Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិចិន​​ចេញ​បម្រាម​មិនឲ្យ​​ប្រជាជន​​តំបន់​សុីន​​ជាំង​​ដាក់​ឈ្មោះ​កូន​​ មូហាម៉ាត់

ចិន​​ចេញ​បម្រាម​មិនឲ្យ​​ប្រជាជន​​តំបន់​សុីន​​ជាំង​​ដាក់​ឈ្មោះ​កូន​​ មូហាម៉ាត់

ចិន(ស៊ីនជាំង)៖ អាជ្ញាធរ​មាន​សមត្ថកិច្ច​​ក្នុង​តំបន់​ស៊ីនជាំង​របស់​ចិន​កំពុង​​ដាក់​បម្រាម​ហាមឃាត់​ឱពុកម្តាយ​​ទាំងឡាយ​​មិន​ឲ្យ​ដាក់​ឈ្មោះបែបអ៊ីស្លាម​មួយ​ចំនួ​ន​ឲ្យ​កូនៗរបស់ពួកគេ​(មូហាម៉ាត់)ដែលជាកិច្ចខិតខំប្រឹងប្រែង​បន្ថយ​ឥទ្ធិពល​សាស​នានេះ​លើ​ជីវភាពរស់ក្នុង​​តំបន់​ដែលមាន​ជនជាតិភាគតិច Uighur ច្រើន ។

​យោងតាម​បញ្ជី​ដែល​​រៀបចំ​ដោយ​សកម្មជន​ Uighur នៅបរទេស​ឲ្យ​ដឹងថា​ឈ្មោះ មូហាម៉ាត់ ជីហាត និង​អ៊ីស្លាម គឺស្ថិតក្នុងចំណោម​ឈ្មោះ​២៩​ដែលបច្ចុប្បន្ន​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុងប៉េកាំងហាមប្រាម​ក្នុង​តំបន់​ដែលមានជនមូស្លីមរស់នៅច្រើន​មួយនេះ ។

មន្ត្រី​មួយរូប​ដែលបម្រើការនៅ​ការិយាល័យ​សន្តិសុខ​ថ្នាក់​ជាតិ​ក្នុងតំបន់ Kashgar ជា​មជ្ឈមណ្ឌល​​មួយ​ក្នុង​ភាគខាងត្បូង​ស៊ីនជាំង​ ​ដែល​​មាន​ឥទ្ធិពល​សាសនា​អ៊ីស្លាម​ខ្លាំងក្លា ។ លោកបញ្ជាក់ថា​ឈ្មោះ​មួយចំនួន​ដែលត្រូវបាន​ហាមប្រាម​នេះ​គឺដោយសារតែ​ពួកគេ​​​មាន​​សាវតា​ពាក់ព័ន្ធនិង​សាសនា ។

ការ​រិតបន្តឹងចំពោះការ​ដាក់ឈ្មោះនេះ​​គឺជា​ផ្នែកមួយ​នៃការពង្រីកកិច្ចខិតខំប្រឹង​ប្រែង​​របស់រដ្ឋាភិបាលឲ្យកាន់ធំជាងឡើង​​ក្នុង​ផ្លូវ​អាណាចក្រ​ក្នុងតំបន់​ស៊ីនជាំង​ដែលមាន​ជនជាតិ​ភាគតិច Uighurs ១០លាននាក់​។

គួរបញ្ជាក់ថា​ឈ្មោះដែលជាប់បម្រាមនិងបាន​ចុះបញ្ជីក្នុង​លិខិតរបស់រដ្ឋាភិបាល​​ត្រូវបាន​ផ្សព្វផ្សាយ​ដោយក្រុមជនជាតិ ភាគតិចក្នុង នោះក៏រាប់បញ្ចូល Imam, Hajj, Turknaz, Azhar , Wahhab, Saddam , Arafat , Medina និង Cairo  ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES