ប្រេង៖ តាមរបាយការណ៍បង្ហាញថាតម្លៃប្រេងកម្រិតធ្ងន់របស់អ៊ីរ៉ង់ក្នុងសប្តាហ៍នេះបានឡើងថ្លៃដល់កម្រិត១,៨២ដុល្លារក្នុងមួយបារែលលក់ចេញ៥៣,១ដុល្លារសម្រាប់១បារ៉ែល ។
អ៊ីរ៉ង់លក់ប្រេងឆៅប្រភេទធន់ធ្ងន់ក្នុងតម្លៃ៥១,៧៥ដុល្លារជាមធ្យមចាប់តាំងដើមឆ្នាំ២០១៧ ។ នៅគ្រានោះដែរជាមួយនិងការឡើងថ្លៃ១,៧៩ដុល្លារពីសប្តាហ៍មុនរបស់ខ្លួនតម្លៃគោលរបស់អង្គការ OPEC គឺស្ថិតក្នុងហាងឆេង ៥៣,៣៨ដុល្លារក្នុងមួយបារ៉ែល ។
យោងតាមបណ្តាញព័ត៌មាន Reuters ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះតម្លៃប្រេងបានជួបនិងបទពិសោធន៍នៃកំណើនខ្លះៗដែរស្របតាមកិច្ចការពិភាក្សាដែលអង្គការ OPEC អាចពន្យាពេលនៃការកាត់បន្ថយការផ្គត់ផ្គង់ ។
Reuters បានលើកឡើងបន្ថែមថាប្រភពនៅក្នុងអង្គការ OPEC បានគូសបញ្ជាក់ថាសមាជិករបស់ខ្លួនរឹតតែបានគុណប្រយោជន៍ច្រើនចំពោះការអូសបន្លាយពេលវេលានៃការកាត់បន្ថយផលិតកម្មនេះ ប៉ុន្តែក៏មានការចង់ឲ្យគាំទ្រអ្នកផលិតប្រេងមិនមែនជាសមាជិក OPEC ដូចជារុស្ស៊ីដែលមិនទាន់បានផ្តល់ឲ្យពេញលេញអំពីការកាត់បន្ថយផលិតកម្មដែលមានស្រាប់ ។
កាលពីដើមខែនេះទីភ្នាក់ងារព័ត៌មាន Shana បានរាយការណ៍ថាតម្លៃហាងឆេងចំពោះប្រេងអ៊ីរ៉ង់បានបង្ហាញឲ្យឃើញថាកើនឡើងជិត១២%ក្នុងអំឡុងពេលឆមាសទី១នៃប្រតិទិនឆ្នាំសារពើពន្ធអ៊ីរ៉ង់(ថ្ងៃទី២១ខែមីនាដល់ថ្ងៃទី៤ខែមេសា) ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំទៅ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា