ជាធម្មតាទៅហើយដែលមនុស្សភាគច្រើនចូលចិត្តពិសាទឹកក្រូចឆ្មារត្រជាក់ តែការពិសាទឹកក្រូចឆ្មារបែបក្តៅឧណ្ហៗ ក៏មានប្រយោជន៍ច្រើនដូចគ្នា ព្រោះការលាយទឹកក្រូចឆ្មារជាមួយទឹកក្តៅឧណ្ហៗ ក្រៅពីមានបរិមាណកាឡូរីទាបហើយ នៅជួយលាងសារធាតុពុលបានល្អផងដែរ។ ទឹកក្រូចឆ្មារក្តៅឧណ្ហៗ ជួយបំប៉នថ្លើមឱ្យផលិតទឹកប្រមាត់ចេញមក ជួយក្នុងការរំលាយអាហារឱ្យរហ័សឡើង និងជួយបញ្ចោញកាកសំណល់ដែលកកស្ទះក្នុងពោះវៀន។ ដើម្បីឱ្យទទួលបានលទ្ធផលល្អបំផុត គួរពិសាមុនពេលអាហារ ឬពិសាភ្លាមៗពេលភ្ញាក់ពីគេងពេលព្រឹក ទើបជួយឱ្យរាងកាយស្រស់ស្រាយ៕
ទឹកក្រូចឆ្មារក្តៅឧណ្ហៗ ជួយលាងជាតិពុល
RELATED ARTICLES