Sunday, January 19, 2025
Homeព័ត៌មានជាតិឈាមរដូវពណ៌ខ្មៅ ខុសប្រក្រតី?

ឈាមរដូវពណ៌ខ្មៅ ខុសប្រក្រតី?

បើឈាមរដូវពណ៌ក្រមៅ ឬខ្មៅ វាពុំមែនជារឿងខុសប្រក្រតី មានបញ្ហាសុខភាព ឬកើតជំងឺអ្វីឡើយ។ ប៉ុន្តែដោយសារតែវាអាចកើតពីឈាមរដូវហូរចេញមក ហើយទៅជាប់ទើរបរិវេណទ្វារមាសយូរពេក រហូតនាំឱ្យឈាមរដូវដែលក្រហមនោះប្រែជាពណ៌ក្រមៅវិញ ភាគច្រើនតែងកើតឡើងក្នុងអំឡុងពេលរដូវចាប់ផ្តើមមកថ្មីៗ ឬជិតអស់រដូវ ដោយឈាមជ្រាបចេញមកយឺតៗ ហើយទើរនៅបរិវេណទ្វារមាសយូរ។
ស្ត្រីមួយចំនួនមានការយល់ច្រឡំថា ឈាមរដូវគឺឈាមមិនល្អ ទើបជាមូលហេតុនាំឱ្យភ័យខ្លាចថា ឈាមពណ៌ខ្មៅចេញមកនោះ ជាឈាមកើតចេញពីរាងកាយខុសប្រក្រតី។ តែត្រូវយល់ថា ស្បូនមានតួនាទីបន្តពូជតែមួយមុខប៉ុណ្ណោះ។ ដូច្នេះ ឈាមរដូវពុំមែនជាឈាមមិនល្អអ្វីនោះឡើយ ប៉ុន្តែវាជាឈាមនៃជាលិកាស្បូនដែលមិនបានទទួល ការបង្កកំណើត។ ឯឈាមមានពណ៌ខ្មៅជាឈាមស្ថិតនៅបរិវេណទ្វារមាសយូរតែប៉ុណ្ណោះ៕

RELATED ARTICLES