Sunday, November 24, 2024
Homeនយោបាយរ​ប​ត់​ន​យោ​បា​យ​

រ​ប​ត់​ន​យោ​បា​យ​

បដិវត្តន៍រំដោះនារីទាំងស្រុងនិងជាស្ថាពរ ហើយ។ តែឥឡូវនេះពួកខ្មាំងយួនឈ្លានពាន វាតទីលេបទឹកដីដែល ពាក់ស្លាកបដិវត្តន៍ ពាក់ស្លាកសង្គមនិយម បានប្រព្រឹត្តនូវអំពើថោកទាប ចាប់រំលោភលើរូបរាងកាយនារីភេទយើងយ៉ាង ឃោរឃៅហ្វាស៊ីសដូច និងលើសពីពួកទាហាន អាធីវគីព្រៃនគរ ដែលជាបរិវារដាច់ថ្លៃរបស់ ចក្រពត្តិអាមេរិកទៅទៀត។

“នេះហើយជាសីលធម៌បដិវត្តន៍ដ៏អាស្រូវ របស់កងទ័ពយួន និងបក្សយួន។ យើងខ្ញុំស្តាយ ណាស់ ដោយមិនបានស្គាល់ធាតុពិតរបស់វាតាំង ពីពេលមុនមក មិនបាននឹកស្មានថា វាមានធាតុ ពិតអាក្រក់ដល់ថ្នាក់នេះ។ ឥឡូវនេះយើងស្គាល់ ច្បាស់ហើយ។ យើងខ្ញុំក៏ដូចជានារីយើងនៅតាម ព្រំដែនទាំងអស់គ្នាដែរ បានជួបប្រទះនឹងស្គាល់ ជាក់ស្តែងហើយ។ មិនមែនគ្រាន់តែឮដូចពេល មុនទេ។

ការឈឺចាប់របស់យើងខ្ញុំ ចំពោះអំពើដ៏មហា ថោកទាបរបស់ខ្មាំងយួននេះគ្មានអ្វីមកប្រៀប ផ្ទឹមបានទេ។ យើងខ្ញុំប្តេជ្ញាប្រែក្លាយកំហឹង ឈឺចាប់នេះឱ្យទៅជាកម្លាំងខ្លាំងក្លា លើកកម្ពស់ ស្មារតីប្រុងប្រយ័ត្នបដិវត្តន៍ឱ្យកាន់តែខ្ពស់ឡើង ថែមទៀត ការពារទឹកដី ប្រទេសជាតិ ការពារ កិត្តិយសជាតិ ការពាររបបសមូហភាព ការពារ រដ្ឋអំណាចបដិវត្តន៍ ការពារបក្សវណ្ណៈ និងប្រជា-ជនឱ្យបានស្ថិតស្ថេរគង់វង្សដាច់ខាត។

យើងខ្ញុំប្តេជ្ញាប្រែក្លាយភ្លើងកំហឹងនេះឱ្យ ទៅជាកម្លាំងប្រយុទ្ធបង្កបង្កើនផលឱ្យបានច្រើន បំផុត ដើម្បីមានស្បៀងផ្តល់ជូនកងទ័ពបដិវត្តន៍ យើងនៅសរមភូមិមុខ ដែលកំពុងជាប់ដៃវាយ កម្ចាត់ខ្មាំងយួនឱ្យអស់ពីលើទឹកដីយ៉ាងអង់អាច ក្លាហានឱ្យបានគ្រប់គ្រាន់បរិបូរណ៍ជានិច្ចលើក ស្ទួយជីវភាពប្រជាជនឱ្យកាន់តែសម្បូរធូរធារ ឆាប់រហ័សនិងរួមកសាងសង្គមនិយមនៅកម្ពុជា ប្រជាធិបតេយ្យយើងឱ្យរីកចម្រើនលើគ្រប់វិស័យ ដោយសន្ទុះលោតផ្លោះតាមមាគ៌ាឯករាជ្យម្ចាស់ ការរបស់បក្សកុម្មុយនិស្តកម្ពុជាយើងដាច់ខាត”។

តាមព្រឹត្តិការណ៍ដែលពោរពេញទៅដោយ មហាវិនាសកម្ម ព្រាត់ប្រាស់និរាស ឈឺចាប់ ខ្លោចផ្សាដោយសារអំពើរំលោភឈ្លានពានវាត ទីលេបទឹកដីរបស់ខ្មាំងយួននេះយើងខ្ញុំទាំងអស់ គ្នា ដែលជាយុវជន យុវនារីបដិវត្តន៍កម្ពុជា មាន កំហឹងឈឺចាប់ចំពោះខ្មាំងយួន យ៉ាងពុះពោរ សន្ធោសន្ធៅដូចគ្នា នឹងបងប្អូនរួមឈាមរួម វណ្ណៈយើងនៅស្រុកកំពង់រោទ៍ដែរ។

ជាមួយគ្នានោះ មេដឹកនាំខ្មែរក្រហមក៏ បានចងក្រងឯកសារស្តីពីធាតុពិតនៃអង្គការវិន័យ របស់បក្ស ដែលមានខ្លឹមសារថាៈ

អង្គការវិន័យរបស់បក្សមានធាតុពិតផ្ទុយ គ្នាស្រឡះដូចមេឃនិងដី ពីអង្គការវិន័យឬក្រឹត្យ ច្បាប់របស់ចក្រពត្តិនិយម អាណានិគមចាស់ថ្មី និងពួកវណ្ណៈសក្តិភូមិនាយទុន។

អង្គការវិន័យ ឬក្រឹត្យច្បាប់របស់ពួកខ្មាំង ទាំងអស់ខាងលើនេះ មានធាតុពិតជិះជាន់សង្កត់ សង្កិន និងគាបត្បៀតសិទ្ធិសេរីភាពរបស់ប្រជា-ជន កម្មករ កសិករ និងពលករនានា ហើយមាន ធាតុពិតការពារនិងបម្រើផលប្រយោជន៍របស់ ចក្រពត្តិនិយម អាណានិគមចាស់ថ្មី និងពួកវណ្ណៈ ជិះជាន់នានាទាំងអស់ ព្រោះអីវិន័យឬក្រឹត្យ ច្បាប់របស់ខ្មាំង គឺតាក់តែងធ្វើឡើងដោយពួក វណ្ណៈកាន់អំណាចមួយក្តាប់តូច ដែលជាតំណាង ឱ្យផលប្រយោជន៍ចក្រពត្តិនិយម អាណានិគម និយម និងពួកវណ្ណៈជិះជាន់គ្រប់ប្រភេទ។ ពួក ខ្មាំងប្រើវិន័យផ្តាច់ការនេះ យកទៅសង្កត់លើ ប្រជាជន កម្មករ កសិករ និងពលករនានា មិនឱ្យ រើបម្រះឬតវ៉ាវែកញែកអ្វីបានឡើយ។

ពួកវាបង្ខិតបង្ខំប្រជាជន កម្មករ កសិករ ពលករយើងថា ត្រូវតែគោរពវិន័យក្រឹត្យច្បាប់ របស់ពួកវា ដោយមិនបាច់យល់ហេតុផលអ្វីទាំង អស់។ បើជនណាល្មើសនឹងវិន័យក្រឹត្យច្បាប់ ផ្តាច់ការរបស់វា ជននោះនឹងត្រូវវាចាប់ចងដាក់ គុកច្រវាក់ ឬបាញ់ កាប់សម្លាប់ចោលដោយគ្មាន រើសមុខឡើយ។ ប៉ុន្តែបើចំពោះពួកវាវិញ គឺ អង្គុយនៅពីលើច្បាប់នេះផុតឆ្ងាយ ពោលគឺវិន័យ ក្រឹត្យច្បាប់នេះ ពុំអាចយកទៅអនុវត្តចំពោះពួក វាបានឡើយ។ ពួកវាចង់ធ្វើអ្វី ឆក់ប្លន់ប្រជាជន ឬជិះជាន់សង្កត់សង្កិនប្រជាជនធ្ងន់ធ្ងរយ៉ាងណា ឬរហូតដល់ក្បត់ជាតិ ក្បត់ប្រជាជនយកទឹកដី ទៅលក់ឱ្យចក្រពត្តិបរទេសណា ក៏បានតាមចិត្ត គ្មានវិន័យក្រឹត្យច្បាប់ ជំពូកណា មាត្រាណា ផ្ត-ន្ទាទោសពួកវាឡើយ។ នេះជាធាតុពិតនៃវិន័យ ក្រឹត្យច្បាប់របស់ខ្មាំងកាលពីសម័យមុនរំដោះ។

ក្នុងសម័យបដិវត្តន៍យើងបច្ចុប្បន្ននេះ បក្ស ក៏មានអង្គការវិន័យសម្រាប់ជាក្រឹត្យច្បាប់អនុ-វត្តនៅក្នុងជួរបដិវត្តន៍យើង ក៏ដូចក្នុងសង្គមជាតិ យើងទាំងមូលដែរ។ ប៉ុន្តែអង្គការវិន័យរបស់ បក្សនេះ មិនមែនជាក្រឹត្យច្បាប់ដែលតាក់តែង ឡើងដោយបុគ្គលណា ឬដោយក្រុមជនណា នោះឡើយ។ អង្គការវិន័យរបស់បក្សនេះគឺ ប្រាកដជាកើតឡើងដោយការចងក្រងនូវបទ-ពិសោធន៍ដោយឈាមស្រស់ សាច់ស្រស់របស់ ប្រជាជន យុទ្ធជន-យុទ្ធនារី និងកម្មាភិបាល បដិវត្តន៍យើងច្រើនរាប់មិនអស់នៅក្នុងចលនា តស៊ូបដិវត្តន៍ដ៏សន្ធោសន្ធៅគ្រប់កាលសម័យជា បន្តបន្ទាប់មក។

កុមារីៗ​ គោរពអង្គការវិន័យយ៉ាងខ្ជាប់ខ្ជួន

អង្គការវិន័យរបស់បក្សនេះ មានធាតុពិត ផ្តាច់ការ វណ្ណៈអធនទៅលើខ្មាំងសត្រូវគ្រប់ប្រ-ភេទទាំងអស់។ តែក៏មានធាតុពិតការពារនិង បម្រើផលប្រយោជន៍របស់ប្រជាជន កម្មករ កសិករក្រីក្រយើងដែរ។ តាមរយៈនេះគឺបម្រើ ការពារផលប្រយោជន៍ប្រទេសជាតិ ប្រជាជន និងបដិវត្តន៍កម្ពុជាទាំងមូល។ អង្គការវិន័យ របស់បក្សនេះ មានធាតុពិតតឹងរ៉ឹងម៉ឺងម៉ាត់ដាច់ ខាត តែត្រូវបានយកទៅអនុវត្តដោយស្មារតីភ្ញាក់ រព្ញកនិងទទួលខុសត្រូវខ្ពស់ជានិច្ច។ ដូច្នោះគ្មាន ការបង្ខិតបង្ខំឱ្យគោរពអង្គការវិន័យនេះដោយ ការសម្លុតគំរាមកំហែងតាមប្រការណាមួយឡើយ។

(នៅមានត)

ដោយ៖ ឈឹម សេរីភួន

RELATED ARTICLES