បើម្តាយ កំពុងបំបៅទឹកដោះកូន ប្រាកដជាត្រូវការសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនមិនខាន។ អាហារខាងក្រោមនេះ សុទ្ធសឹងជាប្រភពនៃសារធាតុអាហារដែលស្ត្រីទើបសម្រាល និងកំពុងបំបៅដោះកូន រមែងមើលរំលង…។
-បន្លែបៃតង ៖
ជាប្រភពរួមនៃវីតាមីន និងសារធាតុរ៉ែផ្សេងៗ ដូចជា ផ្ទី និងប្រូកខូលីដែលសម្បូរវីតាមីន A កាល់ស្យូម វីតាមីន C ធាតុដែក និងសារធាតុប្រឆាំងរ៉ាឌីកាល់សេរី យ៉ាងច្រើន។
-ស៊ុត ៖
ជាប្រភពប្រូតេអ៊ីន ជួយបង្កើនអាស៊ីដខ្លាញ់ DHA ដើម្បីបង្កើនអាស៊ីតខ្លាញ់ ដែលចាំបាច់សម្រាប់ទឹកដោះម្តាយ។
-ធញ្ញជាតិមិនខាត់ឱ្យស ៖
សម្បូរដោយវីតាមីន និងសារធាតុអាហារសមស្របសម្រាប់ធ្វើជាអាហារពេលព្រឹក។
-ពពួកសណ្តែក ៖
សម្បូរដោយធាតុដែក ជាពិសេស សណ្តែកពណ៌ដិត ដូចជា សណ្តែកក្រហម ឬសណ្តែកខ្មៅ។ ជាអាហារមានប្រយោជន៍សម្រាប់ស្ត្រីកំពុងបំបៅដោះកូន។
-ផលិតផលទឹកដោះគោខ្លាញ់ទាប ៖
គួរផឹក ឬទទួលទានអាហារពពួកនេះឱ្យបានច្រើនល្មម ព្រោះវាសម្បូរដោយកាល់ស្យូម ដើម្បីបំពេញតម្រូវការបាន ទាំងខ្លួនឯង និងកូន។
-ត្រីសាល់ម៉ន ៖
សម្បូរដោយអាស៊ីដខ្លាញ់ DHA មានសារសំខាន់សម្រាប់ការលូតលាស់នៃប្រព័ន្ធប្រសាទរបស់កុមារ។ គួរទទួលទានឱ្យបានច្រើន ដើម្បីបង្កើន DHA នៅក្នុងទឹកដោះ ដែលជាអាហារយ៉ាងល្អសម្រាប់កូន៕