Saturday, January 25, 2025
Homeព័ត៌មានជាតិប្រពន្ធ​រត់​ចោល ប្តី​ចង​ក​សម្លាប់​ខ្លួន

ប្រពន្ធ​រត់​ចោល ប្តី​ចង​ក​សម្លាប់​ខ្លួន

ខេត្តកំពង់ចាម ៖ បុរសម្នាក់ ព្រោះតែតូចចិត្តនឹងរឿងប្រពន្ធចុះចោលបាត់ជាច្រើនថ្ងៃ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៥០ នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិស្វាយម៉ូ ឃុំព្រែកដំបូក ស្រុក ស្រីសន្ធរ។

បុរសគំនិតខ្លី ដែលចងកធ្វើអត្តឃាត មាន ឈ្មោះឈីម សុខគា អាយុ៣០ឆ្នាំ មខុរបរ កសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីបុរសឈ្មោះឈីម ស្នា អាយុ ៣៨ឆ្នាំ ត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៧ គាត់បានភ្ញាក់ពី ដំណេកដើរចេញទៅលុបមុខមាត់ ស្រាប់តែ ប្រទះឃើញប្អូនប្រុស (ជនរងគ្រោះ) ចងកស្លាប់នៅក្បែរផ្ទះបាត់ទៅហើយ មិនដឹងជាប្អូន ប្រុសនេះចងកស្លាប់តាំងពីថ្មើរណានោះទេ។ ភ្លាមៗនោះ គាត់បានស្រែកឆោឡោហៅអ្នក ជិតខាងឱ្យជួយនិងរាយការណ៍សុំអន្តរាគមន៍ ពីសមត្ថកិច្ចតែម្តង។

ប្រភពដដែលបន្តថា មូលហេតុដែលប្អូន ប្រុសរបស់គាត់ដាច់ចិត្តគិតខ្លីបែបនេះ សង្ស័យ មកពីគេតូចចិត្តនឹងរឿងប្រពន្ធដែលបានចុះចោលរូបគេជាយូរថ្ងៃមកហើយ មិនឃើញត្រឡប់ មកវិញសោះ ហេតុនេះទើបធ្វើឱ្យគេខូចចិត្តគិត អ្វីលែងចេញក៏សម្រេចចិត្តគិតខ្លីបញ្ចប់ជីវិតខ្លួនឯងបែបនេះតែម្តង។

លោកហេង វណ្ណា អធិការនគរបាលស្រុក ស្រីសន្ធរ បានឱ្យដឹងថា ក្រោយពីទទួលបាន ព័ត៌មានថា មានករណីចងកធ្វើអត្តឃាតភ្លាម សមត្ថកិច្ចជំនាញបានចុះពិនិត្យដល់ទីតាំងកើតហេតុ រួចបញ្ជាក់ថា សពមានស្នាមជាំខ្មៅនៅ ផ្នែករង្វង់កខាងមុខ ក្រៅពីនេះ មិនមានស្លាកស្នាមអ្វីផ្សេងទៀតនោះទេ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

សុភ័ណ្ឌ

RELATED ARTICLES