Thursday, September 19, 2024
Homeតារាខ្មែរ​​រឿង​​ "អាស្ទើរ​ទឹក​ប៉ះ​ខ្មោច​បែក​ស្លុយ​"ចេញ​Trailer ទាញការគាំទ្រ

​​រឿង​​ “អាស្ទើរ​ទឹក​ប៉ះ​ខ្មោច​បែក​ស្លុយ​”ចេញ​Trailer ទាញការគាំទ្រ

ភាព​យន្ត​ខ្នាត​ធំ​​រឿង​​ “អាស្ទើរ​ទឹក​ប៉ះ​ខ្មោច​បែក​ស្លុយ​” របស់ផលិតកម្មBKS ​ដែល​ជា​ស្នា​ដៃ​ទី​១​របស់​​ លោក ឈុន សុវណ្ណភក្តី បាន​ចេញ​Trailer ហើយដែលកំពុងទាញបានការគាំទ្រទាំងនៅតាមបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប។

ម្ចាស់ផលិតកម្មBKS លោក ឈុន សុវណ្ណភក្តី បានថ្លែង​ឲ្យ​ដឹង​ថា ​រឿង​ “អា​ស្ទើរ​ទឹក​ប៉ះ​ខ្មោច​បែក​ស្លុយ​” ជា​ប្រភេទ​​ខ្សែ​ភាព​យន្ត​ខ្មោច​បែប​កំប្លែង​សើច​តាំង​ពី​ដើម​រហូត​ដល់​ចប់​ នឹង​ចាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​រាជ​ធានី​ភ្នំពេញនិងខេត្តសៀមរាប ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។លោកថ្លែងថា“ខ្ញុំ​សង្ឃឹម​ថា​ រឿង​​ថ្មី​នេះ​នឹង​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ នៅ​ពេល​បញ្ចាំង​តាម​​រោង​កុន​ ព្រោះ​រឿង​នេះ​ប្រមូល​ផ្ដុំ​ដោយ​តួ​ធំ​ៗ​ជា​ច្រើនរូប។ជាពិសេសនោះបានសម្រិតសម្រាំងការសម្ដែងជាខ្លាំងដោយផ្ដោតលើគុណភាពពោលគឺភាពយន្តនេះនឹង មិនធ្វើឲ្យទស្សនិកជនខកចិត្តទេ​​​”។

​ភាព​យន្ត​ខ្នាត​ធំ​នេះ​ចូល​រួម​សម្ដែង​ដោយ លោក ឈុន សុវណ្ណភក្តី លោក រ៉ូណាន់ ចាន់ណា​ អ្នក​ដឹកនាំ​រឿង​កំណត់​ហេតុ​នាង​​នាថ​ លោក Jimmy Henderson អ្នក​ដឹកនាំ​រឿង​ Jailbreak ​នាយ​ ចឺម នាង​ខ្ញុង នាយ គ្រឿន ​នាយ​ក្រូច​ និង​តារា​សម្ដែងល្បីៗ​ជា​ច្រើន​រូប​ទៀត៕

RELATED ARTICLES