ខ្ញុំអត់ប្រឡាក់ទេ នាងមិនខ្ពើមខ្ញុំបាននាងចង់ស៊ីប្តីខ្ញុំ តែខ្ញុំខ្ពើមនាង ហើយក៏មិនចេះប្រើរបស់រួម មើលមុខមីឃ្លានប្តីគេ ឆ្លៀតឱកាសប្រពន្ធគេពោះធំ ឱ្យហើយទៅ ញឹមសួន សោភាទេពី…”។
ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ម្ចាស់គណនី Ti Sava ខាងលើ តារាចម្រៀង ញឹមសួន សោភាទេពី កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានចេញប្រតិកម្មតាមរយៈវីដេអូឃ្លីប មួយ ដោយភ្ជាប់ជាមួយនឹងសំណេរថា “យករឿងមានផ្ទៃពោះ ឥឡូវមកបង្កើតសាច់រឿងថ្មី ធ្វើស៊ីខ្ញុំ ពន្លើស កុហកថាខ្ញុំស៊ីប្តីគាត់ នឹងចេះតែ edit video ចាស់ ដែលខ្ញុំបានបែកគ្នា តាំងពីមួយឆ្នាំមុន ដែលខ្ញុំធ្លាប់ស្រលាញ់គ្នា ទាំងដែលពួកគាត់បែកគ្នាដាច់ស្រេច អស់៣ខែ ទើបញុមនិងម្នាក់ប្រុសហ្នឹង ទាក់ទងគ្នា ប៉ុន្តែឥឡូវនេះ ម្នាក់ប្រុស និងម្នាក់ស្រីហ្នឹង គំរាមខ្ញុំ ជិត១ឆ្នាំហើយ ពេលគេត្រូវគ្នាវិញ ក៏ចូលដៃជើងគ្នា ដើម្បីជាន់ពន្លិចខ្ញុំ…”។
តាចម្រៀង ញឹមសួន សោភាទេពី បានបន្តថា “អ្នកណាដែលចូលដៃជើង ប្រយ័ត្នផង ខ្ញុំចាត់វិធានការតាមផ្លូវច្បាប់ ត្រូវចងចាំ មាសសុទ្ធ មិនខ្លាចភ្លើងទេ ខ្ញុំអះអាង ១០០០០ភាគរយ ហើយយករឿងការងារខ្ញុំ មកផុស បានន័យថា មានបំណងចង់បំផ្លាញការងារខ្ញុំ គំរាមថាបំផ្លាញការងារ និងកេរ្តិ៍ឈ្មោះខ្ញុំ អ្នកផ្ទះខ្ញុំ ក៏ដឹងឮគ្រប់គ្នា តែខ្ញុំប្លុកចោលរហូត…”។
ជាមួយគ្នានេះ សោភាទេពី ក៏បាននិយាយក្នុងវីដេអូ បង្ហោះក្នុងទំព័រហ្វេសប៊ុក របស់នាងថា “ថ្ងៃហ្នឹង ខ្ញុំសូមមកបកស្រាយរឿងមួយ ទាក់ទងនឹងបុគ្គលម្នាក់ គាត់បានបរិហារកេរ្តិ៍ឈ្មោះនាងខ្ញុំ គាត់បានបង្ហោះរូប និង Edit Video ដើម្បីជាន់និងបង្ខូចឈ្មោះនាងខ្ញុំ ក្នុងពេលថ្មីៗនេះ បុគ្គលម្នាក់ហ្នឹង ខ្ញុំជឿជាក់ថា បងប្អូនទាំងអស់គ្នា ស្គាល់ហើយ ព្រោះគាត់ជាមនុស្សម្នាក់ដែលល្បីរឿងអីនៅក្នុងបណ្តាញសង្គម បងប្អូនទាំងអស់គ្នា ប្រាកដ ជាស្គាល់ហើយ ហើយឥឡូវខ្ញុំចូលខ្លួនមកបកស្រាយអ្វីដែលគាត់បានផុស និងនិយាយពីនាងខ្ញុំ គឺពន្លើសទាំងអស់ ខ្ញុំហ៊ានធានា ខ្ញុំហ៊ានយកជីវិតខ្ញុំ មកអះអាង និយាយទៅ ខ្ញុំស្បថដល់ណាក៏ខ្ញុំហ៊ានដែរ អ្វីដែលគាត់និយាយហ្នឹង គឺគាត់មានបំណងទម្លាក់កំហុស ជាន់នាងខ្ញុំ ហើយនិងមានគម្រោងធ្វើស៊ី គឺចូលដៃគ្នាជាមួយដៃគូគាត់ ម្នាក់ប្រុសហ្នឹង ដើម្បីធ្វើស៊ីខ្ញុំ គាត់តែងតែបង្កើតគណនីក្លែងក្លាយ ជាច្រើន និងគ្នីគ្នាគាត់ មកជេរខ្ញុំ តាមតេឡេក្រាម ខលតាមលេខទូរស័ព្ទ ទាំងដែលខ្ញុំព្យាយាមប្លុកជាច្រើនដង ហើយនិងគំរាម មានពាក្យមួយ គាត់និយាយថា តែពោះគាត់រាងខ្ទាត គាត់ចាប់ផ្តើមលេងខ្ញុំ គាត់ចាប់ផ្តើមធ្វើខ្ញុំ គាត់គំរាមខ្ញុំយូរហើយ ហើយមានការជេរ ប្រមាថទៅដល់ឪពុកម្តាយខ្ញុំ ជាធ្ងន់ធ្ងរមែនទែន ជាឆាតសំឡេងមក ក្នុងតេឡេក្រាម ទាំង២នាក់ហ្នឹង រឿងហ្នឹង គឺខ្ញុំអត់បានទៅដណ្តើមប្តីអ្នកណាទេ អ្នកទាំងអស់គ្នា ស្តាប់ខ្ញុំឱ្យច្បាស់ ខ្ញុំមនុស្សខ្ញុំ មុខមាត់ប៉ុណ្ណឹងដែរ ខ្ញុំអត់ មានអត់ឃ្លានជាមួយប្តីគេទេ អត់មានបានដណ្តើមប្តីអ្នកណាទេ…”។

ស្រីស្អាត សោភាទេពី បានបន្តថា “ទទួលស្គាល់អតីតកាល គឺ១ឆ្នាំហើយ រឿងហ្នឹង គឺ១ឆ្នាំជាងមុន ១ឆ្នាំហើយ ម្នាក់ប្រុសហ្នឹង គាត់បានស្រលាញ់ខ្ញុំ ទាក់ទងជាសង្សារ ហើយមុននឹងស្រលាញ់ខ្ញុំហ្នឹង ជាមួយនឹងម្នាក់ស្រីហ្នឹង គឺគេដឹងឮថា ពួកគាត់ ២នាក់ហ្នឹង ក៏សង្សារគ្នា និងល្បីរឿងកាប់ចាក់ ល្បីរឿងផ្សេងៗដែលមិនសមរម្យនៅក្នុងបណ្តាញសង្គម ប៉ុន្តែគាត់បានបែកគ្នាអស់ ៣-៤ខែហើយ ដែលបែកគ្នាហ្នឹង ក៏បើកចំហ នៅក្នុងទិកតុក និងបណ្តាញសង្គមដែរ អ្នកណាគេក៏ដឹងដែរ ទាល់តែអ្នកឧស្សាហ៍តាមដានពួកគាត់ បានដឹង អ្នកមួយចំនួន ខ្លះក៏អត់ដឹងថា ២នាក់ហ្នឹង បែកឬក៏ត្រូវដែរ ព្រោះគាត់បែកត្រូវៗ ហើយបណ្តាញសង្គមហ្នឹង គាត់ឧស្សាហ៍ធ្វើមាតិកា អ៊ីចឹងអំឡុងពេលមុនដែលខ្ញុំទាក់ទងគាត់ហ្នឹង គឺគាត់បានបែកគ្នា ដាច់ស្រេចមែនទែនតែម្តង ហើយខាងប្រុសហ្នឹង ក៏គាត់បានទៅនៅជាមួយនឹងក្រុមការងារថ្មីរបស់គាត់ដែរ អត់មានពាក់ព័ន្ធជាមួយម្នាក់ហ្នឹងទៀតទេ ហើយគាត់ក៏បានស្រលាញ់គ្នាជាមួយខ្ញុំ ពេលនោះខ្ញុំក៏ចង់ប្រកែកជាមួយគាត់ថា ខ្ញុំអត់ហ៊ានស្រលាញ់គាត់ទេ ដោយ សារអី? ដោយសារខ្ញុំឃើញថា សង្សារចាស់គាត់ ម្នាក់ស្រីហ្នឹង គឺមានរឿងនៅក្នុងបណ្តាញសង្គមហ្នឹងមើលទៅមិនធម្មតាទេ គឺឆៅតែម្តង គឺលក្ខណៈចេញមកស្ទាវ អ៊ីចឹងគឺខ្ញុំខ្លាច ព្រោះខ្ញុំអត់ដែលប្រឡូកអ៊ីចឹង ។ប៉ុន្តែម្នាក់ប្រុសហ្នឹង គាត់អះអាង ធានាជូនតែម្តង ថាការពារខ្ញុំ មិនឱ្យអ្នកណាធ្វើបាបខ្ញុំទេ គាត់បានដាច់គ្នាច្បាស់លាស់អស់ហើយ គាត់មានមិត្តភក្តិគាត់មានអី មកធ្វើជាសាក្សី មកឆាតសំឡេងមកអី ក្រុមការងារអ្នកនៅផ្ទះជាមួយគាត់ហ្នឹង ក្រុមការងារខាងធ្វើមាតិកា ដែលគាត់នៅជាមួយហ្នឹង ក៏គេអះអាងប្រាប់ខ្ញុំដែរ អ៊ីចឹងទៅបានខ្ញុំហ៊ានស្រលាញ់អាណិត ហើយគាត់ព្យាយាមនិយាយច្រើនមែនទែន គាត់ព្យាយាមនិយាយដើរតួកម្សត់ថា គេធ្វើបាបគាត់ គេវ៉ៃគាត់ គេចាក់គាត់ គេកាប់គាត់ ជីវិតគាត់រស់នៅវេទនាជាងស្លាប់ គាត់គ្មានទេ គ្មានក្តីសង្ឃឹម គ្មានបងប្អូន រស់នៅម្នាក់ឯង និយាយទៅ ចាក់មនោគមន៍ខ្ញុំ ឱ្យខ្ញុំអាណិតស្រលាញ់ហ្មង។ ដល់ពេលដែលខ្ញុំអត់ព្រម ខ្ញុំនិយាយថា ខ្ញុំអត់អាចស្រលាញ់បានទេ ខ្ញុំខ្លាចសង្សារចាស់អ្នកឯង មកតាមរករឿងខ្ញុំណាស់ គាត់យំ សម្រក់ទឹកភ្នែកក្នុងវីដេអូខល គាត់អារដៃ មុខខ្ញុំ គាត់គំរាមសម្លាប់ខ្លួន ហក់ពីលើផ្ទះ ហើយមានវីដេអូភ័ស្តុតាងដែលគាត់ធ្វើហ្នឹងទៀត ដែលគាត់ខលវីដេអូ អារដៃ អារអី មកខ្ញុំទៀត មិនមែនជារូប Edit ទេ អ្នកទាំងអស់គ្នា ក៏ខ្ញុំចេះតែទ្រាំស្រលាញ់គាត់ ដោយសារខ្ញុំខ្លាចទៅសម្លាប់ខ្លួន ខ្ញុំខ្លាចមានវិប្បដិសារីដល់ខ្ញុំ អ្នកអត់ដឹងអី ខ្ញុំក៏ចេះតែទ្រាំបន្តៗស្រលាញ់ទៅ ហើយសង្សារចាស់គាត់ហ្នឹង ក៏ចាប់ផ្តើមអុកឡុក ឆាត បង្កើតអាខោន ឆាតមកជេរខ្ញុំ ហើយម្នាក់ប្រុសហ្នឹង ក៏ជេរទៅសង្សារគាត់វិញដែរ» ។

សោភាទេពី បន្តថា «ភ័ស្តុតាងខ្ញុំមានទាំងអស់ ខ្ញុំអត់មានបានទៅដណ្តើមប្តីអ្នកណាទេ ម្នាក់ប្រុសហ្នឹង ១ឆ្នាំមុនណា រឿង១ឆ្នាំមុនទេណា គាត់សង្សារចាស់ខ្ញុំ ហើយម្នាក់ស្រីហ្នឹង ត្រូវជាសង្សារចាស់របស់គាត់ មុននឹងខ្ញុំទាក់ ទងជាមួយគាត់។ បន្ទាប់ពីខ្ញុំទ្រាំអស់ចិត្តអស់ចង់ហើយ ខ្ញុំពិបាកទ្រាំពេក ខ្ញុំបែកគ្នាជាមួយម្នាក់ហ្នឹង ដើរផ្លូវរៀង ខ្លួនហើយ បានរយៈពេល ២-៣ខែ បានម្នាក់ប្រុសហ្នឹង ត្រូវជាមួយម្នាក់ស្រីហ្នឹងវិញ ត្រូវជាមួយគ្នាវិញ ចាប់ផ្តើមចូលដៃជើង អុកឡុកខ្ញុំតែម្តង។ ហើយម្នាក់ប្រុសហ្នឹងមិនដឹងថា ទៅនិយាយបំផ្លើស ចាក់រុកម្នាក់ស្រីហ្នឹងម៉េចទេ ដើម្បីឱ្យគេយកគាត់ គាត់ទៅចាក់រុកអីខ្លះ និយាយអាក្រក់ៗពីខ្ញុំម៉េចខ្លះ ទាំងដែលគាត់ស្រលាញ់ខ្ញុំ ចង់ងាប់ ពេលហ្នុង គាត់ស្រលាញ់ខ្ញុំខ្លាំង ខ្ញុំអត់មានត្រូវអួតរឿងហ្នឹងទេ តែខ្ញុំមានភ័ស្តុតាង អ្នកទាំងអស់គ្នា អត់មានបានទៅដណ្តើមប្តីអ្នកណាទេ ពេលហ្នឹង ម្នាក់ស្រីហ្នឹង ដាច់ពីគាត់ហើយ ពេលដែលម្នាក់ស្រីហ្នឹងឃើញថា ខ្ញុំជា សង្សារថ្មីរបស់សង្សារចាស់គាត់ ម្នាក់ស្រីហ្នឹង អត់សុខចិត្ត ជេរខ្ញុំ ហើយគាត់ច្រណែនជាមួយនឹងអ្វីដែលខ្ញុំមាន គាត់ព្យាយាមចាក់រុកខ្ញុំថា ម្នាក់ប្រុសហ្នឹង ទៅមានស្រីអីៗ ចាក់រុកខ្ញុំច្រើនមែនទែន ឱ្យខ្ញុំបែកគ្នា ហើយពេលដែលខ្ញុំទារបែក ម្នាក់ប្រុសហ្នឹង អត់ព្រមបែកពីខ្ញុំទៀត មួម៉ៅខឹងថា ហេតុអីបានខ្ញុំជឿទៅលើសង្សារចាស់គាត់? ប៉ុន្តែដល់ពេលខ្ញុំបែកជាមួយគាត់ គាត់ត្រូវគ្នាជាមួយម្នាក់ស្រីហ្នឹងវិញ ឥឡូវគេចាប់ផ្តើមចូលដៃចូលជើងគ្នា ធ្វើ ស៊ីខ្ញុំ គំរាមខ្ញុំជាច្រើន អ្នកនៅជុំវិញខ្លួនខ្ញុំ ក៏បានដឹងដែរ ពាក់ព័ន្ធនឹងបញ្ហាតេឡេក្រាម និងតេមកគំរាម ខ្ញុំអត់ចង់និយាយច្រើនទេ ប៉ុន្តែខ្ញុំអាចនឹងចាត់វិធានការ ព្រោះគាត់យករូបខ្ញុំទៅបង្ហោះទាំងខ្លឹមសារដែលគាត់បង្ហោះនេះ គឺសុទ្ធតែជាន់ពន្លិច សុទ្ធតែពន្លើសខ្ញុំទាំងអស់ ដឹងម៉េចអត់? គាត់ផុសហ្នឹង ចង់បានន័យថា ខ្ញុំលួចស៊ីប្តីគាត់ ទាំងដែលគាត់កំពុងពោះធំនេះ។ ប៉ុន្តែពេលដែលខ្ញុំបែកជាមួយនឹងសង្សារចាស់ខ្ញុំហ្នឹង បាន២-៣ខែ គាត់ត្រូវគ្នាជាមួយម្នាក់ស្រីហ្នឹងវិញ គាត់នៅជាមួយគ្នា គាត់ក៏មានកូន ពោះធំ មកដល់ឥឡូវ ហើយគាត់ព្យាយាមគំរាមខ្ញុំថា ពេលដែលពោះគាត់ជិតខ្ទាត គាត់នឹងបង្ហាញរឿងហ្នឹង និងបង្ហោះធ្វើឱ្យខ្ញុំខូចឈ្មោះ តាមសារព័ត៌មាន បង្ខូចឈ្មោះខ្ញុំ តាំងពីពេលនោះមក»។
សោភាទេពី បន្តថា «នេះជាការគំរាមយ៉ាងច្បាស់តែម្តង បានន័យថា គាត់មានផ្ទៃពោះ ឥឡូវនេះគាត់ចង់ធ្វើស៊ីខ្ញុំ ដោយសារគាត់គិតថា ពេលដែលគាត់មានផ្ទៃពោះ គាត់មានទម្ងន់ គឺមហាជន នឹងជេរស្អប់ខ្ញុំថា ខ្ញុំជាអ្នក ដណ្តើ មប្តីគាត់ គាត់នឹងផុសពន្លើសរឿងហ្នឹងថា ខ្ញុំទាក់ទងប្តីគាត់ ពេលគាត់កំពុងតែមានផ្ទៃពោះនេះ ទាំងដែលរឿងហ្នឹង ខ្ញុំនិងម្នាក់ប្រុសហ្នឹង សង្សារចាស់ តាំងពី១ឆ្នាំមុន ហើយខ្ញុំបានដាច់គ្នា អត់ដែលពាក់ព័ន្ធសោះ អត់ដែលទាក់ទង អត់ដែលរ៉ៃឆានគេសោះ គេមកអុកឡុក គេមករករឿងខ្ញុំរហូត ជួលមិត្តភក្តិគាត់ ឱ្យជេរខ្ញុំទៀត។ ហ្នឹងជាបញ្ហា គឺគាត់មានបំណងធ្វើស៊ីខ្ញុំ អំឡុងពេលដែលគាត់ពោះធំ ព្រោះថាពេលដែលគាត់ពោះធំទៅ គាត់និ យាយបែបណាក៏គេអាណិត គេជឿលើគាត់ គេជេរមកលើខ្ញុំ ហើយខ្ញុំអត់ដឹងអីទេ និយាយមែន ខ្ញុំអត់ដឹងអីមែន ខ្ញុំសូមអង្វរឱ្យគាត់ហ្នឹង ឈប់រករឿងខ្ញុំ ឈប់ធ្វើបាប ផ្តន្ទាជីវិតខ្ញុំទៀត ព្រោះខ្ញុំអត់ដែលមានអីទៅពាក់ ព័ន្ធអីទៀតទេ រឿងហ្នឹងគឺពាក់ព័ន្ធនឹងឥឡូវហ្នឹង គឺគាត់បង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ ថាខ្ញុំទាក់ទងប្តីគាត់ អំឡុងគាត់មានផ្ទៃពោះ ហើយវីដេអូហ្នឹង គឺគាត់ Edit ទាំងអស់ វីដេអូដែលថា ថតប្រូម៉ូតហ្នឹងណា ម្នាក់ប្រុសនោះ កាល ណោះជា សង្សារខ្ញុំ គាត់ទៅជួយប្រម៉ូតហាងបងស្រីខ្ញុំ គាត់ស្ម័គ្រចិត្តទៅទេ ដោយសារតែគាត់ស្រលាញ់ខ្ញុំ គាត់ទៅប្រម៉ូត ហើយវីដេអូដែលខ្ញុំធ្វើតពីគាត់ហ្នឹង គឺជាមាតិកានៃការប្រម៉ូតដូចគ្នា អត់មានទៅអាស អត់មានទៅអីទេ បងប្អូននៅក្នុងទិកតុក ឃើញហើយ ពីមុនមក គាត់ធ្លាប់ផុសរូបជាមួយខ្ញុំដែរ វីដេអូលេងជាមួយខ្ញុំដែរ លេងតិកតុក ហើយក៏មានមហាជនជាច្រើន ក៏គាត់ខម្មិនគាំទ្រថា គូនេះសមគ្នាចេះចុះដែរ ហើយសួរថា គាត់ឆ្លើយតបទៅគេវិញម៉េច? ហើយយ៉ាងម៉េចដែលថា ខ្ញុំទៅដណ្តើមប្តី ទាំងឥឡូវគេពោះធំ ហើយទាំងដែលគេមិនដាច់គ្នា ទាំងដែលកាលហ្នុង គាត់បានដាច់គ្នា គេដឹងឮឡើងពេញបណ្តាញសង្គម គេផុសឡើងផ្អើលទៀត រឿងម្នាក់ប្រុសហ្នឹងផ្តាច់…“។

សោភាទេពី បានបន្តទៀតថា “នេះជាបញ្ហាដែលគាត់កំពុងតែធ្វើស៊ីមកលើខ្ញុំ ព្រោះថាគាត់មានផ្ទៃពោះ គាត់ចង់ធ្វើស៊ី រុញច្រាន ជាន់ពន្លិចខ្ញុំ និយាយទៅ គាត់គំរាមខ្ញុំថា គាត់នឹងបំផ្លាញការងារខ្ញុំ បំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំ គាត់គំរាមខ្ញុំប៉ុណ្ណឹងហើយ សួរថាតើមួយណាល្អ មួយណាខុស? ខ្ញុំនឹងធ្វើតាមវិធានការ បើសិនជាគាត់មិនព្រមទទួល កំហុស ហើយគាត់នៅតែបន្តធ្វើខ្លាំងជាងហ្នឹងទៀត ខ្ញុំសូមចាត់វិធានការហើយ អត់និយាយច្រើនទេ លើកនេះគឺខ្ញុំធ្វើមែនហើយ ព្រោះរឿងនេះ ខ្ញុំអត់ខុស ១០០ភាគរយ គាត់ជាន់ពន្លិច និងពន្លើសខ្ញុំ ក្នុងខ្លឹមសារដែលគាត់សរសេរនេះ គឺ១០០ភាគរយ ដែលគាត់ជាន់ពន្លិចខ្ញុំ រឿងផ្សេង គឺខ្ញុំអត់ដឹងទេ តែរឿងដែលគាត់បានសរសេរហ្នឹង គឺគាត់បានពន្លើសខ្ញុំ ទាក់ទងដែលថាខ្ញុំយកប្តីគាត់ ម្នាក់ប្រុសហ្នឹង សង្សារចាស់ខ្ញុំ ពេលដែលគាត់បែកគ្នាហើយ ដាច់ស្រេចទាំងអស់ គឺអត់មានពាក់ព័ន្ធទេ អ៊ីចឹងគឺខ្ញុំអត់មានទៅដណ្តើមប្តីអ្នកណាទេ ត្រូវចាំចំណុចហ្នឹង ហើយម្នាក់ប្រុសហ្នឹង ពេលហ្នុងក៏បានកាន់ជើងខ្ញុំដែរ ដោយសារតែគាត់បានបែកពីម្នាក់ហ្នឹង អ៊ីចឹងឥឡូវម្នាក់ ប្រុសហ្នឹង ជាមនុស្សប្រភេទម៉េច គឺបងប្អូនទាំងអស់គ្នាដឹងហើយ នាំគ្នារៀបគម្រោងការធ្វើស៊ីខ្ញុំ ឥឡូវនេះខ្ញុំសូមធ្វើ ការតាមវិធានការច្បាប់តែម្តង ខ្ញុំអត់និយាយច្រើនទៀតទេ។ ហើយខ្ញុំសូមផ្តាំមួយទៀត អ្នកណាគេដែលចូលដៃចូលជើងក្នុងការរៀបគម្រោងការហ្នឹងណា ក្នុងការធ្វើស៊ី ជាន់ពន្លិចខ្ញុំ ហើយបើសិនជាហ៊ានផុសខ្ញុំលើសហ្នឹងទៀត បង្ហោះអ្វីដែលលើស បង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្ញុំទៀត មានបញ្ហាធំជាងហ្នឹងទៀត គឺខ្ញុំនឹងធ្វើមែនទែនហើយ លើកនេះគឺខ្ញុំអត់ខ្លាចអីទាំងអស់ ព្រោះខ្ញុំត្រូវ ១០០ភាគរយ អ្នកណាដែលចូលដៃចូលជើង ធ្វើស៊ីជាមួយនឹងគាត់ ជាន់ពន្លិចអីហ្នឹង ផេក Admin អីហ្នឹង គឺខ្ញុំអត់ទុកទេ ខ្ញុំប្រាប់អ៊ីចឹង ខ្ញុំនឹងចាត់ការតាមវិធានការច្បាប់ទាំងអស់ អ្នកដែលមានចំណែកចូលរួមក្នុងរឿងហ្នឹង ក្នុងការបង្ខូចឈ្មោះខ្ញុំ ពាក់ព័ន្ធនឹងបង្ខូចទាំងការងារខ្ញុំទៀត…”៕ ដារិទ្ធ