Monday, January 20, 2025
Homeព័ត៌មានជាតិពិពណ៌អន្ដរជាតិ ស្ដីពីស្ថាបត្យករ និងការតុបតែងកម្ពុជា ឆ្នាំ២០១៧

ពិពណ៌អន្ដរជាតិ ស្ដីពីស្ថាបត្យករ និងការតុបតែងកម្ពុជា ឆ្នាំ២០១៧

សម្រាប់ការកែសម្រួលលើកទី២ (ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមិថុនា) ស្ថាបត្យករនិងការតុបតែងកម្ពុជា នឹងស្វាគមន៍ដល់ម៉ាកល្បីៗក្នុងស្រុក និងក្រៅស្រុក ចំនួន១៥០ ក្នុងការតាំងបង្ហាញអំពីគំនិតច្នៃប្រឌិតថ្មីៗចុងក្រោយរបស់ខ្លួន ស្វែងរកឱកាសថ្មីៗ និងផ្លាស់ប្ដូរបទពិសោធន៍អំពីការរីកចម្រើនផ្នែករចនា ក្នុងទីផ្សារសំណង់ ដែលកំពុងរីកចម្រើនខ្លាំងនៅកម្ពុជា។ បន្ថែមលើការតាំងពិពណ៌ព្រឹត្តិការណ៍នេះ ក៍មានការរៀបចំសិក្ខាសាលាស្ដីអំពីការអប់រំការប្រកួតប្រជែងរចនា ក្នុងចំណោមនិស្សិត និងការពិសាអាហារពេលល្ងាច ដើម្បីបង្កើតបណ្ដាញជាមួយស្ថាបត្យករផងដែរ។

ព្រឹត្តិការណ៍សំខាន់សម្រាប់បណ្ដាញស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងអ្នកជំនាញខាងសំណង់៖

ពិពណ៌ស្ថាបត្យករ និងការតុបតែងកម្ពុជា គ្រោងធ្វើឡើងនៅថ្ងៃទី០៨ ដល់១០ ខែមិថុនា ឆ្នាំ២០១៧ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។ ពិពណ៌ពាណិជ្ជកម្មពិសេសនេះ នឹងប្រមូលផ្ដុំស្ថាបត្យករអ្នករចនាផ្នែកខាងក្នុង អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងអ្នកជំនាញខាងសំណង់ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍អំពីគំនិតច្នៃប្រឌិត និងនិន្នាការចុងក្រោយបង្អស់ នៅក្នុងវិស័យនេះ។

លោក Ajinveat Vhongthong ជាប្រធានគម្រោងមកពីក្រុមហ៊ុន ICVeX និងជាអ្នករៀបចំការតាំងពិពណ័នេះ មានប្រសាសន៍ថា ”យើងបង្កើតពិពណ៌ស្ថាបត្យករ និងការតុបតែងកម្ពុជានេះឡើង ដើម្បីជួយដល់អ្នកជំនាញនានា ក្នុងការបង្កើតបណ្ដាញជាមួយនឹងអតិថិជនសក្ដានុពលគោលដៅបង្កើតទំនាក់ទំនងថ្មី និងកំណត់នូវឱកាសថ្មីៗលើទីផ្សារ។

លោកបន្ថែមថា ”បើយើងតាមការស្ទាបស្ទង់មតិនៃពិពណ៌ កាលពីឆ្នាំមុន ពិពណ៌ត្រូវបានរំពឹងទុកថា នឹងបង្កើតអាជីវកម្មមានតម្លៃជាង១៨លានដុល្លារ ក្នុងឆ្នាំ២០១៦”។

ការគាំទ្ររដល់ឧស្សាហកម្មសំណង់ដែលកំពុងរីចចម្រើនខ្លាំងនៅកម្ពុជា៖

នៅឆ្នាំ២០១៦ គម្រោងអភិវឌ្ឍន៍មានតម្លៃស្មើនឹង ៨,៥ប៊ីលានដុល្លារ ត្រូវបានអនុម័តនៅក្នុងប្រទេសកម្ពុជា។ ការរីកចម្រើនដ៍ខ្ឡាំងក្លានេះ នាំឲ្យមានការរីកចម្រើននូវតម្រូវការក្នុងវិស័យស្ថាបត្យកម្ម និងរចនាផ្នែកខាងក្នុង។

លោក Vhong thong មានប្រសាសន៍ថា ”យើងបង្កើតព្រឹត្តិការណ៍នេះដំបូង នៅប្រទេសមីយ៉ាន់ម៉ា នៅឆ្នាំ២០១៤ ហើយទទួលបានជោគជ័យដ៍អស្ចារ្យ”។ លោកបន្ថែមទៀតថា ”យើងដឹងថា វេទិកានេះអាចធ្វើឲ្យប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ខ្ពស់។ អ្នកតាំងពិពណ៌របស់យើង ដែល៧០%ជាអ្នកតាំងពិពណ៌អន្ដរជាតិ នឹងតាំងបង្ហាញអំពីគំនិតច្នៃប្រឌិត និងផលិតផលល្អឥតខ្ចោះ”។

ឱកាសសិក្សាសម្រាប់និស្សិតខ្មែរ៖

ដើម្បីរៀបចំការតាំងពិពណ៌នេះ ក្រុមហ៊ុន ICVeX បានចាប់ដៃគូជាមួយសមាគមស្ថាបត្យករកម្ពុជា (CSA) ហើយអញ្ជើញវាគ្មិនជាតិ និងអន្ដរជាតិ ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញឲ្យចូលរួមកម្មវិធី។ នៅក្នុងចំណោមសន្និសីទ លោក Tim Beaumont (នាយកប្រតិបត្តិនៃក្រុមហ៊ុន The Beaumont Partnership) នឹងចែករំលែកទស្សនៈអំពីគម្រោងនានា ដែលរូបលោកបានបង្កើតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលោក Adrianta Bin Aziz (មកពីវិទ្យាស្ថានស្ថាបត្យកម្មម៉ាឡេស៊ី) នឹងបកស្រាយអំពីសារៈសំខាន់ក្នុងការបន្ដការអភិវឌ្ឍន៍ជំនាញ។ ប្រធានបទផ្សេងទៀត ដូចជា ការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ បញ្ហាប្រឈមដែលជួបប្រទះនៅពេលសង់បុរី ឬស្ថាបត្យករ និងអ្នករចនាកម្ពុជា នាពេលអនាគត។

សមាគមស្ថាបត្យករកម្ពុជា ក៍ឆ្លៀតឱកាសរៀបចំការប្រកួតប្រជែងផ្នែករចនា របស់ CSA ឆ្នាំ២០១៧ ដើម្បីប្រគល់រង្វាន់ដល់អ្នកដែលមានគំនិតល្អបំផុត ផ្នែកសិល្បៈនិងស្ថាបត្យកម្មនៅប្រទេសកម្ពុជា ផងដែរ។ បេក្ខជនដែលជ្រើសរើសឲ្យទទួលរង្វាន់នឹងត្រូវបង្ហាញនៅអំឡុងពេលតាំងពិពណ៌ ហើយកម្មវិធីប្រគល់រង្វាន់នឹងប្រារព្ធធ្វើឡើងនាពេលពិសារអាហារពេលល្ងាច ដើម្បីបណ្ដាញជាមួយសា្ថបត្យករនាថ្ងៃទី០៨ ខែមិថុនា៕

RELATED ARTICLES