Tuesday, November 26, 2024
Homeតារាខ្មែរពិតជារន្ធត់!ឪពុកទើបស្លាប់បាន១០ថ្ងៃម្តាយស្លាប់ទៀត

ពិតជារន្ធត់!ឪពុកទើបស្លាប់បាន១០ថ្ងៃម្តាយស្លាប់ទៀត

​គួរឲ្យសង្វេកពេកក្រៃ និងរំជួលចិត្តយ៉ាងក្រៃលែង ដែលអ្នកនិពន្ធ និងអ្នកដឹកនាំផលិតកម្មវិធី លោក ឧត្តម បញ្ញា ដែលទើបនឹងបាត់បង់ឪពុកជាទីគោរពមិនបានប៉ុន្មានថ្ងៃផងស្រាប់តែពេលនេះម្តាយជាទីស្រលាញ់ត្រូវស្លាប់បាត់ បង់ជីវិតបន្តទៀតកាលពីថ្ងៃទី២ មិថុនា ម្សិលមិញនេះ។

ឪពុករបស់លោក ឧត្តម បញ្ញា ឈ្មោះ ហ៊ុន វាសនា បានទទួលមរណភាពកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដោយសារជំងឺប្រចាំកាយហើយក្រោយពីមរណភាពរបស់ឪពុក លោកមានអារម្មណ៍សោកសង្រេងខ្លាំងរហូត ពិបាកនឹងវិលរកការវិញដូចគ្រាមុនបាននៅឡើយ។ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺលោកបានជួបទុក្ខ ជាន់លើទុក្ខដែលកាលពីថ្ងៃទី២ខែ មិថុនានេះម្តាយរបស់លោកបានទទួលមរណភាពបន្តទៀតរហូតធ្វើ ឲ្យលោកកាន់តែពិបាកចិត្តទ្វេឡើង។ សារក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកបានលើកឡើងថា “ម៉ែហេតុអីម៉ែដាច់ចិត្តទៅចោលកូន? ម៉ែឈប់ស្រលាញ់កូនមែនអត់? ប៉ាទើបទៅចោលកូនបាន១១ថ្ងៃម៉ាក់ ក៏ចាកចេញពីកូនទៀត តើកូនមានអ្វីជាទីពឹងទៀត។ ម៉ែកូនរងារណាស់ កូនពិបាកក្នុងចិត្តណាស់កូនចង់ឲ្យម៉ែមកវិញ”។

លោកឧត្តម បញ្ញា បញ្ជាក់ថា ក្នុងរយៈពេលដ៏ខ្លីលោកបាត់បង់ទាំងម្តាយ និងឪពុកដោយមិនបានត្រៀមចិត្ត ចាប់ពីពេលនេះ​ទៅនឹងគ្មានអ្នកជួយដាស់តឿនលោកទៀតទេ។ ដំណឹងដ៏ក្រៀមក្រំនេះបានធ្វើឲ្យសិល្បករ មួយចំនួនដែលស្គាល់​លោកបានបង្ហាញអារម្មណ៍សោកស្តាយចំពោះហេតុការណ៍ដែលមិនគួរ ឲ្យជឿព្រោះតែភ្លាមៗត្រូវបាត់បង់អ្នកមានគុណទាំងពីររូប។ ក្រៅពីសាររំលែកទុក្ខដ៏ក្រៀមក្រំនេះលោកក៏ទទួលបាន ការលើកទឹកចិត្តឲ្យបន្តតស៊ូរស់នៅ​ជាមួយនឹងក្តីសង្ឃឹមផងដែរ។ពិធីបុណ្យ ត្រូវបានរៀបចំធ្វើនៅផ្លូវចូលខ្លោង ទ្វារវត្តគោកខ្សាច់សង្កាត់ពងទឹកខណ្ឌដង្កោរ។ សម្រាប់សិល្បករដែលមានបំណងចូលរួមពិធីបុណ្យសព ខាងលើអាចទាក់ទងទៅកាន់លេខទូរស័ព្ទ 081333814 និងលេខ078333159៕

RELATED ARTICLES