Monday, January 20, 2025
Homeព័ត៌មានជាតិជនសង្ស័យជួញដូរសរីរាង្គមនុស្ស២នាក់ ត្រូវនាយកដ្ឋានជួញដូរមនុស្ស ស្រាវជ្រាវចាប់ខ្លួន

ជនសង្ស័យជួញដូរសរីរាង្គមនុស្ស២នាក់ ត្រូវនាយកដ្ឋានជួញដូរមនុស្ស ស្រាវជ្រាវចាប់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រលៀនមនុស្សដោយខុសច្បាប់ម្នាក់ ក្នុងចំណោមជនពាក់ព័ន្ធគ្នា២នាក់ ដែលកម្លាំនគរបាលនាយកដ្ឋានជួញដូរមនុស្ស និងការពាអនិតិជន ក្រសួងមហាផ្ទៃ ស្រាវជ្រាវចាប់ខ្លួនបាន ត្រូវបាននគរបាលនាំខ្លួនទៅឆែកឆេរដល់បន្ទប់ស្នាក់នៅ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលលេខ៣ ជាន់ទី១ ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យពាក់ព័ន្ធករណីជួញដូរសរីរាងមនុស្ស ( គ្រលៀន ) ដោយខុសច្បាប់ខាងលើ មានឈ្មោះ ឡាច ហុងម៉េង ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៣ ជាន់ទី១ ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមមន្ត្រីនគរបាលបានឲ្យដឹងថា ក្រោយពីទទួលបណ្តឹងជុំវិញករណីជួញដូរគ្រលៀនមនុស្ សដោយខុសច្បាប់ ទើបនៅល្ងាចថ្ងៃទី២៤ ខែឧសភា ម្សិលមិញនេះ កម្លាំងនគរបាលនាយកដ្ឋានជួញដូរមនុស្ស និងការពារអនីតិជន ស្រាវជ្រាវបង្ក្រាបចាប់ឃាត់ខ្លួនបុរសជាប់ពាក់ព័ន្ធម្នាក់ នៅត្រង់ចំណុច ភ្លើងស្តុបបូកគោ ខណ្ឌចំការមន នាំទៅសាកសួរ ហើយឈានទៅដល់តាមចាប់ខ្លួន ស្រ្តីសង្ស័យពាក់ព័ន្ធបានម្នាក់ទៀត នៅត្រង់ចំណុច ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបន្តទៀតថា ក្រោយពីចាប់ឃាត់ខ្លួនបានជនសង្ស័យជួញដូរគ្រលៀនមនុស្ស ដោយខុសច្បាប់ខាងលើ នាំខ្លួនទៅសាកសួរនៅនាយកដ្ឋានរួចមក រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែឧសភា នេះ ទើបកម្លាំងជំនាញក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នាយរងផ្នែកជំនាញនគរបាលប៉ុស្តិ៍កាកាប អាជ្ញាធរមូលដ្ឋាន បាននាំជនសង្ស័យ ទៅឆែកឆេរបន្ទប់ជួលរបស់បុរសជនសង្ស័យ ដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ហើយដកហូតបានម៉ាសុីនព្រីនមួយគ្រឿង ។

ក្រោយពីបញ្ចប់កិច្ចការងារឆែកឆេរត្រួតពិនិត្យបន្ទប់ជួលរបស់ជនសង្ស័យរួចមក ទើបនាំខ្លួនទៅកាន់នាយកដ្ឋានជួញដូរមនុស្ស ដើម្បីបន្តធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

RELATED ARTICLES