Saturday, January 25, 2025
Homeព័ត៌មានជាតិកាប់​សម្លាប់​ប្រុស​អាក្រាត ញាត់​សព​ក្នុង​បាវ

កាប់​សម្លាប់​ប្រុស​អាក្រាត ញាត់​សព​ក្នុង​បាវ

ខេត្តពោធិ៍សាត់ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានឃាតករដៃឆៅកាប់រហូត ដល់ស្លាប់ និងញាត់សពចូលក្នុងបាវ រួចដឹកយក ទៅប្លុងចោលនៅក្នុងព្រៃ រហូតដល់សពមាន សភាពស្អុយរលួយជះក្លិន ទើបត្រូវបានប្រជាពលរដ្ឋប្រទះឃើញ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុច ព្រៃរបោះមួយកន្លែង នៅចម្ងាយពីផ្លូវជាតិលេខ ៥ ប្រមាណ៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិព្រៃដំរី ឃុំបឹងខ្នា ស្រុកបាកាន។

សពជនរងគ្រោះខាងលើ មិនត្រូវបាន ស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជា មនុស្សប្រុស មានអាយុប្រមាណជាង៦០ឆ្នាំ គ្មានសម្លៀកបំពាក់ជាប់ខ្លួន និងត្រូវបានគេ កាប់សំលាប់មកពីទីតាំងផ្សេង រួចដឹកមកបោះ ផ្លុងចោលក្បែរព្រៃរបោះ លើដីចម្ការអ្នកភូមិ ខាងលើ។

តាមសម្តីស្ត្រីឈ្មោះឈន កង អាយុ៥២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ និងជាម្ចាស់ដី- ចម្ការ ដែលត្រូវបានគេយកសពមកប្លុងចោល បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧កន្លងទៅ គាត់បានឃើញ មនុស្សប្រុសប្លែកមុខ ចំនួន៣នាក់ បានបើក គោយន្តមួយគ្រឿង មកពីទិសខាងជើងតាម ផ្លូវក្រួសក្រហម រួចមកឈប់ក្បែរក្បាលដីចម្ការ របស់គាត់ ត្រង់កន្លែងកើតហេតុ និងបានបោះ បាវពណ៌ក្រហមទម្លាក់ចោល បន្ទាប់មក ក៏នាំ គ្នាបើកគោយន្តឆ្ពោះទៅទិសខាងជើងវិញបាត់ ទៅ។

ស្ត្រីជាម្ចាស់ចម្ការខាងលើ បន្តថា ខណៈ ពេលនោះ គាត់កំពុងតែបេះបន្លែនៅក្នុងចម្ការ ទើបមិនបានចាប់អារម្មណ៍ទៅមើលថា តើបុរស ៣នាក់នោះ បានដាក់អ្វីនៅក្នុងបាវ រួចដឹកយក មកបោះចោលនៅក្នុងដីចម្ការរបស់គាត់ ហើយ គាត់ក៏មិនបានយករឿងនេះ ប្រាប់អ្នកណាម្នាក់ ដែរ។ រហូតមកដល់ថ្ងៃកើតហេតុ គាត់និងអ្នក ភូមិ២នាក់ទៀត បាននាំគ្នាមកមើលចម្ការ រួច ក៏បានធុំក្លិនស្អុយយ៉ាងខ្លាំង ចេញពីបាវដែលត្រូវ បានគេដឹកមកទម្លាក់ចោលកាលពីថ្ងៃមុន ទើប មានការសង្ស័យ ក៏នាំគ្នាចូលទៅស្រាយមាត់ បាវមើល ស្រាប់តែប្រទះឃើញមានសពមនុស្ស អាក្រាតកាយ និងមានសភាពស្អុយរលួយទៅ ហើយ ទើបប្រញាប់រាយការណ៍សុំអន្តរាគមន៍ ពីសមត្ថកិច្ចតែម្តង។

លោកញាណ សាវឿន នាយប៉ុស្ត៍រដ្ឋបាល បឹងខ្នា បានបញ្ជាក់ថា ក្រោយពីទទួលបាន សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា បានប្រទះ ឃើញសពមនុស្សស្អុយរលួយ ត្រូវគេច្រកក្នុង បាវរួចមក សមត្ថកិច្ចជំនាញ ក៏បានចុះពិនិត្យ ដល់ទីតាំងកើតហេតុភ្លាមៗ។ បន្ទាប់ពីពិនិត្យ រួចទើបដឹងថា សពនោះជាមនុស្សប្រុស អាយុ ជាង៦០ឆ្នាំ អាក្រាតកាយ មិនស្គាល់អត្តសញ្ញាណ ឡើយ ហើយនៅលើខ្លួនសពមានស្លាកស្នាមត្រូវ គេកាប់មុតជាច្រើនកន្លែង និងត្រូវកញ្ចឹងកជាំ ខាងស្តាំផ្នែកខាងក្រោយ ចំណែកសពមានសភាព ស្អុយរលួយរលេះសាច់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានឆ្លងយោបល់ទៅតុលាការ ដើម្បីបូជាសព នៅនឹងកន្លែងកើតហេតុតែម្តង និងកំពុងធ្វើការ ស្រាវជ្រាវរកសាច់ញាតិ មកទទួលយកធាតុ ទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក ទាក់ទងទៅនឹងជនដៃដល់ ជាឃាតករវិញ សមត្ថកិច្ចកំពុងបើកការស៊ើប- អង្កេតតាមវែកមុខជនដៃដល់ ដើម្បីនាំយក មកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES