Sunday, December 22, 2024
Homeព័ត៌មានជាតិប្អូន​ប្រុស​បាញ់​សម្លាប់​បង​ថ្លៃ​ រត់គេច​​ខ្លួន​៥ថ្ងៃ​ ជាប់​ខ្នោះ​

ប្អូន​ប្រុស​បាញ់​សម្លាប់​បង​ថ្លៃ​ រត់គេច​​ខ្លួន​៥ថ្ងៃ​ ជាប់​ខ្នោះ​

ខេត្តព្រះវិហារ ៖ បុរសម្នាក់ បានកើតមានទំនាស់ពាក្យសម្តី ជាមួយនឹងបងថ្លៃប្រុសរបស់ខ្លួន រួចក៏ទាញកាំភ្លើងបាញ់សម្លាប់បងថ្លៃ បន្ទាប់មក អូសសពយកទៅទម្លាក់ចោល ក្នុងទឹកស្រះ ដើម្បីបំបាត់ដាន រួចរត់គេចចេញពីខេត្តព្រះវិហារ ទៅសំងំលាក់ខ្លួន នៅខេត្តស្ទឹងត្រែង បានត្រឹមតែរយៈពេល៥ថ្ងៃ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនបាន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

បងថ្លៃដែលត្រូវប្អូនថ្លៃបាញ់សម្លាប់
បងថ្លៃដែលត្រូវប្អូនថ្លៃបាញ់សម្លាប់

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ មានករណីឃាតកម្មមួយបានកើត ឡើងនៅចំណុចស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយបុរសម្នាក់ បានកើតមាន ទំនាស់ពាក្យសម្តី បន្តិចបន្តួច ជាមួយបងថ្លៃរបស់ខ្លួន ស្រាប់តែទាញកាំភ្លើង បាញ់សម្លាប់បងថ្លៃ រួចអូសសព យកទៅទម្លាក់ចោល នៅក្នុងទឹកស្រះ បំណង បំបាត់ដាន បន្ទាប់មកក៏រត់គេចខ្លួន ចេញបាត់ពីមូលដ្ឋានរស់នៅ។

ជនសង្ស័យដែលបានបាញ់សម្លាប់បងថ្លៃ របស់ខ្លួននោះ មានឈ្មោះតឿ តុំ អាយុ៣៦ឆ្នាំ មានលំនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចំណែកជនរងគ្រោះ មានឈ្មោះសៅ សឿត អាយុ៤៦ឆ្នាំ ត្រូវជាបងថ្លៃ របស់ជនសង្ស័យ និងមានលំនៅក្នុងភូមិជាមួយគ្នា។

ព័ត៌មានលម្អិតសូមរកអានទំព័រកាសែត នគរធំ

RELATED ARTICLES