Friday, September 20, 2024
Homeព័ត៌មានសិល្បៈឃាត់ជនជាតិវៀតណាម សង្ស័យលួចស្នាក់នៅខុសច្បាប់ នៅសង្កាត់ច្បារអំពៅ២

ឃាត់ជនជាតិវៀតណាម សង្ស័យលួចស្នាក់នៅខុសច្បាប់ នៅសង្កាត់ច្បារអំពៅ២

ភ្នំពេញ : សមត្ថកិច្ចនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះប្រមូលជនជាតិវៀតណាម នៅបន្ទប់ជួល ផ្ទះជួល និងហៅត្រួតពិនិត្យមានចំនួន៣៦នាក់ ស្រី១៤នាក់ ដោយសសង្ស័យរស់នៅអត់ច្បាប់ កាលវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះចូលរួមដឹកនាំដោយលោកសៀង សុខ ព្រះរាជអាជ្ញារង​អមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ និងក្រុមប្រតិបត្តិការចម្រុះ មាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ​​ស្នងការដ្ឋាន​រាជធានីភ្នំពេញ និងកម្លាំងនគរបាលអធិការដ្ឋានខណ្ឌនគរបាលរដ្ឋបាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ហើយចុះប្រតិបត្តិការប្រមូលជនជាតិវៀតណាម តាមបន្ទប់ជួល និងផ្ទះជួលមានចំនួនសរុប៣៦នាក់ស្រី១៤ ប្រុស២២ ដើម្បីសាកសួរនាំរកឯកសារពាក់ព័ន្ធរស់នៅប្រទេសកម្ពុជា ។

លោកឧត្ដមសេនីយទោ បានបន្តថា ក្រោយពីការត្រួតពិនិត្យលើជនជាតិវៀតណាមចំនួន៣៦នាក់ ក្នុងនោះមានស្រី១៤នាក់ ហើយរកឃើញជនជាតិវៀតណាម ចំនួន៩នាក់ ក្នុងនោះស្រីចំនួន១ ប្រុស៨នាក់ ដោយមានឯកសារមិនច្បាស់លាស់ ហើយក៏ឃាត់យកទៅអគ្គនាយកដ្ឋាន ដើម្បីសាកសួរនាំបន្តទៀត ហើយអ្នកមានឯកសារត្រឹមត្រូវ និងសៀវភៅការងារឲ្យត្រឡប់ទៅវិញ និងធ្វើការណែនាំដល់ពួកគាត់ជាជនជាតិវៀតណាម ដែលរស់នៅ និងធ្វើការនៅប្រទេសកម្ពុជា ត្រូវតែគោរពច្បាប់ បើមិនធ្វើតាមបែបបទទេ និងចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់ ៕

RELATED ARTICLES