អាមេរិក–កូរ៉េខាងជើង៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានថ្លែងថាជម្លោះទ្រង់ទ្រាយធំជាមួយកូរ៉េខាងជើងអាចកើតមានឡើងបើចរចាផ្នែកការទូតលើកម្មវិធីមីស៊ីលផ្លោងឆ្លងទ្វីបនិងនុយក្លេអែរកូរ៉េខាងជើងមិនបានផល ខណៈចិនបានថ្លែងថាស្ថានការណ៍នៅឧបទ្វីបកូរ៉េអាចរឹតតែខ្លាំងឡើងឬរអិលចូលក្នុងលក្ខខណ្ឌមិនអាចគ្រប់គ្រងបាន ។
លោកត្រាំបានថ្លែងប្រាប់ Reuters កាលពីថ្ងៃព្រហស្បត្តិ៍ថាលោកចង់ដោះស្រាយវិបត្តិនេះដោយសន្តិភាព តាមដែលអាចធ្វើទៅបានតាមរយៈការប្រើការយន្តការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មី បើទុកជាជម្រើសយោធាមិនស្ថិតនៅលើតុចរចាយ៉ាងណាក្តី ។
លោកបន្តថាយើងត្រូវការដោះស្រាយរឿងនេះតាមផ្លូវការទូត ប៉ុន្តែវាលំបាកខ្លាំងណាស់ ពីព្រោះថាកូរ៉េខាងជើងគឺជាគូប្រជែងលើសកលលោកដែលធំជាងគេបំផុតរបស់លោក ។
ចំណែករដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានថ្លែងថាវាគឺជាគ្រោះថ្នាក់ដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េអាចអាចផ្ទុះឡើងរឹតធំឬមិនអាចគ្រប់គ្រងបាន ។ ចិនគឺជាសម្ព័ន្ធមិត្តដ៏ធំតែមួយគត់របស់កូរ៉េខាងជើងដែលមិនសប្តាហ៍ចិត្តក្នុងអំឡុងពេលប៉ុន្មានខែថ្មីៗនេះអំពីការបន្តសកម្មភាពនុយក្លេអែរនិងមីស៊ីលផ្លោងឆ្លងទ្វីបរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើងដែលរំលោភបំពានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
ទោះជាយ៉ាងណាសហរដ្ឋអាមេរិកបានស្នើចិនធ្វើកិច្ចការឲ្យកាន់តែច្រើនថែមទៀតដើម្បីទប់ក្រុងព្យុងយ៉ាងទន្ទឹមនិងនេះលោកត្រាំបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងរបស់លោកប្រធានាធិបតីចិន ស៊ីន ជិនពីង ទៀតផងដោយហៅលោកស៊ីថាជាមនុស្សល្អម្នាក់ ។ លោកថ្លែងថាខ្ញុំជឿជាក់ថាលោកកំពុងព្យាយាមយ៉ាងលំបាកបំផុត ។ ខ្ញុំដឹងថាគាត់ចង់ធ្វើអ្វីមួយ តែប្រហែលជាមិនអាចធ្វើវាបាន ។ ប៉ុន្តែខ្ញុំគិតថាគាត់នឹងអាចធ្វើវាបាន ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា