ខេត្តបន្ទាយមានជ័យ: ជំនួបរវាងជំនួបរវាងមេបញ្ជាការភូមិភាគទី១ កងទ័ពភូមិន្ទថៃ និងមេបញ្ជាការយោធភូមិភាគទី៥កម្ពុជា ភាគីថៃជំរុញបើកច្រកទ្វារភ្នំដី ដែលស្ថិតនៅស្រុកសំពៅលូនខេត្តបាត់ដំបង ជាច្រកតំបន់ឲ្យក្លាយទៅជាច្រកទ្វារអន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ បញ្ហាពលករ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ ។
ការប្រជុំពិភាក្សាគ្នានេះធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៩:១៥នាទី ដោយចាប់ដៃគ្នានៅលេីស្ពានមិត្តភាព កម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រួចក៏បាននាំគ្នាទៅប្រជុំពិភាក្សាគ្នា រវាងភាគីថៃនិងកម្ពុជា នៅក្នុងបន្ទាយទាហានថៃ។ ក្រោមអធិបតីយភាពឯកឧត្តមឧត្តមសេនិយ៍ទោ អភិរត្ន គង់សំភុង មេបញ្ជាការភូមិភាគទី១ កងទ័ពភូមិន្ទថៃ។ ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយឯក ប៊ុនសេង អគ្គមេបញ្ជការរងកងទ័ពជើងគោក និងជាមេបញ្ជាការភូមិភាគ៥ កម្ពុជា។ ក្នុងកិច្ចប្រជុំរយៈពេលជាង២ម៉ោង ភាគីថៃលើកយកបញ្ហាពលករ និងការជំរុញបើកច្រកទ្វារភ្នំដី ស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបងទៅជាច្រកទ្វារអន្តរជាតិ និងគម្រោងការដាំដើមឈើអាស៊ាន និងការសហប្រតិបត្តិការរួមគ្នា ដូចជា បញ្ហាសន្តិសុខនៅព្រំដែន និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំខាងភាគីថៃនិងកម្ពជា គឺជាជំនួបចាប់ថៃប្រចាំឆ្នាំ ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ថៃ ឲ្យកាន់តែមានភាពប្រសើរឡើង៕