Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិ២៥​លាន​​ហេតុ​ផល​​ដែល​សហរដ្ឋអាមេរិក​​មិន​​វាយ​កូរ៉េខាងជើង

២៥​លាន​​ហេតុ​ផល​​ដែល​សហរដ្ឋអាមេរិក​​មិន​​វាយ​កូរ៉េខាងជើង

ឧបទ្វីបកូរ៉េ៖ ប្រសិន​ជា​សហរដ្ឋ​អាមេរិក​វាយ​ប្រហារ​លើកូរ៉េខាងជើង​ របបលោក​គីម ជុងអ៊ុន នឹង​​សងសឹក​​​​​​​​ដោយ​ការ​​ស្រាយ​ចំណង​នៃ​សន្ធិសញ្ញា​​សាស្ត្រាវុធ​​ក្នុង​តំ​បន់​ដកទ័ព​ដែល​បានបែងចែក​កូរ៉េ​ជាពីរ​អស់រយៈ​កាល​ប្រមាណជា​៧ទសវត្សរ៍​មកនេះ។

​សន្ធិសញ្ញាសាស្ត្រាវុធ​មួយនេះ​គឺ​អាច​ទុក​ចិត្ត​បាន​ថា​មីស៊ីលកូរ៉េខាងជើង​​ដែល​អា​ច​បណ្តាលឲ្យ​​បង្កគ្រោះមហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ក្នុងប្រទេស​កូរ៉េខាង​​ត្បូង​​​​ត្រូវបាន​ហាមឃាត់​ដោយ​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក ។

​​មន្ត្រី​កងទ័ព​ជើងអាកាសចូលនិវត្តន៍និងជាអ្នក​មានបទពិសោធន៍​ច្រើន​ក្នុង​ប្រទេ​ស​កូរ៉េខាងត្បូង​​លោក Carl Baker បានថ្លែងថា​ចំណុចនេះប្រែក្លាយ​ជា​កត្តា​​មួយ​ដែល​រឹតត្បិត​សហរដ្ឋអាមេរិកបំផុត​ ។

ស្របពេលដែលមានភាពតានតឹង​រវាងកូរ៉េខាងជើងនិង​ពិភពលោកខាងក្រៅ​​កើន​ឡើងក្នុង​អំឡុងពេល​ប៉ុន្មានខែមុននេះ​ មានការ​បង្កើន​កិច្ចពិភាក្សា​អំពី​​ការ​ប្រើ​កម្លាំង​យោធា​របស់សហរដ្ឋអាមេរិក​ក្នុងការ​ទប់ទល់នឹងការ​បង្កហេតុ​របស់កូរ៉េ​ខាងជើង​ឬការ​ឆ្លើយតប​នឹង​ទង្វើទាំងនោះ ។

កិច្ចពិភាក្សាទាំងនោះ​បន្ត​ធ្វើឡើងថ្វីត្បិតតែ​ក្រោយមក​មានការ​លេចឡើងថា​កងទ័ព​ជើងទឹក​មិនបាន​បញ្ជូន​ក្រុមវាយប្រហារ​របស់​នាវាផ្ទុកយន្តហោះចម្បាំង​ទៅកាន់​តំបន់​ឧបទ្វីបកូរ៉េ​ឡើយ ខណៈ​ដែល​ប្រភពផ្លូវការ​ជាពិសេសលោក​ប្រធានាធិបតីដូណាល់ ត្រាំ បាន​បញ្ជាក់​ ។

សមាជិកព្រឹទ្ធសភា​លោក Lindsey O.Graham (R-S.C.) បាន​ថ្លែងនៅ​សប្តាហ៍នេះ​ថា​លោក​បាន​គាំទ្រ​ការវាយប្រហារ​កូរ៉េខាង​ជើង​ដើម្បី​បញ្ឈប់​ប្រទេស​នេះ​ចំពោះ​ការ​អភិវឌ្ឍ​សមត្ថភាព​​បាញ់​មីស៊ីល​​​ដល់​សហរដ្ឋអាមេរិក​ បើទុក​​ការអភិវឌ្ឍនេះ​ចំណាយ​ប្រាក់​ច្រើន​​ដ៏​មហាសាលសម្រាប់​ក្នុង​តំបន់​យ៉ាងណាក្តី ។

លោក Graham បាន​ថ្លែងក្នុងកិច្ចសម្ភាសន៍​ជាមួយ​ NBC ថាវាជារឿងគួរឲ្យ​បារម្ភ​ ប៉ុន្តែ​សង្គ្រាម​​លើ​ទឹកដី​កូរ៉េខាងត្បូង​​វានឹង​មិន​អាច​កើតឡើង​ឡើយ ។

​ត្បិត​តែ​ការផ្តោតជាសំខាន់​នាពេលថ្មីៗនេះភាគច្រើន​គឺ​មហិច្ឆិតា​របស់កូរ៉េខាង​ជើង​ដែលអាច​វាយប្រហារ​​ដោយ​មីស៊ីលឆ្លងទ្វីប​ទៅកាន់​សហរដ្ឋអាមេរិក​យ៉ាងណា​ក្តី ក៏​ប្រជាជន​កូរ៉េខាងត្បូង​កំពុង​រស់នៅ​ក្រោមការ​គំរាម​បំផ្លាញ​សន្ធិសញ្ញា​​​​ដែលចុះហត្ថលេខាដោយ​កូរ៉េខាងជើង​អស់រយៈ​កាលពី​ជាច្រើនទសវត្សរ៍មកនេះ ។

អ្នកវិភាគ​ជាន់​ខ្ពស់​រស់គេហទំព័រ​ផ្តោតលើកូរ៉េខាងជើង 38 North លោក Joseph S.Bermudez Jr. បាន​ឲ្យ​ដឹងថា​កូរ៉េខាងជើង​មានកាំភ្លើង​ធំ​យ៉ាងច្រើនលើសលុប​ផ្ទុយពី​កូរ៉េខាងត្បូង ។ កងទ័ព​ប្រជាជនកូរ៉េ​ដែល​ឈរជើង​នៅ​ Kaesong នៃ​ភាគ​ខាង​ជើង​តំបន់​ដក​ទ័ព​នៃ​ប្រទេសទាំងពីរ​មាន​កាំភ្លើងធំ​ចំនួន​៥០០គ្រឿង​ ។ នេះគឺត្រឹមតែមួយកង​អង្គភាព​ប៉ុណ្ណោះ ។ មួយវិញទៀត​កូរ៉េខាងជើងអាច​បាញ់​ភ្លើង​​មីស៊ីលដល់ទីក្រុងសេអ៊ូលដែលមានប្រជាជន​២៥លាននាក់​ទៀតផង ។

កាំភ្លើង​ធំ​ទាំងអស់នៅទីនេះអាច​រុលទៅ​ដល់​ភាគជើង​នៃក្រុងសេអ៊ូលបាន​ ត្រឹមតែ​៣០ម៉ាយ​ប៉ុណ្ណោះពីតំបន់ដកទ័ព ប៉ុន្តែ​គ្រាប់​ធំជាងគេ​បំផុត​អាច​ផ្លោង​ហោះ​ដល់​ភាគខាងត្បូង​រដ្ឋធានី​កូរ៉េខាងត្បូង ។

គ្រាប់កាំភ្លើង​ធំ​របស់កូរ៉េខាងជើង​ពាក់កណ្តាល​ជា​គ្រាប់​បាញ់​ចេញពីជើង​ទម្រ​បាញ់​​កាំជ្រួច​ហ្វូង​ដែលមានទំហំ​៣០០មីលីម៉ែត្រ​ដែលជាអាវុធ​ក្រុងព្យុងយ៉ាង​មាន​អំនួត​អំពីវា​​។

លោក Bermudez បានថ្លែងថា​កាណុង​ដែលមាន​បំពាក់​គ្រាប់​ទំហំ​៣០០មីលីម៉ែត្រ​នេះ​អាច​បាញ់​បាន​៨គ្រាប់​ជារៀងរាល់​១៥នាទី​ ហើយ​វា​មានប្រសិទ្ធភាព​ផ្លោង​បា នចម្ងាយ​៤៤ម៉ែត្រឯណោះ ។ហេតុដូច្នេះហើយ​ប្រសិនជា​កូរ៉េខាង​ជើង​ចាប់ផ្តើម​ពន្លែង​អាវុធ​របស់ខ្លួន​មកលើ​កូរ៉េខាងត្បូង​ដែលអា​ចបាញ់​បាន​ក្នុងរង្វង់​៤.០០០គ្រាប់ក្នុងមួយ​ នេះបើតាម​លោក Roger Cavazos បានវាយតម្លៃ​ក្នុងការ​សិក្សា​មួយ​កាលពីឆ្នាំ២០១២ ។

ម្យ៉ាងទៀត​វា​នឹង​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​២.៨១១នាក់​ក្នុងការ​បាញ់​មួយ​ប្រាវ​ដំ​បូង ហើយ​មនុស្ស៦៤.០០០នាក់​អាច​ត្រូវ​បាន​សម្លាប់​ក្នុង​ពេលមួយ​ថ្ងៃ​ដំបូង ភាគច្រើន​នៃអ្នកស្លាប់​ទាំងនោះ​គឺ​ស្ថិតក្នុង​អំឡុងពេល​៣ម៉ោងដំបូង ។

ទោះជាយ៉ាងណា​អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Pence បាន​ថ្លែង​ក្នុង​ទីក្រុងសេអ៊ូលសប្តាហ៍នេះថា​គ្រប់​ជម្រើស​​ទាំងអស់​គឺស្ថិត​នៅលើ​តុ​ចរចា​សម្រាប់​ដោះស្រាយ​ជាមួយកូរ៉េខាងជើង​ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES