Monday, January 20, 2025
Homeព័ត៌មានជាតិរថយន្តបុកម៉ូតូ អូសជាប់ខាងក្រោមជាង១០ម៉ែត្រ រងរបួសធ្ងន់យុវជន២នាក់

រថយន្តបុកម៉ូតូ អូសជាប់ខាងក្រោមជាង១០ម៉ែត្រ រងរបួសធ្ងន់យុវជន២នាក់

ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាត្រូវរថយន្តបុក លើផ្លូវខបែកជាបួន អូសម៉ូតូជាប់ខាងក្រោមជាង១០ម៉ែត្រ។ ករណីនេះបង្កឲ្យភ្ញាក់ផ្អើលកាលពីម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១០១៥ កែងផ្លូវ១៩៥២ ក្រុម២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យុវជនរងគ្រោះឈ្មោះសាម សុចិន អាយុ២១ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី២ ឈ្មោះអ៊ុំ សុចាន់ អាយុ២០ឆ្នាំនាំមុខរបរកម្មករសំណង់ ស្នាក់នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មិនពេលកើតហេតុ គេឃើញយុវជនខាងលើជិះម៉ូតូគុបជ្រុង បាញ់ពណ៌ខ្មៅ ដោយបើកឌុបគ្នាតាមផ្លូវ១០១៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ចំណុចខាងលើ មានរថយន្ត FOrd ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-9977 បើកបរមកតាមផ្លូវ១៩៥២ ក្នុងទិសដៅពីកើតទៅលិច ជាន់ហ្វ្រាំងមិនទាន់ ក៍ជ្រុលទៅបុកម៉ូតូចំពេញទំហឹង បណ្តាលឲ្យអូសជាមួយរថយន្តជាង១០ម៉ែត្រ ខ្ទាតមនុស្សចេញពីម៉ូតូ រងរបួសធ្ងន់ទាំង២នាក់តែម្តង។

ក្រោយកើតហេតុ អ្នករបួសត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន បាត់ទៅ ដោយឡែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចចុះវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយពេលក្រោយ។

RELATED ARTICLES