ខេត្តសៀមរាប ៖ ដើមឈើទាលដ៏ធំ១ដើម ដែលមានអាយុកាលជាង១០០ឆ្នាំ បាន ទទួលការព្យាបាលពីមន្ត្រីជំនាញនៃអាជ្ញាធរ អប្សរាដោយសារដើមឈើដ៏ចំណាស់ ស្ថិតនៅ បរិវេណប្រាសាទអង្គរធំ (បាយ័ន) នេះ ធ្លាប់ រងរន្ទះបាញ់ កាលពីជាង១០ឆ្នាំមុន និងមាន សភាពពុកដោយអន្លើ។
យោងតាមអាជ្ញាធរអប្សរា បានឱ្យដឹង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ថា ដើមឈើទាលមួយដើមធំ ដែលមានអាយុកាល ប្រហែលជាង១០០មួយឆ្នាំ ដុះជាប់នឹងបរិវេណ ប្រាសាទបាយ័ន ជ្រុងពាយ័ព្យ ត្រូវបានរន្ទះបាញ់ កាលពីជាង១០ឆ្នាំមុន ហើយកំពុងតែស្ថិតនៅ ក្នុងសភាពពុកផុយដោយអន្លើ។ អ្នកជំនាញ គ្រប់គ្រងព្រៃឈើនៃអាជ្ញាធរអប្សរាបានចាប់ ផ្តើមដំឡើងរន្ទាដែក ដើម្បីកាត់ក្រីមែកខាង លើបញ្ចៀសការបាក់ធ្លាក់បង្កគ្រោះថ្នាក់ដល់ ភ្ញៀវទេសចរ និងព្យាបាលដើមឈើទាលនេះ តាំងពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ ។
លោកយិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និង បរិស្ថាននៃអាជ្ញាធរអប្សរា ដែលបានដឹកនាំ ការងារនេះបញ្ជាក់ថា ការកាត់ក្រី និងព្យាបាល ដើមឈើក្នុងរមណីយដ្ឋានអង្គរ គឺជាភារកិច្ច ដែលក្រុមការងាររបស់លោកតែងធ្វើជាប្រចាំ។ ដោយឡែក ដើមឈើទាលមួយដើមធំនេះ ក្រុម ការងាររបស់លោកបានសង្កេតឃើញថា ដើម របស់វាបានពុកនិងប្រហោងខាងក្នុងដោយកន្លែង ហើយមែកមួយចំនួនក៏ងាប់ ដែលអាច នឹងបាក់ធ្លាក់បង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ។
លោកសូវ៉ាត បន្ថែមថា ក្រៅពីកាត់មែក ដើម្បីសម្រាលទម្ងន់ដើម ក្រុមការងារលោកក៏ នឹងព្យាបាលដើមឈើទាលមួយដើមនេះ ឱ្យ អស់លទ្ធភាព ដើម្បីឱ្យដុះសាច់ថ្មី ព្រោះដើម- ឈើទាលដ៏ធំនេះ មានអាយុកាលយូរជាទីចាប់ អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោកបន្តថា ដោយសារដើមឈើទាលនេះ មាន កម្ពស់ដល់ទៅជាង៤០ម៉ែត្រ ក្រុមការងារត្រូវ ចំណាយរៀបចំរន្ទាយូរហើយ គ្រោងនឹងចាប់ ផ្តើមកាត់ក្រីនៅចុងខែមេសានេះ។
សូមបញ្ជាក់ថា ព្រៃឈើ គឺជាធាតុដ៏សំខាន់ មួយនៃបេតិកភណ្ឌអង្គរ ក្នុងចំណោមធាតុសំខាន់ ទាំងបី គឺប្រាសាទ បរិស្ថាន (ព្រៃឈើនិងទឹក) និងសហគមន៍។ ព្រៃឈើក្នុងតំបន់អង្គរ អាច ជួយស្រូបទឹកភ្លៀងនិងផ្តល់សំណើមដល់គ្រឹះ ប្រាសាទជួយការពារខ្យល់ព្យុះមិនឱ្យបោកបក់ ខ្លាំងប៉ះពាល់ប្រាសាទ និងបង្កើតបានជាទេសភាពដ៏ស្រស់ស្អាតដល់ប្រាសាទផងដែរ។ បច្ចុប្បន្ន ព្រៃឈើក្នុងរមណីយដ្ឋានអង្គរ មានប្រហែល ១៥ភាគរយ នៃផ្ទៃដីសរុប៤០១គីឡូម៉ែត្រក្រឡានៃ រមណីយដ្ឋានអង្គរ។ ក្នុងឆ្នាំ២០១៦ កន្លងទៅ អាជ្ញាធរអប្សរា បានដាំកូនឈើថែមក្នុងផ្ទៃដី ទំនេរបានចំនួនជាង៦ម៉ឺនដើម និងកំពុងបន្តដាំ ថែមទៀតលើផ្ទៃដីទំនេរនៃរមណីយដ្ឋានអង្គរ ទាំងមូល៕