កៅស៊ូ៖ អាជ្ញាធរកៅស៊ូថៃបានថ្លែងកាលពីថ្ងៃអាទិត្យថា ថៃដែលជាអ្នកផលិតកៅស៊ូធំជាងគេបំផុតលើពិភពលោកកំពុងធ្វើការជាមួយគ្នាជាមួយនិងម៉ាឡេស៊ីនិងឥណ្ឌូណេស៊ីក្នុងការកាត់បន្ថយការផ្គត់ផ្គង់កៅស៊ូដើម្បីរក្សាស្ថិរភាពតម្លៃ ។
យោងតាមគណៈគ្រប់គ្រងនៃអាជ្ញាធរកៅស៊ូថៃលោក Titus Suksaard បានថ្លែងថាបណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៣បានប្រារព្ធកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះដើម្បីស្វែងរកមធ្យោបាយក្នុងការធានាបាននូវស្ថិរភាពតម្លៃកៅស៊ូ ចាប់តាំងពី តម្លៃថ្មីៗនេះនៅតែមាននិន្នាការងាយនិងប្រែប្រួល ។
លោក Titus បានថ្លែងថាប្រទេសទាំងបីដែលស្មើនឹង៧០%នៃការផ្គត់ផ្គង់កៅស៊ូធម្មជាតិលើពិភពលោកក៏នឹងបង្កើនតម្រូវការក្នុងស្រុកសម្រាប់កៅស៊ូធម្មជាតិតាមដែលអាចធ្វើទៅរួចផងដែរ ។
លោកបានបន្ថែមថាតម្លៃវារក្សានិន្នាការឡើងចុះៗ ។ យើងគួរតែលើកទឹកចិត្តផ្នែកតម្លៃហាងឆេងចាប់តាំងពីការរងផលប៉ះពាល់នៃទឹកជំនន់ក្នុងតំបន់ភាគខាងត្បូងថៃឆ្នាំទៅដែលបានធ្វើឲ្យថយចុះនៃការផ្គត់ផ្គង់កៅស៊ូហើយកសិកម្មដាំដុះកៅស៊ូក្នុងប្រទេសឥណ្ឌានិងឥណ្ឌូណេស៊ីបានបន្ថយការជៀរកៅស៊ូបន្តើរៗ ។
លោកបានបន្ថែមថាតម្លៃកៅស៊ូគួរតែយ៉ាងហោចណាស់លើសពីថ្លៃដើមផលិតកម្ម២០% ហើយតម្លៃហាងឆេងក្នុងប្រទេសថៃគឺត្រឹមតែ៦៣បាត(១,៨ដុល្លារក្នុងមួយគីឡូក្រាម ខណៈថ្លៃដើមផលិតកម្ម៥០បាត(១,៤ដុល្លារ)ក្នុងមួយគីឡូក្រាម ។
ជាចុងក្រោយម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងឥណ្ឌាក៏បានប្រតិបត្តិនូវគោលនយោបាយនានាក្នុងការកាត់បន្ថយការដាំដុះកៅស៊ូដើម្បីជំរុញតម្លៃទីផ្សារផងដែរ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា