Sunday, November 24, 2024
Homeនយោបាយរប​ត់​ន​យោ​បាយ​

រប​ត់​ន​យោ​បាយ​

បក្សតែងយកចិត្តទុកដាក់ឃោសនាអប់រំ ពន្យល់វែកញែកហេតុផល ហើយណែនាំឱ្យ អនុវត្តអង្គការវិន័យនេះ ឱ្យបានហ្មត់ចត់ល្អ ជានិច្ច។ នេះហើយជាធាតុពិតល្អប្រសើរនៃ អង្គការវិន័យរបស់បក្ស។

ទន្ទឹមនោះ មេដឹកនាំខ្មែរក្រហម ធ្វើការ វាយតម្លៃពីសភាពការណ៍អង្គការវិន័យនៅក្នុង ជួរយុវជន យុវនារីបដិវត្តន៍ ដោយបានលើក ឡើងថា នៅក្នុងជួរបដិវត្តន៍យើងទាំងមូល ក៏ ដូចក្នុងជួរយុវជន-យុវនារីបដិវត្តន៍យើងដែរ សភាពការណ៍អង្គការវិន័យរបស់បក្ស មានលក្ខ-ណៈម៉ឺងម៉ាត់ ហ្មត់ចត់ដាច់ខាតនៅគ្រប់ទីកន្លែង ទាំងនៅក្នុងកងទ័ព ទាំងនៅក្នុងក្រសួងមន្ទីរ ទាំង នៅតាមសហករណ៍ ទាំងនៅតាមការដ្ឋាននានា។

អាស្រ័យដោយបក្សយើងមានអង្គការវិន័យ រឹងប៉ឹងហ្មត់ចត់ល្អយ៉ាងនេះ បានជាកាលពីក្នុង សម័យបដិវត្តន៍ប្រជាជាតិប្រជាធិបតេយ្យដែល ចាប់ផ្តើមឡើងពីបាតដៃទទេនោះ ក៏យើងកសាង ពង្រឹងពង្រីកកម្លាំងយើងបាន ហើយការពារ កម្លាំងបដិវត្តន៍យើងបានល្អប្រសើរជាបន្តបន្ទាប់ រហូតដល់ដណ្តើមជ័យជម្នះទាំងស្រុងសម្រេចបដិ-វត្តន៍ប្រជាជាតិប្រជាធិបតេយ្យដោយជោគជ័យ នៅថ្ងៃទី១៧ ខែមេសា ១៩៧៥ កន្លងទៅនេះ។

ក្នុងរយៈកាលបដិវត្តន៍ថ្មីនៃកម្ពុជាបច្ចុប្បន្ន នេះ ពោលគឺរយៈកាលការពារប្រទេស បន្តធ្វើ បដិវត្តន៍សង្គមនិយម និងកសាងសង្គមនិយម នៅកម្ពុជានេះ សភាពការណ៍អង្គការវិន័យ របស់បក្ស នៅក្នុងជួរបដិវត្តន៍ ក្នុងជួរកងទ័ព ក៏ ដូចជានៅក្នុងសង្គមជាតិយើងទាំងមូលដែរ ត្រូវ បានពង្រឹងពង្រីកនិងកែលម្អឱ្យកាន់តែរឹងប៉ឹង ម៉ឺងម៉ាត់ និងភ្ញាក់រព្ញកថែមមួយកម្រិតទៀត។

ជាក់ស្តែង ទាំងក្នុងការរស់នៅប្រចាំថ្ងៃទាំង ក្នុងការបំពេញភារកិច្ចបដិវត្តន៍តូចធំសព្វបែប យ៉ាង ទាំងក្នុងការអនុវត្តមាគ៌ាគ្រប់ផ្នែករបស់ បក្ស ទាំងខាងទស្សនៈ សតិអារម្មណ៍ យុវជន- យុវនារីយើង ពុំដែលហ៊ានអត្តនោម័តធ្វេសប្រហែស ធូររលុងចំពោះអង្គការវិន័យរបស់បក្សឡើយ ព្រោះមិត្តយើងជ្រួតជ្រាប និងយល់ច្បាស់លាស់ ណាស់ថា តែកាលណាបងប្អូនប្រព្រឹត្តអ្វីខុសអំពី អង្គការវិន័យរបស់បក្សនោះ ប្រាកដជានឹងនាំ ឱ្យខូចខាតអន្តរាយតូចក្តីធំក្តីដល់ផលប្រយោជន៍ ប្រទេសជាតិ ប្រជាជន ដល់ចលនាបដិវត្តន៍ហើយ ក៏ពិតជានឹងនាំមកនូវការទុក្ខព្រួយ ឬក្តីវិនាស ដល់បុគ្គលខ្លួនផ្ទាល់ដែរ។ ការយល់ដឹងទាំងនេះ មិនមែនស្ថិតនៅតែត្រឹមទស្សនៈគោលជំហរ ជាវិញ្ញាណរបស់មិត្តយើងប៉ុណ្ណោះទេ។ តែការ យល់ដឹងនិងជ្រួតជ្រាបអំពីអង្គការវិន័យរបស់ បក្សនេះ គឺពិតជាចេញមកពីពិសោធន៍សាច់ ឈាមស្រស់របស់យុទ្ធមិត្តខ្លួន និងពីការឈឺចាប់ របស់ខ្លួនផ្ទាល់ដែរ។ ដូច្នេះហើយបានជាអង្គការ វិន័យរបស់បក្សនេះ វាបានក្លាយទៅជាគោល ជំហរបដិវត្តន៍មួយរឹងប៉ឹង ទាំងនៅក្នុងជួរយុវជន- យុវនារីបដិវត្តន៍យើង ទាំងនៅក្នុងជួរបដិវត្តន៍ យើងទាំងមូល ក៏ដូចនៅក្នុងសង្គមជាតិយើងទាំង មូលដែរ។ ដូច្នេះទាំងអស់គ្នាត្រូវគោរពអង្គការ វិន័យរបស់បក្សនេះ យ៉ាងម៉ឺងម៉ាត់ដាច់ខាតគ្រប់ ពេលវេលាដោយឥតលក្ខខណ្ឌ និងដោយភ្ញាក់ រព្ញកជានិច្ច។

អាស្រ័យហេតុនេះហើយ បានជាចលនា បដិវត្តន៍យើងហ្នឹង ក្នុងដំណាក់កាលថ្មីបច្ចុប្បន្ន នេះវាខ្លាំងក្លា អាចពុះពារឧបសគ្គតូចធំបានជា បន្តបន្ទាប់ អាចឆ្លងកាត់នូវការលំបាកខ្វះខាត សព្វបែបយ៉ាង ហើយអាចជម្នះលើខ្មាំងសត្រូវ គ្រប់ទិសទីដែលប៉ុនប៉ងយាយីកម្ពុជាប្រជាធិប-តេយ្យយើង ប៉ុនប៉ងបំផ្លិចបំផ្លាញ និងវាយកម្ទេច ចលនាបដិវត្តន៍កម្ពុជាយើង ជាបន្តបន្ទាប់ជាប់ រហូតមក។ ជាពិសេសក្នុងពេលបច្ចុប្បន្នថ្មីៗ នេះយើងអាចវាយបំបាក់ពួកអាខ្មាំងយួនវាតទី លេបទឹកដី ដែលបានលើកទ័ពជាច្រើនកងពល វាយលុកចូលទឹកដីកម្ពុជាយើងដោយទ្រង់ទ្រាយ ធំជាខ្សែសង្វាក់ ដោយមានផែនការជាមុន និង មានលក្ខណៈជាសង្គ្រាមមិនប្រកាសប៉ុនប៉ងវាយ កម្ទេចចលនាបដិវត្តន៍កម្ពុជាយើងហើយលេប ត្របាក់កម្ពុជាប្រជាធិបតេយ្យយើងតែក្នុងរយៈ ពេលមួយព្រឹប។ ប៉ុន្តែដោយផ្ទៃក្នុងជួរយុវជន- យុវនារីបដិវត្តន៍ ផ្ទៃក្នុងជួរបដិវត្តន៍យើង ក៏ដូច ផ្ទៃក្នុងសង្គមជាតិយើងទាំងមូលដែរ មានគោល ជំហរគោរពអង្គការវិន័យរបស់បក្សម៉ឺងម៉ាត់ដាច់ ខាតដោយឥតលក្ខខណ្ឌ ហើយរួបរួមសាមគ្គីគ្នា ជាធ្លុងមួយនៅជុំវិញបក្សកុម្មុយនិស្តកម្ពុជាយើង ស្ទុះក្រោកឡើងព្រមគ្នាប្រយុទ្ធវាយតបត កម្ទេច ខ្មាំងវិញយ៉ាងអង់អាចក្លាហាន រហូតដល់វាយ កម្ចាត់អាខ្មាំងយួនឈ្លានពានលេបទឹកដីឱ្យវិនាស ខ្ទេចខ្ទីអស់ពីលើទឹកដីកម្ពុជាយើងដោយជោគ-ជ័យនៅថ្ងៃទី៦ មករា ១៩៧៨ កន្លងទៅនេះ។ ប៉ុន្តែទន្ទឹមនឹងគុណសម្បត្តិខាងលើនេះ សភាព ការណ៍អង្គការវិន័យរបស់បក្សនៅក្នុងជួរយុវជន- យុវនារីបដិវត្តន៍យើង ក៏ពុំទាន់បានរឹងប៉ឹង និង ល្អផូរផង់នៅគ្រប់ទីកន្លែងនៅឡើយដែរ ទាំង នៅតាមអង្គភាពខ្លះ និងតាមបុគ្គលខ្លះៗ។

ពេលទៅធ្វើការនិងត្រឡប់មកវិញ កុមារៗត្រូវដើរជាជួរៗតាមវិន័យរបស់អង្គការ

ឧទាហរណ៍ដូចជាមានធាតុសេរីក្នុងការរស់ នៅប្រចាំថ្ងៃ ក៏ដូចក្នុងការបំពេញភារកិច្ចបដិវត្តន៍តូចធំសព្វបែបយ៉ាង សេរីក្នុងការនិយាយ ស្តីគ្មានក្របខណ្ឌ គ្មានលាក់ការណ៍សម្ងាត់ ឬសេរី ក្នុងការនិយាយស្តីចចេចចចូច សេរីក្នុងការដើរ ហើរទាក់ទងឆ្វេចឆ្វាច គ្មានលាក់ការណ៍សម្ងាត់ ឬសេរីក្នុងការយាមកាមធ្វេសប្រហែសធូររលុង ខ្វះប្រុងប្រយ័ត្នបដិវត្តន៍ សេរីក្នុងការរៀនសូត្រ ឬមិនប្រជុំជីវភាពទៀងទាត់ សេរីក្នុងការអនុ-វត្តមាគ៌ាគ្រប់ផ្នែករបស់បក្សទៅតាមតែអត្តនោ-ម័តរបស់ខ្លួនចង់ឬនឹកឃើញ សេរីក្នុងរបៀបរបប ធ្វើការក្នុងការដឹកនាំមិនប្រជាធិបតេយ្យ ប្រមូល ផ្តុំរហូតដល់សេរីខាងទស្សនៈសតិអារម្មណ៍ បណ្តែត បណ្តោយឱ្យវារវើរវាយគិតគូរតែផ្តេសតែផ្តាស គ្មានជាប់នឹងចលនាបដិវត្តន៍ជាក់ស្តែង គ្មានជាប់ នឹងភារកិច្ចស្នូលរបស់ខ្លួន សេរីក្នុងការចាត់តាំង កម្លាំងបដិវត្តន៍ផ្សេងៗ។

(នៅមានត)

ដោយ៖ ឈឹម សេរីភួន

RELATED ARTICLES