ខេត្តរតនគិរី ៖ ស្ត្រីវ័យចំណាស់ម្នាក់ មិន ដឹងជាមានវិបត្តិផ្លូវចិត្តអ្វីធំធេងដោះស្រាយមិន ចេញ បានផឹកស្រារហូតដល់ស្រវឹងជោក បន្ទាប់ មក ក៏សម្រេចចិត្តចងកសម្លាប់ខ្លួននៅលើដើម ស្រឡៅ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិម៉ាលិក ឃុំម៉ាលិក ស្រុកអណ្តូងមាស។
ស្ត្រីចំណាស់គិតខ្លីដែលចងកធ្វើអត្តឃាត នោះ មានឈ្មោះរម៉ាម ចែន អាយុ៥៦ឆ្នាំ ជាជនជាតិទំពួន ប្រកបរបរធ្វើស្រែចម្ការ និង មានលំនៅក្នុងភូមិ–ឃុំកើតហេតុខាងលើ។
តាមប្រភពពីអ្នកភូមិម្នាក់ ដែលប្រទះ ឃើញសពស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានដឹកគោយកទៅ ចងនៅក្បែរកន្លែងកើតហេតុ រួចក៏ប្រទះឃើញ សពស្ត្រីរងគ្រោះបានចងកស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើល រត់មកស្រែកឆោឡោ ប្រាប់អ្នកភូមិទៅចោមរោមមើល និងរាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ច។
តាមប្រភពពីសាច់ញាតិរបស់ស្ត្រីរងគ្រោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ពួកគាត់ មានពិធីជួបជុំគ្នាផឹកស៊ីមួយ ដោយក្នុងនោះ ស្ត្រីរងគ្រោះក៏បានចូលរួមផឹករហូតដល់ស្រវឹង ជោកផងដែរ។ លុះក្រោយពេលស្រវឹងស្រា ស្ត្រី– រងគ្រោះបានក្រោកដើរចេញសំដៅទៅខាង ក្រោយផ្ទះបាត់ ចំណែកសាច់ញាតិក៏មិនបាន ចាប់អារម្មណ៍អ្វីដែរ នឹកស្មានថា ស្ត្រីរងគ្រោះ ទៅរកបត់ដៃបត់ជើង លុះបាត់យូរបន្តិច ស្រាប់– តែមានអ្នកភូមិរត់មកស្រែកឆោឡោថា ប្រទះ ឃើញស្ត្រីរងគ្រោះចងកស្លាប់ទៅហើយ ទើប សាច់ញាតិក្រុមគ្រួសារប្រញាប់ទៅមើល ក៏ប្រទះ ឃើញស្ត្រីរងគ្រោះចងកស្លាប់នៅលើដើមស្រឡៅ មែន។
លោកសុវណ្ណ ធិន អធិការនគរបាលស្រុក អណ្តូងមាស បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួល បានព័ត៌មានថា មានករណីចងកធ្វើអត្តឃាត សមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំងកើតហេតុ រួច បញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្ត– ឃាតប្រាកដមែន ពោលគឺមិនជាប់ពាក់ព័ន្ធទៅ នឹងករណីអ្វីផ្សេងឡើយ។ បន្ទាប់មក សមត្ថកិច្ច បានប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕
ដោយ ៖ ជីវ៉ា