Monday, November 25, 2024
Homeតារាខ្មែរVJ អាណូ សារភាពមានសង្សារថ្មី

VJ អាណូ សារភាពមានសង្សារថ្មី

រយៈពេលជិត១០ឆ្នាំ ដែលនាងសួន ភក្តី ហៅ VJ អាណូ បានបាត់ខ្លួននោះ មានព័ត៌មានថា អតីតពិធីការិនីដ៏លេចធ្លោរបស់ប៉ុស្តិ៍លេខ៣ រូបនេះមានគូស្នេហ៍ជាមន្ត្រីធំ និងមានកូន២នាក់ទៀតផង។ តែអាណូ មិនដែលហ៊ានចេញមុខបកស្រាយរឿងនេះឱ្យច្បាស់ឡើយ ហើយស្រាប់តែពេលនេះ នាងបែរជាងាកមករកស៊ីបើកហាងលក់បាយ លែងចង់ខ្វាយខ្វល់ពីអាជីពសិល្បៈទៅវិញ ទើបអ្នកខ្លះបានបង្អាប់អាណូ ថា នាងធ្លាក់ខ្លួនក្រោយបែកបាក់គូស្នេហ៍ជាមន្ត្រីធំនោះ។

ស្របពេលដែលមានការខ្សឹបខ្សៀវគ្នាកាន់តែច្រើនថា VJ អាណូ ចែកផ្លូវគ្នាជាមួយមន្ត្រីធំនោះ ស្រាប់តែពេលថ្មីនេះដែរ អាណូ ត្រូវបានធ្លាយចេញរូបថតឱបគ្នាយ៉ាងស្អិតល្មួតជាមួយបុរសម្នាក់ ដែលគេសង្ស័យថាបុរសសង្ហានោះ ប្រាកដជាគូស្នេហ៍ថ្មីអាណូ ជាមិនខាន។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីពេលកន្លងទៅនេះ VJ អាណូ និយាយដោយសប្បាយរីករាយថា បុរសដែលស្និទ្ធស្នាលនាងនោះ គឺពិតជាមនុស្សថ្មីពិសេសរបស់នាងមែន តែនាងសុំមិនទាន់ប្រាប់អត្តសញ្ញាណបុរសនោះទេ គ្រាន់តែសំខាន់ថា បុរសនោះគ្មានប្រពន្ធកូនជាដាច់ខាត។

អាណូ បញ្ជាក់ថា “ខ្ញុំនិងគាត់ជាសង្សារគ្នាមែនតើ! តែបងឯងចង់ ដឹងធ្វើអីថា គាត់ជាអ្នកណា ធ្វើការអីហ្នឹង? ខ្ញុំអាចប្រាប់បានថា អ្នកថ្មីខ្ញុំហ្នឹង គេដាច់ខាតមិនទាន់មានប្រពន្ធកូនអីទេ នៅលីវចា៎! ហើយក្មេងជាងបងឯង (អ្នកកាសែត) ផង។ ខ្ញុំនិងគាត់កំពុងតែស្វែងយល់ចិត្តគ្នាសិន ហើយមិនទាន់ស៊ីជម្រៅទេ ព្រោះនៅផ្ទះរៀងៗខ្លួន មិនមែននៅជាមួយគ្នាទេ។ ចំពោះរឿងពីមុន អ្នកណានិយាយអីនិយាយចុះ ខ្ញុំមិនអាចហាមឃាត់គេបានទេ គ្រាន់តែថា ខ្ញុំមកបើកហាងលក់បាយ មានអីខុស? វាជារបរដែលខ្ញុំស្រលាញ់ បើធ្លាក់ខ្លួនមែន មានលុយឯណាបើកហាងបាយហ្នឹងទៅ?”។

VJ អាណូ ស្ថិតក្នុងចំណោមតារាដែលល្បីៗក៏បាត់ខ្លួន មានដូចជា ឌុច សុភា, ខៀវ សុខារ៉ាវី, ទាវ មុនីរ័ត្ន, វ៉ាន់ សម្ផស្ស, ពេជ្រ សូលីកា ជាដើម ដែលពេលនេះ ពួកគេសុទ្ធតែមានទ្រព្យយ៉ាងឆាប់រហ័ស។

ឆ្លើយតបសំណួរថា តើ VJ អាណូ គ្រោងរៀបការជាមួយសង្សារថ្មីឆាប់ៗដែរទេ? នាងបានបញ្ជាក់ថា “រឿងរៀបការ គ្មានទេ តែពេលនេះខ្ញុំនិងគាត់កំពុងតែស្រលាញ់គ្នា។ និយាយទៅ ខ្ញុំរវល់ច្រើនដែរលើការរកស៊ី ហើយក៏មិនចោលសិល្បៈដែរ ព្រោះថ្មីៗនេះមានផលិតកម្មថោន និង M គេហៅឱ្យថតខារ៉ាអូខេដែរ។ រឿងរៀបការ ខ្ញុំមិនប្រញាប់ទេ ពេលណាពេលហ្នឹងចុះ!”៕

RELATED ARTICLES