កំពង់ស្ពឺះ បុរសវ័យចំណាស់ម្នាក់ត្រូវបាននគរបាលធ្វើការឃាត់ខ្លួន តាមបណ្តឹងរបស់ជីដូនក្មេងស្រីរងគ្រោះ ខណៈដែលបុរសវ័យចំណាស់ខាងលើ បានលបឡើងប្រុងទៅចាប់ក្មេងស្រីរំលោភម្តងទៀត ហើយក៏បែកការដឹងដល់ជីដូន។ ហេតុការណ៍ឃាត់ខ្លួនបុរសវ័យចំណាស់ខាងលើបាន កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទង បាននិយាយអោយដឹងថា បុរសវ័យចំណាស់សង្ស័យរំលោភក្មេងស្រីរងគ្រោះ មានឈ្មោះ មែ សុន អាយុ៥៩ឆ្នាំ មុខរបរធ្វើស្រែរស់នៅក្នុងភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ស ន ហៅ ស ធ អាយុ១៤ឆ្នាំ ជាសិស្ស រស់នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបន្តថា នៅមុនពេលឃាត់ខ្លួន គឺទទួលបានពាក្យបណ្តឹងពីជីដូនក្មេងស្រីរងគ្រោះដែលមានឈ្មោះ យាយ ផល អាយុ៦០ឆ្នាំ ថា បុរសវ័យចំណាស់ខាងលើបានឡើងទៅលើផ្ទះ ដើម្បីចាប់ចៅស្រីរបស់គាត់រំលោភ រួចហើយក៏ប្តឹងឲ្យនគរបាលឃាត់ខ្លួនបានតែម្តង។
ក្រោយពីឃាត់ខ្លួនបុរសវ័យចំណាស់បានសារភាពថា កាលពីអំឡុងដើមខែឧសភា ឆ្នាំ២០១៧ ក្មេងស្រីរងគ្រោះតែងតែមកលេងផ្ទះរបស់គាត់ជាញឹកញាប់ណាស់ ហើយតែងតែត្អូញត្អែរថា គ្មានលុយ សម្រាប់ចាយទៅរៀនសោះ សុំលុយចាយផង ពេលលឺនាងនិយាយដូចនោះ រូបលោកគិតថា ដូចជាចៅទៅហើយនោះក៏ បានឧស្សាហ៍អោយលុយចាយទៅ ហើយកាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅនោះ បានណាត់គ្នានៅពេលថ្ងៃថា យប់នឹងជួបគ្នាលើផ្ទះខាងស្រី ស្រាប់តែពេលយប់ឡើង រូបគាត់បានលបឡើងទៅលើផ្ទះក្មេងស្រីរូបនោះ ដោយនាងបានដេកមិនមានស្លៀកសម្លៀកបំពាក់អ្វីសោះឡើយ ដោយទ្រាំមិនបាន ក៏ទៅដេកជាមួយក្មេងស្រីបានចំនួន៣ដង ប៉ុន្តែ មិនបានស៊ីជម្រៅ និងសម្រេចនោះទេ រួចក៏រត់ចុះមកផ្ទះវិញ។
ប្រភពពីបុរសខាងលើបានបន្តថា លុះរំលងបាន៤ថ្ងៃ នាងណាត់ទៀត ណាមួយចង់ផងនោះម៉ោង១២រំលងអាធ្រាត្រ រូបគាត់ក៏បានឡើងទៅរុញទ្វារ ប៉ុន្តែជាប់គន្លឺះដឹងដល់ជីដូននាងកំពុងតែដេកនៅក្រោមផ្ទះ ឃើញទាន់ក៏ប្តឺងនគរបានឃាត់តែម្តង។
បច្ចុប្បន្នបុរសជាប់សង្ស័យខាងលើ កំពុងតែឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រង់ចាំបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់៕